បំបាក់ស្នេហ៍ព្រាននារី (Season...

By gitae060999

44.6K 3.2K 108

ចន ជុងហ្គុក / គីម ថេហ្យុង More

ភាគទី01 : ផ្តើមរឿង
ភាគទី02 : គេគួរអោយស្រលាញ់
ភាគទី03 : នាងគឺជាអ្នកដែលត្រូវទទួលការឈឺចាប់ជំនួសម៉ាក់របស់នាង
ភាគទី04 : ខានជួបគ្នាយូរហើយ បងជុងវ៉ូ
ភាគទី05 : លោកចូលអន្ទាក់ខ្លួនឯងទេ
ភាគទី06 : តើយប់មិញបានធ្វើវាឬអត់?
ភាគទី07 : ខ្ញុំចង់អោយលោកស្រីប្តឹងខ្ញុំ
ភាគទី08 : សាកទាក់ទងគ្នាទេ?
ភាគទី09 : លើកចុងក្រោយដែលយើងជួបគ្នា
ភាគទី10 : បើបងព្រមតាម យើងទាក់ទងគ្នាទេ?
ភាគទី12 : បងជារបស់ខ្ញុំហើយ
ភាគទី13 : មានបងជាសង្សារត្រូវតែតាមប្រាប់គេគ្រប់កន្លែង
ភាគទី14 : គេងផ្ទះបង
ភាគទី15 : កុំលង់ស្នេហ៍ប្រុសអាក្រក់ម្នាក់នោះ

ភាគទី11 : ខានជួបគ្នាយូរហើយ

2K 183 6
By gitae060999

    ថ្ងៃបន្ទាប់ ថេហ្យុង រៀបចំខ្លួនចុះខេត្តជាមួយក្រុម ការងាររបស់គេដើម្បីធ្វើការ បញ្ចប់ Project លើកនេះហើយក្រុមពួកគេនិងមានពេលសម្រាកច្រើន សម្រាប់ក្រុមមួយទៀតប្រើប្រាស់បន្ទប់ប្រជុំផង ។ ការងាររបស់គេអោយតែបញ្ចប់គម្រោងផ្សេងៗរួចរាល់ម្នាក់ៗមានពេលសម្រាកច្រើនណាស់ ហើយ ម្នាក់ៗមានគម្រោងការងាររៀងខ្លួន ដូចជា ថេហ្យុង ដែរ ពេលគេសន្សំលុយបានគេនិងបើកកន្លែងផ្ទាល់ ខ្លួនរបស់គេដែរ ។
    ដោយសារយប់មិញនៅដល់ចប់កម្មវិធីព្រឹកនេះក៏ ត្រូវភ្ញាក់ពីព្រឹកទៅខេត្តជាមួយក្រុមការងារទៀតមាន តែគេងលើឡានបន្ថែម គេមិនបានថតទេរហូតទាល់តែទៅដល់តែមិត្តរបស់គេបានថតរូបគេគេងក្នុងឡាន add story គ្មានអ្នកណាទេក្រៅពី ជុងហាន់ នោះ ។
    "ហៃយ៉ា...មុខរបស់គេគួរអោយស្រលាញ់យ៉ាង នេះឬ?" សុឺងឆូល
    "អ្នកណា?"
    "ម្នាក់ គីម ថេហ្យុង នោះ"
    "ឯណា មើល?" ជុងហ្គុក យកទូរសព្ទពីមិត្តមក មើលថែមទាំងញញឹមទាំងមិនដឹងខ្លួនទៀតផង សូម្បីគេងលក់ក៏គួរអោយស្រលាញ់ដែរ ។
    "យ៉ាងម៉េចៗ ឯងមិនដែលឃើញទេឬ?" សុឺងឆូល យកទូរសព្ទមកវិញ ។
    "អ្នកណា add វា? ក្នុង IG ថេហ្យុង មិនឃើញមានទេ?"
    "មិត្តរបស់គេ"
    "ម៉េចក៏ឯងស្គាល់? ម្នាក់ណា? ផាក ជីមីន?"
    "អត់ទេ គឺ យ៉ុន ជុងហាន់ ម្នាក់នេះដែលយើងជួប លើកមុនឃើញថតឯងនិង គីម ថេហ្យុង នោះ"
"អូ៎...ប្រសើណាស់ តើអាចសួរបានទេពួកគេទៅណា?"
    "នែ៎...កុំអោយសោះ យើងមិនត្រូវធាតុជាមួយគេ ម្នាក់នោះទេ ឆ្នាស់ណាស់ជួបម្តងណាក៏ជេយើងដែរ"
    "ហើយឯង Follow គេធ្វើអី? កុំប្រាប់អោយសោះ ថាឯង..."
    "ដើម្បីជួយមើលឯងហ្នឹងហើយ ខំជួយហើយមិនដឹងខ្លួនទៀត នែ៎! យើងមានការត្រូវទៅហើយ"
    "អឹម! យើងក៏មានណាត់ជាមួយ មីនឃ្យូ ដែរថ្ងៃ នេះចម្លែកណាស់វាទំនេរ"
    "អញ្ចឹងយើងទៅហើយ" សុឺងឆូល លា ជុងហ្គុក ទៅបន្តចំណែក ជុងហ្កុក ទៅជួប មីនឃ្យូ មុនឡើងទៅប៊ូសានវិញ ។

