+ភូមិគ្រឹះ...
លោកចននិងអ្នកស្រីចនបានត្រឡប់មកពីការងារវិញហេីយក៏នាំគ្នាអង្គុយអានកាសែតពិសារតែជជែកគ្នាពីនេះពីនោះឥតឈប់ តែមួយសន្ទុះក្រោយគាត់ក៏ឃេីញឡានរបស់នាយក្រាស់ជិះចូលមកក្នុងភូមិគ្រឹះទេីបពួកគាត់ទាំងពីរងេីបឡេីងទៅឈរមកមាត់ទ្វារដេីម្បីសួរនាំកូនៗ។
«ជម្រាបសួរម៉ាក់ប៉ា»Taekook ដាក់ឡានចតស្រួលបួលហេីយក៏នាំគ្នាដេីរមករកអ្នកជាឪពុកម្ដាយហេីយអោនក្បាលជាការគោរពទៅកាន់គាត់
«ច៎ា/បាទកូន»ពួកគាត់ទាំងពីរក៏តបទៅពួកគេទាំងស្នាមញញឹម
«ចេញពីក្រុមហ៊ុនលឿនម្លេះកូន»Ms.jeon សួរទាំងឆ្ងល់ព្រេាះរាល់ដងនាយក្រាស់មិនដែលចេញធ្វេីការកន្លះថ្ងៃអីចេះទេ
«កូនមិនបានទៅក្រុមហ៊ុនទេម៉ាក់ទុកការងារឲ្យ Rin ធ្វេីការជំនួសប៉ុន្មានថ្ងៃសិន»Jungkook
«ធ្វេីបាប Rin ពេកប្រយ័ត្នគ្នារត់ចេញពីក្រុមហ៊ុនទៅ»Mr.jeon
«វាមិនរត់ទេប៉ាវាសុំឲ្យតែដាក់ការងារឲ្យវាច្រេីនៗព្រេាះលឺថាកំពុងសន្សំលុយដណ្ដឹងកូនកម្លោះគេ»Jungkook
«គ្រាន់បេីរបស់វាអាក្មួយនេះ...អេ!ឡានអ្នកណាដឹកមកនឹងកូន»Ms.jeon ក្រលេកទៅមេីលមុខផ្ទះឃេីញមានរថយន្ដធំមួយកំពុងដឹកឡាន Lamborghini ថ្មីស្រឡាងចូលមកក្នុងបរិវេណភូមិគ្រឹះ
«តិចគេដឹងច្រលំទេអីកូន»Mr.jeon
«ទេប៉ា...ឡាននេះខ្ញុំទិញឲ្យប្រពន្ធខ្ញុំណា»Jungkook ប្រាប់ទៅពួកគាត់រួចក៏សម្លឹងមេីលមុខនាយតូចដែលកំពុងតែអៀនព្រាននោះ
«យ៎ាៗ...បានឡានថ្មីដុបម៉ាក់ដេីរលេងឲ្យស្ទាវម្ដងមេីលកូនប្រសារ»Ms.jeon ចាប់ស្មារនាយតូចហេីយនិយាយទៅកាន់គេទាំងសប្បាយរីករាយ
«បាទម៉ាក់...ចាំកូនដុបម៉ាក់ទៅប្រណាំងឡានណា»Tae សេីចចេញធ្មេញទៅកាន់គាត់
«មិនអីទេកូនដុបម៉ាក់ឯងធម្មតាទៅប៉ាមិនទាន់ចង់បែកម៉ាក់ឯងទេ»Mr.jeon អោបស្មារប្រពន្ធហេីយនិយាយទៅនាយតូចទាំងភ័យ
«ហិហិ...បាទប៉ា»គ្រប់គ្នាក៏សេីចឡេីងព្រមគ្នា ហេីយនាយក្រាស់ក៏បានឲ្យគេទម្លាក់ឡាននោះចុះមក នាយតូចឃេីញបែបនេះក៏កាន់តែរំភេីបញាប់ញ័រជាងពេលមុននេះទៅទៀត
«អរគុណលោក...នេះជាក្រដាសបញ្ជាក់ការទិញឡានជាមួយប័ណ្ណបញ្ជាក់ផ្សេងនៅក្នុងនេះទាំងអស់»អ្នកបេីកឡាន
