ភាគទី29
វិមាន មីន(ហ្គីនស្ទីលឡា)
(រូបឧទាហរណ៍)
វិមានដែលលាតត្រដាងធំបំផុតនៅក្នុងប្រទេសអាល្លឺម៉ង់ កងអង្គរក្សឈុតខ្មៅជាច្រើនបានឈរត្រៀមត្រាយាមនៅជុំវិញវិមាន ឡាននិងម៉ូត៉ូធំចំនួន15គ្រឿងកំពុងដង្ហែរស្វារគមន៍ម្ចាស់វិមានដែលវិលមកកាន់ទឹកដៃនៃប្រទេសអាល្លឺម៉ង់វិញ។
"សូមគោរព ស្វាគមន៍ចៅហ្វាយវិលមកកាន់វិមាន ហ្គីនស្ទីលឡា "គ្រាន់ក្បូនដង្ហែឈប់កូនចៅបានមកបើកទ្វាឡានឲ្យចៅហ្វាយរបស់ពួកគេ ទាំងអ្នកបម្រើព្រមទាំងកងអង្គរក្សដែលយាមទាំងអស់ចេញមកតម្រង់ជួរអោនគោរពនាយក្រាសដែលដាក់ជើងចេញពីរឡានជាមួយទឹកមុខមាំ..
"Wow!!!!"អ្នកចេញមកតាមក្រោយគឺរាងតូចជីមីន គេសម្លឹងមើលទៅវិមានទាំងភ្ញាក់ផ្អើលមិននឹកស្មានដល់ថាយ៉ុនហ្គីអាចសាងសង់វិមានធំដល់ថ្នាក់នេះនៅប្រទេសអាល្លឺម៉ង់ចឹងសោះ។ អ្នកបម្រើនិងអង្គរក្សវិញឃើញវត្តមានជីមីនចុះចេញពីរឡានជាមួយរាងក្រាស ដំបូងក៏ហាក់បីរាងមានចម្ងល់ខ្លះដែលប៉ុន្តែមិនហ៊ាននិយាយវែកញ៉ែកឬសួរអ្នកណាទេ ម្នាក់ៗគឺអោនមុខចុះស្ទើរ180ដឺក្រេ។
"ចៅហ្វាយពិសារអ្វីរួចឬនៅ បើនៅនាងខ្ញុំនិងរៀបចំអាហារជូន"មេការស្រីដែលមានតួនាទីគ្រប់គ្រងផ្នែកអ្នកបម្រើស្រីៗបានចូលមកសួរនាយក្រាសដែលឈរជ្រែងហ៊ោប៉ៅមុខងាប់មិមបញ្ចេញអញ្ចាញធ្មេញសូម្បីតែបន្តិច។
"ហ្អឹម !! មកតាមយើង"យ៉ុនហ្គី ក្រហឹមងក់ក្បាលដាក់អ្នកស្រីមេការបញ្ជាក់បានថានាយព្រមឲ្យគាត់រៀបចំអាហារសម្រាប់នាយ រួចទើបរាងក្រាសបែរមកហៅរាងតូចដែលកំពុងភ្លឹកឲ្យទៅតាមនាយឡើងទៅបន្ទប់នៅជាន់ខាងលើឯនោះ។ជីមីនមិនហា៎ស្តីតែក៏ដើរពីរក្រោយនាយក្រាស ជាប់រហូតមកដល់បន្ទប់ផ្ទាល់ខ្លួនយ៉ុនហ្គី
-បន្ទប់យ៉ុនមីន
"យប់នេះឯងត្រូវដេកជាមួយយើង"មាត់ខ្ជាក់សម្តីទាំងកាយវិការកំពុងដោះអាវក្រៅចេញពីរខ្លួន...តាមដោយក្រសែរភ្នែកមូលក្រឡង់រាងតូចមួយគូរកំពុងសម្លឹងមើលមកកាន់នាយ
"ផ្ទះធំបន្ទប់ច្រើនមិចឲ្យខ្ញុំមកដេកបន្ទប់រួមជាមួយលោកទៅវិញ"ឆ្ងល់ដែលផ្ទះឡើងដូចរាជវាំងបន្ទប់ឡើងម៉ាគំនរមិនឲ្យគេទៅគេងសុខចិត្តមកឲ្យដេកបន្ទប់រួមនិងនាយទៅវិញ។
"យើងជាម្ចាស់ផ្ទះហើយក៏ជាម្ចាស់ជីវិតឯង ដូច្នេះស្របតាមយើងឯងនិងមិនឈឺខ្លួនឡើយ សឺត"យ៉ុនហ្គីដើរចូលមកជិតខ្លួនជីមីន រាងតូចក៏ចេះតែថយជំហ៊ានមកក្រោយរហូតអឹបខ្នងនិងជញ្ជាំង រាងក្រាស់ដាក់ដៃសងខាងទប់ជញ្ជាំងបង្ខាំងរាងតូចឲ្យនៅក្នុងរង្វង់ដៃទាំងពីររបស់នាយ សម្តីដែលប្រមានក៏ខ្ជាក់ចេញពីរបបូរមាត់តូចស្តើងរួចរាងក្រាស់ក៏បានបន្សល់ស្នាមថើបយ៉ាងទន់ភ្លន់មួយនៅលើថ្ពាល់សីុជម្ពូ...