    ហាងអាហារថ្ងៃត្រង់បែប Private សម្រាប់គេទាំងពីរងាយស្រួលក្នុងការនិយាយគ្នាបែបលក្ខណៈផ្ទាល់ខ្លួនព្រោះ មីនឃ្យូ មានរឿងសំខាន់ចង់និយាយ ។
    មីនឃ្យូ ធម្មតានាយមុខស្រស់ណាស់តែលើកនេះ រាងចម្លែកជាមួយទឹកមុខស្មើៗរបស់នាយទៅកាន់ ជុងហ្គុក ។
    "តើឯងមានរឿងអីចង់និយាយជាមួយយើង?"
    "រឿងឯងនិង ថេហ្យុង ប្អូនយើង"
    "ហឹម? មានអីឬ?"
    "ពួកឯងយ៉ាងម៉េចវិញ? ទាក់ទងគ្នាពិតមែនហេស?"
    "តើឯងកំពុងជឿរឿងពត៌មានទាំងនោះមែនទេ?"
    "ទេ! យប់មិញ...ឯងនិង ថេហ្យុង..."
    "ហឹម...ឯងបានឃើញមែនទេ? ល្អហើយអញ្ចឹង យើងក៏ចង់សុំអនុញាតិឯងទាក់ទងគ្នាជាមួយគេតែម្តង"
    "ស្អីគេ? ឯងចង់ទាក់ទងគេ? ឬគិតថាយើងព្រមព្រោះឯងជាមិត្តយើង តើមែនទេ?"
    "អត់ទេ! មិនមែនព្រោះយើងជាមិត្តតែព្រោះឯងជា បងប្រុសរបស់គេ គឺយើងមានបំណងចង់ទាក់ទងជាមួយគេពិតមែន"
    "អត់ទេ! យើងមិនអនុញាតិទេ"
    "ហេតុអី?"
    "ឯងដឹងក្នុងចិត្តស្រាប់ហើយ ឯងចង់លេងសើចជា មួយអ្នកណាយើងអត់ដែលខ្វល់ទេ តែនេះប្អូនយើង ទាំងមូល តើយើងបណ្តោយអោយប្អូនយើងទៅឯង បានយ៉ាងម៉េច? ឯងបែបណាយើងក៏ដឹងច្បាស់ជាងគេទៅហើយ តើមានបងម្នាក់ណាចង់អោយប្អូនខ្លួន ឯងទៅប្រថុយនឹងការឈឺចាប់នោះ?"
    "យើងគិតថា...យើងមិនអាក្រក់ថ្នាក់ហ្នឹងទេ ឯងគឺជាអ្នកដែលដឹងពីយើងជាងគេ អញ្ចឹងឯងដឹងថាយើង ចង់បានអ្វីហើយ ប្រសិនបើយើងជួបគេហើយយើង ចង់មានទំនាក់ទំនងច្បាស់លាស់មួយជាមួយគេទើប យើងសុំអនុញាតិពីឯង ហើយ...យើងនិងបង្ហាញគ្រប់គ្នាអោយបានដឹង"
     "យើងមិនចង់ប៉ុន្មានទេ បើឯងនិងគេបែកបាក់មិត្តភាពពួកយើងក៏មិនល្អដូចមុនដែរ"
    "ចុះបើមិនបែកបាក់ ប៉ុន្តែ...ឯងក្លាយជាអនាគតបងថ្លៃយើងវិញនោះ?"
    "សូម្បីតែយើងជាមិត្តឯងហើយក៏មិនជឿសម្តីឯងដែរ ជុងហ្គុក"
    "អញ្ចឹងចាំមើល យើងធ្វើបាបឬអត់?"
    "យើងក៏ចាំមើលដែរ បើឯងធ្វើអោយប្អូនយើងឈឺ ចាប់នោះយើងមិនលើកលែងអោយឯងទេ"
    "បាទ បងថ្លៃ"
    "អាចង្រៃយ៍អើយ"
    ក្រោយនិយាយគ្នាអោយជ្រះស្រឡះពីរឿងនេះ ហើយពួកគេញាំអាហារជាមួយគ្នាបន្ទាប់មកក៏បំបែកគ្នារៀងខ្លួនព្រោះ ជុងហ្គុក ត្រូវទៅប៊ូសានគ្រប់គ្រង ការងាររបស់នាយនៅទីនោះ ។