«អរគុណលោក»Jungkook និយាយរួចអ្នកបេីកឡានក៏ត្រឡប់ទៅវិញ ហេីយនាយតូចនិងម៉ាក់ប៉ាកំពុងតែដេីរសម្លឹងជុំវិញឡាននោះទាំងក្ដីសប្បាយរីករាយ
«ស្អាតណាស់ន៎ាក»Ms.jeon យកដៃទៅប៉ះឡាននោះថ្នមៗ
«មែនហេីយម៉ាក់»Tae ញញឹមបិទមាត់មិនជិតហេីយក៏យកដៃស្ទាបអង្អែលជុំវិញឡានយ៉ាងរីករាយ
«ឡាននេះបេីប៉ាជិះកាលពីក្មេងវិញស្រីស្អាតដេញពីចុងក្រុងដល់ដេីមក្រុងម៉ង»Mr.jeon មេីលឡានបណ្ដេូរឆ្លៀតសរសេីរខ្លួនឯងបណ្ដេីរ
«យេីស...តែឥលូវមុខចាស់ហេីយបេីខ្ញុំមិនយកឯងកុំសង្ឃឹមស្រីក្មេងយកឯងនោះ»Ms.jeon ច្រត់ចង្កេះងេីយសម្លក់មុខអ្នកជាប្ដីកំហូចរបស់គាត់ទាំងខឹង
«ហិហិ...មែនហេីយទោះគេចង់បានបងក៏បងមិនយកដែលព្រេាះគ្មានអ្នកណាស្អាតដូចអូនទេ»Mr.jeon ក៏ដេីរទៅអោបស្មារអ្នកជាប្រពន្ធដេីម្បីលួងលោម
«ឆឹស...»Ms.jeon កៀសដៃចេញពីគាត់ហេីយដេីរមេីលឡានបន្ដវិញ
*ទីតៗ...សម្លេងសុីផ្លេឡាន
«អ្នកណាមកនឹងកូន»Ms.jeon
«ចាំខ្ញុំទៅបេីកទ្វារ»Tae រត់តម្រង់ទៅកាន់ទ្វារហេីយក៏បេីក ក៏បានឃេីញឡានពណ៍សមួយគ្រឿងទេីបដឹងថាឡាននោះជាឡានរបស់មិត្ដនាយក្រាស់
«សួរស្ដី!»Jimin អេីតក្បាលចេញតាមបង្អួចឡានមកនិយាយជាមួយនាយតូចទាំងទឹកមុខស្រស់ប្រិមប្រិយ
«បាទ!សួរស្ដី»Tae និយាយរាក់ទាក់តាមទម្លាប់ហេីយឡាននោះក៏បន្ដដំណេីរទៅក្នុងតទៀតរួចក៏ចតឡាននៅកន្លែងមួយ ទ្វារបេីកឡេីងក៏ឃេីញមានកម្លោះ Jimin និង Yoongi ចេញមកជាមួយគ្នាមិនតែប៉ុណ្ណោះថែមទាំងអោបដៃគ្នាទៀតផង
«ជម្រាបសួរលោកពូអ្នកមីង!»Yoonmin អោនក្បាលគោរពទៅកាន់ពួកគាត់ទាំងពីរ
«ច៎ា/បាទក្មួយ»Mr/Ms.jeon ឆ្លេីយឡេីងព្រមគ្នា
«យ៉ាស...នេះទេីបបេីកកេះឡានថ្មីផងហេស»Yoongi ចាប់អារម្មណ៍ឡាននោះជាខ្លាំងក៏និយាយបង្អាប់ដាក់កំពូលមិត្ដ
«ត្រូវហេីយ...យេីងទេីបទិញឲ្យប្រពន្ធយេីង»Jungkook អោបដៃនិយាយទាំងខ្មេីតទៅកាន់ពួកគេ
«អាឆែប...មិត្ដថ្លៃមកនេះមកនិយាយគ្នា»Jimin ដោយឃេីញនាយតូចកំពុងតែដេីរមកក៏បានបក់ដៃហៅគេឲ្យមកឈរជិតខ្លួន