"លោក...."ជីមីន យកដៃមកស្ទាបថ្ពាល់ខ្លួនឯងកែវភ្នែកភ្លឹងសម្លឹងមើលបុរសដែលលួចឆ្មក់ថើបគេទាំងអាការៈចម្លែក ថ្ងៃនេះប្រាកដជាមានខ្មោចអ្នកតាសណ្ឋិតខ្លួននាយជាក់ជាមិនខាន ថ្វីសម្តីនិយាយដូចដំគ្រួសគប់កណ្តាលមុខទាំងដំក៏ពិតមែន ប៉ុន្តែគ្រប់ទង្វើនិងកាយវិការគឺទន់ភ្លន់បង្កប់ដោយភាពផ្អែមល្ហែម បនោសញ្ចេនាសែនជ្រែលជ្រៅ។
តុកៗ**** ស្នូរសម្លេងបន្ទប់បានគោះរំខានផ្តាច់ស្មារតីរាងតូចឲ្យទៅងាករកប្រភពសម្លេង ឯយ៉ុនហ្គីនាយមិនបានទៅខ្វល់ស្អីប៉ុន្មានទេនាយកាន់តែកន្សែងពោះគោមួយដើរចូលបន្ទប់ទឹកយ៉ាងរំផើយបាត់សូន្យ។
ក្រាក*** ជីមីនសម្រេចចិត្តចេញមកបើកទ្វាដោយខ្លួនឯង ក៏ឃើញស្រ្តីរាងចំណាស់បន្តិចកំពុងឈរមុខបន្ទប់
"នេះគឺជាឥវ៉ាន់របស់អ្នកប្រុស"បន្តិចក្រោយយើងក្រឡេកមើលទៅខាងក្រោយខ្នងស្រ្តីចំណាស់ដែលជាមេការលើកដៃបង្ហាញក៏លេចចេញវត្តមានអ្នកបម្រើពីរនាក់កាន់ឥវ៉ាន់យ៉ាងសំពីងសំពោងមកបង្ហាញចំពោះមុខរបស់ជីមីន
"ឥវ៉ាន់របស់ខ្ញុំ?? "ជីមីន យកដៃចង្អុលមកកាន់ខ្លួនឯង ទាំងលើកចញ្ចើមឆ្វេងម្ខាងចោទសួរអ្នកស្រីមេការដោយភាពចង់ដឹងចម្លើយពិតប្រាកដចេញពីរបបូរមាត់របស់គាត់។
"ចាស៎ ទាំងនេះសុទ្ធតែជាឥវ៉ាន់របស់អ្នកប្រុស"មេការ ងក់ក្បាលទាំងនិយាយបញ្ជាក់សារជាថ្មី ស្រាយចម្ងល់កុំឲ្យជីមីននៅមានមន្ទិលសង្ស័យមិនជឿតទៅទៀត។
"ឲ្យមកខ្ញុំមក ខ្ញុំយកវាទុកដោយខ្លួនឯង អគុណបងៗហើយដែលបានយកឥវ៉ាន់មកឲ្យខ្ញុំ"ជីមីន ទទួលយកឥវ៉ាន់ពីរដៃអ្នកបម្រើមកកាន់ខ្លួនឯង គេបានអោនក្បាលគោរពជាការអគុណទៅកាន់ពួកនាងទាំងស្នាមញញឹមថើរៗស្ថិតលើផ្ទៃមុខម៉ដ្ឋរលោង
"ពួកខ្ញុំត្រឡប់ទៅវិញហើយ"មេការ និយាយហើយ ទាំងគាត់ព្រមនិងអ្នកបម្រើដែលមកនោះ បានអោនគោរពរាងតូច ធ្វើឲ្យជីមីនភ្ញាក់អោនគោរពតប'ត'វិញព្រោះតាមដែលមើលទៅពួកគាត់គឺចាស់ជាងគេ ។ ជីមីនកាន់ឥវ៉ាន់ទាំងនោះចូលមកខាងក្នុង ក៏ចំជួនរាងក្រាសចេញពីរបន្ទប់ទឹកវិញល្មម ។
"លោកជាអ្នកទិញមកមែនទេ"ជ្រុលជារាងក្រាសចេញពីរបន្ទប់ទឹកហើយបបូរមាត់កូនទាតូចក៏បន្លឺសម្លេងចោទសួរនាយក្រាសទាំងកំពុងរើឥវ៉ាន់ទាំងនោះមើលមិនក្រឡេកមើលមុខយ៉ុនហ្គីបន្តិចអីទេ