    ចំណាយពេលជាច្រើនម៉ោង ពេលល្ងាច ជុងហ្គុក បានមកដល់កំពង់ផែលឺថាបងប្រុសរបស់នាយក៏មកវិញជាមួយភ្ញៀវដែរ ។
    "សូមកោតសរសើរគាត់ដោយចិត្តស្មោះ ព្រឹកមិញ ប្រហែលជាចេញមកតាំងពីម៉ោង 4ព្រឹកហើយ មើលទៅ"
    "អត់ទេចៅហ្វាយ! គាត់ចេញមកតាំងពីយប់មិញ ពេលយប់កម្មវិធីម៉្លេះ"
    "ពិតជាមិនចេះហត់មែន! ចុះ អ៊ុនហុី?"
    "អ្នកនាងជាប់ការងារនៅក្រុមហ៊ុនប៉ារបស់គាត់ លឺថាមានក្រុមការងារមកពីសេអ៊ូល"
    "យកទិន្ន័យបញ្ជីឈ្មោះបុគ្គលិកទាំងអស់មកយើង រៀបចំតារាងប្រាក់ខែអោយកម្មករផង"
    "បាទចៅហ្វាយ"
    "អ្នកប្រុសតូច! អ្នកប្រុសធំមកដល់ហើយ គាត់អោយអ្នកប្រុសណែនាំភ្ញៀវសម្រាកសណ្ឋាគារយើង យប់នេះ"
    "ហេតុអីជាខ្ញុំ?" ជុងហ្គុក នឹកឆ្ងល់នាយចេញពី ការិយាល័យរបស់ខ្លួនសំដៅទៅផែបងប្រុសរបស់ នាយកំពុងមើលការខុសត្រូវភ្ញៀវ ។
    "ហ្យុង! ប្រាប់ខាងសណ្ឋាគាររៀបចំបន្ទប់អោយល្អ ខ្ញុំទៅចាត់ចែងសិន"
    "ខ្ញុំបានរៀបចំខាងសណ្ឋាគាររួចហើយអ្នកប្រុសតូច រង់ចាំតែអ្នកប្រុសតូចប៉ុណ្ណោះ ខាងនេះ"
    "ល្អ!" ជុងហ្គុក ចេញទៅទទួលភ្ញៀវដែលកំពុងចុះ ពីលើទូកទេសចរណ៍មកកាន់ផែជាមួយបងប្រុសរបស់ខ្លួន ។
    "ជុងវ៉ូ! ហេតុអីក៏មកខ្លួនឯង?"
    "បងមានការចង់និយាយជាមួយឯងផង ប៉ុន្តែ ជុងហ្គុក ហា៎...គឺ ហេជូ..."
    "សួស្តី..." នាយតូចដែលចុះពីទូកមកសម្តៅទៅ រកពីរនាក់បងប្អូននោះតែម្តង ។
    ខណៈពេលដែលបានឃើញមុខគ្នាមានអារម្មណ៍ផែនដីដូចជាលែងវិល...មនុស្សបែកគ្នាជាង 2ឆ្នាំទី បំផុតបានឃើញមុខគ្នាវិញនៅពេលនេះ តើជានិស្ស័យឬយ៉ាងណា?
    "លី ហេជូ! ជាហ្គាយអោយភ្ញៀវមកពីកាណាដា នេះ គឺ ចន ជុងហ្គុក ម្ចាស់ផែ" ជុងវ៉ូ ណែនាំទៅកាន់ ពួកគេដែលកំពុងមើលមុខគ្នាមិនដាក់ភ្នែក ។
    "ជុងហ្គុក? ជុងហ្គុកហា៎?" ព្រោះនាយស្ងាត់មិននិយាយបានជាអ្នកជាបងហៅម្តងទៀត ។
    "ហាស? បងថាអី?"
    "ភ្ញៀវរង់ចាំការណែនាំ បងបានប្រាប់ហើយឯង ជួយបន្ថែមផង" ជុងវ៉ូ
    "សូមស្វាគមន៍..." ជុងហ្គុក ដើរបង្ហួសនាយតូច ទៅកាន់ភ្ញៀវដែលត្រូវណែនាំរឿងភាសានាយមាន ជំនាញស្រាប់ហើយ ។
    ជុងហ្គុក បានអោយបុគ្គលិកមកទទួលភ្ញៀវទៅសម្រាកយប់នេះព្រមទាំងបញ្ចុះតម្លៃពិសេសសម្រាប់ ភ្ញៀវទៀតផង ចំណែកហ្គាយទទួលបានការសម្រាក ដោយឥតគិតថ្លៃសម្រាប់យប់នេះ ។