«ហិហិ...បាទ»Tae ក៏ដេីរទៅឈរជិតគេតាមសម្ដី
«នឹកណាស់...តែអេ...ហែងធ្វេីអីមិត្ដថ្លៃអញហាបានជាមានអារម្មណ៍ថារាងស្គមជាងមុន»Jimin អោបបន្តិចក៏ចាប់អារម្មណ៍ថាចង្កេះរបស់នាយតូចពិតជាតូចខ្លាំងមែនទែនទេីបដាក់ការសង្ស័យទៅលេីនាយ
«ស្អីហែង...កុំមកចង់បន្លំប្រពន្ធអញ!ប្រពន្ធសម្លាញ់មកឲ្យប្ដីអោបវិញ»Jungkook រហ័សទាញនាយតូចចេញពីអាមិត្ដម្នាក់នេះវិញព្រេាះខ្លាចវាបន្លំប៉ះប្រពន្ធខ្លួន
«កំណាញ់ម៉េះហា»Yoongi ក៏ទាញ jimin មកជិតខ្លួនហេីយបែរទៅសម្លក់អ្នកជាមិត្ដ
«ហឹស...នេះសំបុត្រ»Jimin ហុចសំបុត្រធៀបការរបស់គេទៅឲ្យនាយក្រាស់ទាំងកាយវិការខ្មេីតជាខ្លាំង
«យ៎ា...នេះនៅសុខៗបានរៀបការបាត់ណ៎ក្មួយ min»Ms.jeon សេីចបន្តិចនឹងគូមួយនេះឈ្លោះជេៗចុងក្រោយមកអញ្ជេីញធៀបអីណា
«ហិហិ...ត្រូវហេីយអ្នកមីងលោកពូកុំភ្លេចចូលរួមផងណាក្មួយរៀបចំម្ហូបឆ្ងាញ់ជូន»Jimin ឆ្លេីយទៅគាត់យ៉ាងសុភាពខុសពីនិយាយជាមួយនាយជាមិត្ដដាច់
«បាទ/ច៎ាក្មួយ ថ្ងៃពិសេសក្មួយទាំងមូលមីងមិនចូលរួមមិចនឹងបានហ៎ក»Ms/mr.jeon សេីចសប្បាយជាមួយចរឹកក្មេងនេះជាខ្លាំង
«ចឹងខ្ញុំសុំលាលោកពូអ្នកមីងទៅវិញហេីយណា»Yoongi និង jimin ក៏បានអោនក្បាលលាទៅកាន់ពួកគាត់ទាំងពីរ
«បាទ/ច៎ា សុខសប្បាយតាមផ្លូវក្មួយ»Mr.Ms jeon
«បាទ»ពួកគេទាំងពីរក៏ដេីរទៅរកឡានរបស់ពួកគេរួចក៏ជិះចេញទៅបាត់
«ម៉ាក់ចុកខ្នងណាស់សុំទៅសម្រាកហេីយ»Ms.jeon ពុតខ្នងចុះឡេីងហេីយក៏ដេីរទៅខាងក្នុងដេីម្បីសម្រាក
«ប៉ាក៏ទៅដែល»Mr.jeon ក៏ដេីរទៅតាមពីក្រោយអ្នកជាប្រពន្ធ
«ម៉ាក់ប៉ាទៅអស់ហេីយចុះអូននិងបងនៅធ្វេីអី»Jungkook ងាកទៅសម្លឹងមេីលអ្នកជាប្រពន្ធដែលកំពុងឈរធ្វេីភ្នែកភ្លឹសៗក្បែរឡាននោះ
«ចឹងអូនយកឡានទៅទុកឲ្យស្រួលសិនណាបងចូលទៅមុនចុះ»Tae
«ក៏បានណា»Jungkook ដេីរចេញទៅបាត់នាយតូចក៏បានឡេីងលេីឡានថ្មីថ្មោងរបស់ខ្លួនដេីម្បីយកវាទៅទុកដាក់កន្លែងដែលល្អ ទេីបត្រឡប់ទៅក្នុងផ្ទះវិញ។
To be continued...
Love you jubjub 🙏🏻😚