"អាយយយយ៎" សម្លេងជីមីនស្រែកភ្លាត់សម្លេង កំពុងអោនមើលឥវ៉ានក្នុងថង់ប្រេនសុខៗក៏មានដៃមាំមួយគូរអោបចង្កេះតូចគេទាញមួយទំហឹង រាងកាយតូចច្រឡឹងក៏មកអង្គុយលើភ្លៅមាំទាំទាំងគូររបស់យ៉ុនហ្គី
"នៅឲ្យស្ងៀមបើមិនចង់ឲ្យយើងរំលោភឯងទាំងដាច់បាយដាច់ទឹកនៅត្រង់កន្លែងនេះ"សម្តីគម្រាមធ្វើឲ្យជីមីមរាងរអា៎បន្តិចគេសុខចិត្តអង្គុយលើភ្លៅនាយក្រាស់ស្ងៀមៗ សង្ងំំឲ្យអ្នកកំពុងអោបខ្លួនគេស្រង់ស្រូបក្លិនពីរកញ្ចឹង'ក'ស'ខ្ចី
"លោកកើតអីមែនទេ"មើលអការៈចម្លែកៗរបស់យ៉ុនហ្គីក្នុងថ្ងៃនេះធ្វើឲ្យចិត្តរាងតូចមិនបានរម្ភមិនបានទើបខ្លួនគេដាច់ចិត្តចោទសួរតែម្តងនេះគេប្រើសម្តីស្រួលៗជាមួយនិងនាយក្រាស់សួរនាយទាំងក្នុងចិត្តចម្លែក ប្រាប់គេរហូតថាកុំពុងបារម្ភទៅលើប្រុសទឹកកកម្នាក់និង។
"កុំទៅ"ពាក្យតែពីរម៉ាត់បញ្ចេញឮល្វើយៗស្តាប់សឹងមិនច្បាស់ធ្វើឲ្យជីមីនដែលស្តាប់មិនឮកើតចម្ងល់រត់ពេញប្រព័ន្ធខួរក្បាលទាំងមូល
"លោកចង់និយាយពីរអ្វី"ជីមីន
"គ្មានទេ!!!"ថារួចយ៉ុនហ្គីក៏ក្រោកឈរដោយពរជីមីនក្នុងរង្បង់ដៃមាំ
"អេ៎ ចង់នាំខ្ញុំទៅណាដាក់ខ្ញុំចុះវិញ"ជីមីន ស្រវាដៃម្ខាងអោប'ក'យ៉ុនហ្គីយ៉ាងលឿននិងដៃម្ខាងទៀតគក់ទ្រូងរាងក្រាសមាត់ក៏និយាយប៉ប៉ាច់ប៉ប៉ោចឲ្យរាងក្រាសដាក់គេចុះវិញ។យ៉ុនហ្គីថ្លង់ធ្វើមិននឹកនាយបន្តពររាងតូចក្នុងដៃចេញមកខាងក្រៅបន្ទប់ទាំងខ្លួននាយពាក់ឈុតគេងពណ៏ខ្មៅធម្មតាមួយប៉ុណ្ណោះ។
+ជាន់ផ្ទាល់ដី/បន្ទប់អាហារ
"រៀបចំអាហារទៅ"មកដល់កាន់បន្ទប់អាហារយ៉ុនហ្គីក៏បញ្ជារទៅអ្នកបម្រើឲ្យរៀបចំអាហារសម្រាប់នាយនិងរាងតូច។
អ្នកបម្រើទាំងនោះក៏រ៉ូរះរៀបចំអាហារទាំងអស់ឲ្យនាមជាចៅហ្វាយ យ៉ុនហ្គីចូលអង្គុយលើកៅអីទាំងមិនភ្លេចនាំក្មេងមុខក្រញ៉ូវចូលអង្គុយជាមួយដែលទេ។
"លែងខ្ញុំឥឡូវនេះ មីនយ៉ុនហ្គី"រាងតូចដែលអង្គុយលើភ្លៅរាងក្រាសបានហើបបបូរមាត់ខ្សឹបនិយាយក្បែរត្រជៀករាងក្រាសដោយសង្កត់សម្តីនិយាយយ៉ាងច្បាស់ៗបញ្ជាក់ប្រាប់ទៅអ្នកកម្លោះឲ្យលែងគេពីររង្វង់ដៃនាយ។