   ចេញពីនោះមកនាយមានការនិយាយជាមួយបង ប្រុសរបស់នាយផង ពួកគេនៅការិយាល័យរបស់ ជុងហ្គុក ។
    "បងមានការអីជាមួយខ្ញុំ?"
    "ប៉ាអោយសួរឯងរឿងពាក្យចចាមរ៉ាមជាមួយ ថេហ្យុង ឯងនិងគេទាក់ទងគ្នាមែនទេ?"
    "ក៏ប្រហែលហើយ"
    "ឯងក៏ដឹងថាប៉ាមិនអនុញាតិ"
    "តែគ្រែង...បងពីមុនក៏គិតចង់ទាក់ទងគេដែរ មិនចឹង? បងគិតថាអាចទៅរួចទេពេលនោះ?"
    "ហេតុអីជាគេ?"
    "ឬបងនៅស្រលាញ់គេ? ប៉ាជាអ្នកចង់សួរឬបងជាអ្នកចង់ដឹងអោយប្រាកដ?"
    "អ្នកណាចង់ដឹងមិនសំខាន់ បើឯងគិតលេងសើច កុំធ្វើវាអី ថេហ្យុង មកសាកសមនិងទទួលមនុស្សដូចឯងទេ"
    "មនុស្សដូចខ្ញុំយ៉ាងម៉េច? បងនិយាយដូចខ្ញុំអាក្រក់ ណាស់ណា?"
    "ឯងក៏ដឹងខ្លួនឯងច្បាស់"
    "មិនមែនមកពីទាំងអស់គ្នាទេឬ? គ្រែងចង់បានបែបហ្នឹងមែនទេ? ចេះខូច ចេះដើរលេងយប់ ចេះលេងស្រីនោះគ្រែងជាអ្វីដែលគ្រប់គ្នាចង់អោយខ្ញុំចេះ ឬមិនពិត?"
    "កុំព្រោះតែ លី ហេជូ ធ្វើអោយឯងក្លាយជាបែប នេះអី ជុងហ្គុក ពួកយើងមិនមែនបែបហ្នឹងទេ"
    "មិនមែនដោយសារ លី ហេជូ តែខ្ញុំចង់ទាក់ទង ថេហ្យុង មិនមានបំណងអ្វីទេ"
    "ហេតុអីជា ថេហ្យុង?"
    "ខ្ញុំថាបងគួរតែយកចិត្តទុកដាក់លើគូដណ្តឹងបងវិញប្រសើជាងគិតគូរពីអ្នកដ៏ទៃ"
    "ជុងហ្គុក! ឯងទាក់ទងអ្នកណាក៏បងមិនដែលហាម តែសូមកុំធ្វើបាប ថេហ្យុង"
    "ហេតុអីបងនៅតែការពារអ្នកដែលធ្វើអោយបងឈឺចាប់? បងខ្លាចគេឈឺចាប់ទាំងដែលគេមិនបានខ្វល់ថាបងឈឺឬអត់ផង?"
    "ឯងមិនយល់ពី ថេហ្យុង ទើបឯងគិតបែបនេះ បើឯងធ្វើអោយគេឈឺចាប់ បងនិងមិននៅខាងឯង នោះទេ ហើយបងនិងមិនអោយឯងឃើញមុខគេជា រៀងរហូត មិនមែនក្នុងន័យនៅស្រលាញ់ ថេហ្យុង តែបងការពារព្រោះគេជា ថេហ្យុង"
    "ហ៊ើយ...ខ្ញុំពិតជាមិនយល់ពីបងពិតមែន"
    "កុំភ្លេចទៅផ្ទះផង ម៉ាក់ចាំបាយឯង បងក៏ទៅផ្ទះដូចគ្នា បងទៅមុនហើយ" ជុងវ៉ូ នាយមកបញ្ជាក់ ជុងហ្គុក រួចហើយក៏ត្រលប់ទៅវិញ ពួកគេមិនប្រើសម្តីធ្ងន់ដាក់ គ្នាមិនឈ្លោះគ្នាដោយសារអ្នកណាទាំងអស់ ។
    ជុងហ្គុក នៅរៀបចំបញ្ជីរទម្រាំរួចរាល់ម៉ោង 7ជាង ឯណោះ ។ ចេញពីការិយាល័យមករៀបចំមើលការ ងារជាមួយកូនចៅនាយបន្តិចមុនទៅផ្ទះ ។
    "ហ្យុង យកបញ្ជីទុកហើយទៅផ្ទះចុះ"
    "បាទ អ្នកប្រុសតូច ចុះ បេន?"
    "ប្រាប់អោយ បេន គេរៀបចំឥវ៉ាន់ឡើងទៅសេអ៊ូលជាមួយខ្ញុំខានស្អែកផង"
    "បាទ អ្នកប្រុស" មីនយ៉ុក ស្តាប់បញ្ជារទៅរៀបចំ តាមនាយបានប្រាប់ជូនភ្លាមៗ ។ មីនយ៉ុក ជាកូនចៅចំនិតគ្រួសារនាយដែលមើលតាមនាយមិនថានៅផ្ទះ ឬនៅកន្លែងធ្វើការ ចំណែក បេន ជាកូនចៅកន្លែងធ្វើ ការរបស់ ជុងហ្គុក ខានស្អែកនាយឡើងទៅសេអ៊ូល វិញយកគេទៅតាមជាជំនួយការ ។
    