"បញ្ចុកយើង"ចង់រាងតូចនិយាយសម្លុតឬគម្រាមអីក៏ប្រូស្លេកមិនខ្វល់ដែលសំខាន់ប្តូរប្រធានបទនិយាយដោយបញ្ជារជីមីនបញ្ចុកបាយនាយ ជីមីនមិនទាន់មាត់ទេគេសម្លឹងមើលទៅចានបាយឆ្លាស់គ្នាសម្លឹងមើលមុខយ៉ុនហ្គីទាំងសម្លក់ចង់លានគ្រាប់ភ្នែក។
"ដៃលោកមានដួសញាំខ្លួនឯងទៅ"មកប្រើគេបញ្ចុកនិងខ្លួនឯងអត់ដៃមែន? មានដៃដូចតែគ្នាសោះមិនដួសញាំ ជាមួយផាកជីមីនចាំតែភ្លើបញ្ចុកតើ បើមិនដួសបាយញាំខ្លួនឯងទេ ដាច់បាយឲ្យស្លាប់ទៅ ។ អ្នកបម្រើដែរឈរត្រៀមយាត្រាចាំបំពេញតួនាទីឲ្យចៅហ្វាយ ពេលឃើញចៅហ្វាយឌឺដងសម្តីគ្នាចាក់ទឹកមិនលិចដូច្នេះក៏រាងកំប្លែងម៉្យាងដែល។
"ចង់ឲ្យយើងរំលោភឯងនៅត្រង់តុបាយបង្ហាញពួកគេមើលដែលទេ"និយាយស្រួលមិនចង់ ចង់គម្រាមមានអី មីនយ៉ុនហ្គីជូនតាមសំណើរ រាងក្រាសបានបោះពាក្យសម្តីគម្រាមមិនតែប៉ុណ្ណោះហ៊ានលោ៎មុខមកបឺតជញ្ចក់កញ្ចឹង'ក'រាងតូច លេចចេញស្នាមបោះត្រាក្រហមក្រម៉ៅលើកញ្ចឹង'ក'ភ្លាមៗ។
"ហឹសសស!! " ដោយតវ៉ាមិនបានធ្វើស្អីក៏មិនកើតជីមីនក៏មានតែសម្រេចដួសបាយបញ្ចុកយ៉ុនហ្គីទាំងចិត្តមិនចង់ ។
____________________
ប្រទេសកូរ៉េ
+ទីក្រុងដេហ្គូ
ទីក្រុងដេហ្គូដ៏ស្រស់ស្អាតមិនចាញ់គ្នាប៉ុន្មានទៅនិងទីក្រុងសេអ៊ូលឡើយ ឡានទំនើបសេរីថ្មីពណ៍សបែកទឹកដោះគោកំពុងបើកបរក្នុងល្បឿនធម្មតាកំពុងតែឆ្ពោះដំណើរទៅរកគោលដៅដែលបានកំណត់។
+ហាងអាហារ
"សួស្តី តើលោកមកចាំយូរហើយមែនទេ? "
"បាទសួស្តី អង្គុយសិនទៅ ខ្ញុំទើបតែមកដល់មុនអ្នកនាង5នាទីប៉ុណ្ណោះ"កម្លោះសង្ហារមុខសម្បូរមន្តស្នេហ៍គ្រាប់ភ្នែកបែបប្រផះបានងើបមកនិយាយរាកទាក់ទៅនារីដែលដើរចូលមក នាយបានរាដៃឲ្យនារីរូបស្រស់ចូលអង្គុយនិងរៀបរាប់ប្រាប់ទៅនាងថាខ្លួនមកអង្គុយចាំត្រឹម5នាទីតែប៉ុណ្ណោះ. . .
"លោកបន្ទាន់ខ្ញុំឲ្យមកជួបលោកតើមានរបស់អ្វីឲ្យខ្ញុំមើលមែនទេ? "
សូមរងចាំភាគបន្ត🌷🤟
សុំទោសដែលបាត់ទៅ ឥឡូវគេមកវិញហើយ មកធ្វើឲ្យអ្នកអានយំបោកប្រាណម្តងទៀតហេស៎ៗ🥴🥴