    ក្រោយ មីនយ៉ុក ចេញបានប៉ុន្មាននាយតូចស្រស់ ស្អាតក៏ចូលមករកនាយ បំណងចង់និយាយជាមួយនាយខ្លះ ។
    "ខានជួបគ្នាយូរហើយ ជុងហ្គុក" សម្លេងស្រទន់ ហៅចំណាប់អារម្មណ៍អោយនាយសង្ហារបែរមកតាម។
    "លី ហេជូ..."
    "បងសុខសប្បាយទេ?"
    "ខ្ញុំច្បាស់ជាសុខសប្បាយ"
    "បងមិនដូចមុនសោះ..."
    "ព្រោះពីមុនល្ងង់ពេក ឆាប់ជឿ ឆាប់ស្រលាញ់ ឆាប់ទុកចិត្តគេពេក ពេលដឹងខ្លួនទើបចង់កែប្រែ"
    "ហុឹស...មើលទៅរឿងកាលនោះបងប្រហែលជា មិនចង់ស្តាប់ពាក្យបកស្រាយទេ" ហេជូ ញញឹមទៅកាន់នាយ យល់ថាចាកចេញយូរពេក បកស្រាយក៏ គ្មានប្រយោជន៍ដដែល ។
    "កុំរំលឹក បើរវាងយើងនៅរៀងខ្លួនទៅហើយ"
    "ខ្ញុំនឹកបងណាស់ ជាពាក្យពិត" ពាក្យថានឹកចេញពីមាត់ ហេជូ ដឹងតែអោយបេះដូងនាយគាំងលែងដំណើរការទៅហើយ សុខៗស្រាប់តែបង្ហាញខ្លួននាយមិនដឹងគួរនិយាយបែបណានោះទេ ។
    "បងក៏នឹកខ្ញុំដែរ ខ្ញុំដឹង"
    "អត់ទេ"
    "ខ្សែរភ្នែកបង បានប្រាប់មកខ្ញុំ! រយៈពេល 2ឆ្នាំខ្ញុំ នឹកបងច្រើនណាស់ មិនស្មានថាបានជួបគ្នាម្តងទៀត នៅទីនេះដដែល"
    "ខ្ញុំត្រូវទៅហើយ"
    "បងកំពុងគេច?"
    "ហេតុអីត្រូវគេច?"
    "ហេតុអីត្រូវគេច? គឺបងដឹងខ្លួនឯងច្បាស់ណាស់"
    "ឈប់គិតថាខ្លួនឯងមានឥទ្ធិពលលើខ្ញុំទៀតទៅ ខ្ញុំមិនបាននឹករលឹកដល់លោកនោះទេ លោកដឹងថាខ្ញុំជាមនុស្សបែបណាត្រូវទេ? ណាមួយខ្ញុំមិនបាននៅទំនេរនឹកគិតដល់លោកទេ ខ្ញុំមានអ្នកដែលត្រូវមើលថែដូចគ្នា"
    "មនុស្សស្រីទាំងនោះ មិនអាចជំនួសខ្ញុំបានទេ ខ្ញុំ ហ៊ានភ្នាល់"
    "ច្បាស់ជាបាន"
    "បើគេជាមនុស្សប្រុស? បងកុហកខ្ញុំសិនចុះបើសិនបងទាក់ទងមនុស្សប្រុស គឺដើម្បីជំនួសខ្ញុំ"
    "គេមិនដូចលោកទេ ចរិក ខុសស្រឡះ ហើយខ្ញុំក៏ មិនចង់បានអ្នកណាចរិកដូចលោកមកទៀតដែរ"
    "តើខ្ញុំអាក្រក់ពេក? មិនមែនមកពីរឿងមួយនោះមែនទេ? ខ្ញុំគ្រាន់តែ..."
    "លោកចន? អា៎...លោកចន ពិតមែន" នាយតូច ស្រស់ស្អាតម្នាក់ទៀតហើយដែលចូលមករកនាយ ម្នាក់នោះជាអ្នកដែលនាយកំពុងតាមនោះហើយ ។
    "ថេហ្យុង? ម៉េចក៏អូនមកដល់ទីនេះ?" ជុងហ្គុក ងាកមកញញឹមទៅកាន់នាយតូច ថេហ្យុង ចូលមកជិតក្បែរនឹងនាយ ។
    "អូន?" ហេជូ ផ្ទួនពាក្យរបស់នាយ អូនឬ? ស្នឹតស្នាលពេកហើយគេជាអ្នកណា?
    "ខ្ញុំមកធ្វើការ ទើបចេញពីប្រជុំមែនហើយ ព្រោះអត់ដឹងសម្រាកនៅឯណា? មកជួបលោកប្រសើណាស់ស្មានថាលោកនៅ សេអ៊ូល តើ?"
    "មកសម្រាក? គ្នាប៉ុន្មាននាក់ បងអោយគេរៀបចំអោយ?"
    "ក្រុមរបស់ខ្ញុំគឺ 6នាក់ បន្ទាប់គ្រែពីរបានទេ?"
    "បានស្រាប់ហើយ បងនឹងអោយគេរៀបចំជូន ចាំបន្តិចណា"
    "ចុះ...គេ?" ថេហ្យុង សម្តៅទៅ ហេជូ ដែលឈរ ស្ងៀមមើលមកពួកគេ ។
    "ជាអ្នកស្គាល់គ្នា" ជុងហ្គុក ស៊កដៃអោបចង្កេះ ថេហ្យុង ពេលណែនាំគេម្នាក់នោះអោយ ថេហ្យុង បានស្គាល់ ។
    "មុននេះបងគិតថាទៅផ្ទះហើយ តែជួបអ្នកស្គាល់ ទើបឈរនិយាយគ្នាបន្តិចទៅ"
    "អូ៎...សួស្តី" ថេហ្យុង ញញឹមទៅកាន់គេ ក្នុងចិត្តគេហាក់មិនស្រួល គេបានឃើញមុខ ហេជូ បេះដូង គេលោតដឹបៗ ម្នាក់នេះហើយអតិតសង្សាររបស់ ជុងហ្គុក ។
   "សួស្តី!" ហេជូ ញញឹមតប ។
   "បងហៅគេអោយរៀបចំសិន" ជុងហ្គុក ខលទៅ កូនចៅនាយបែរមុខចេញបន្តិច ទាំងពីរនាក់មើលមុខ គ្នាមិនដាក់ភ្នែក ។
    "ហាឡូ! ហ្យុង? ទៅវិញឬនៅ? មានបន្ទប់សល់ទេ? បន្ទប់គ្រែពីរ ត្រូវការបីបន្ទប់ ល្អ! រៀបចំផង" ជុងហ្គុក ដាក់ទូរសព្ទចុះបែរមកវិញទាំងពីរនាក់ធ្វើជា ធម្មតា ថេហ្យុង ក៏ងាកមកញញឹមដាក់នាយ ។
    "បន្ទប់បងអោយគេរៀបចំហើយ"
    "អរគុណលោកហើយ បើគ្មានលោកមិនដឹងគេង ឯណាល្អទេយប់នេះ"
    "បើបងមិននៅអូនខលប្រាប់បង បងរៀបចំអោយភ្លាម"
    "លោករៀបចំ? គ្រែងថាជាកន្លែង..."
    "កន្លែងប៉ាបង!"
    "អូ៎...? ពិតមែន?"
    "បងកុហកធ្វើអី?"
    "ខ្ញុំទៅហៅមិត្តសិន គេនៅខាងនោះ" ថេហ្យុង បែរខ្លួនដើរចេញទៅហៅមិត្តគេមកព្រោះត្រូវសម្រាកហើយ ។
    "ស្អែកខ្ញុំទៅវិញ សង្ឃឹមថាបងមកជូនដំណើរខ្ញុំ" សម្តីប៉ុន្មានម៉ាត់នេះរបស់ ហេជូ លឺដល់ ថេហ្យុង ហើយក៏សង្ឃឹមថានាយនិងមិនមកដូចអ្វីដែលគេបានសុំទៅចុះ ។
    ជុងហ្គុក នៅតាមមើល ថេហ្យុង ដល់បន្ទប់សម្រាកទើបនាយត្រលប់មកផ្ទះវិញដើម្បីញាំអាហារជុំគ្រួសាររបស់នាយ ។

To be continue...


.

Continue Reading

You'll Also Like

468K 29.9K 37
تقف إمامه وتقول له بـ بحه جنوبية " جنوبية انا گليبي دوهان ومحنة " يرد عليها بنفس اللهجة لكن النبرة مختلفة اقسى ، وارعب ، وأخشن "وانا هذا الجنوبي ا...
271K 12.6K 21
October I loved him with everything I had. From the moment I was a teenager scribbling his name in my notebooks, to the nights I waited up for him wi...
1.7M 140K 79
AKASH RATHORE - 27 years old young sunshine boy of family ....COO of Rathore empire ...he didn't have any connection with girls in his whole life...
199K 14.5K 37
Arnav ♡ Aakriti ~ Aakriti Saxena's Age 19. A delicate soul wrapped in innocence, Aakriti is a BBA first-year student with dreams bigger than the sky...