ភាគទី34
+Morning
+ទីស្នងការប៉ូលិស(ក្រសួងសើុបអង្កេត)
ដំណើរជំហ៊ានជើងវែងៗបានដើរចូលក្នុងទីស្នងការប៉ូលីសជាមួយស្មារតីស្វាហាប់ព្រមជាមួយទឹកមុខម៉ដ្ឋចត់
"គោរពរៀមច្បងឆយ"ប៉ូលីសរាយការណ៍ងើបឈរធ្វើការគោរពទៅកាន់អាន់ណាដែលនាងបានដើរចូលមក
"តើលោកឧត្តមសេនីយ៍នៅដែលទេ" អាន់ណា ងក់ក្បាលទទួលការគោរពពីរប៉ូលីសរាយការណ៍រួចក៏ចោទជាសំណួរសួរទៅផ្នែកប៉ូលីសរាយការណ៍អំពីវត្តមានរបស់លោកឧត្តមសេនីយ៍
"គាត់នៅក្នុងបន្ទប់ ចាំខ្ញុំទៅជម្រាមគាត់ឲ្យ"អាន់ណាមិននិយាយតែនាងងក់ក្បាលទើបប៉ូលីសនោះទៅរាយការណ៍ប្រាប់លោកឧត្តមសេនិ៍។
តុកៗៗ**សម្លេងទ្វាបន្ទប់ត្រូវបានអ្នកគោះ បណ្តាលឲ្យលោកឧត្តមសេនីយ៍ដែលនៅប្រតិបត្តិកិច្ចការខាងក្នុងត្រូវក្រឡេកមើល
"លោកឧត្តមសេនីយ៍ប៉ូលីសឆយចង់មកជួប"សម្លេងឮចេញពីខាងក្រៅ
"ឲ្យនាងចូលមក"លោកឧត្តមសេនីយ៍ឆ្លើយតបពីរខាងក្នុងវិញ
ក្រាក**** ទ្វាត្រូវបានបើកដោយស្នាដៃតបស់អាន់ណា
"អង្គុយទៅ"លោកឧត្តមសេនីយ៍ រាដៃបង្ហាញកៅអីខាងមុខឲ្យនាងចូលអង្គុយ អាន់ណាមិនខ្ចីមាត់សូម្បីមួយម៉ាត់គ្រាន់តែទាញកៅអីរួចក៏អង្គុយចុះទល់មុខលោកឧត្តមសេនីយ៍
"ប៉ូលីសឆយមករកខ្ញុំដល់ទីស្នងការប្រាកដជាមានរឿងសំខាន់ហើយមែនទេ"លោកឧត្តមសេនីយ៍ លើកពែងកាហ្វេរបស់គាត់ក្រេបជញ្ជក់វាមួយចឹបហើយក៏ទុកវាចុះទៅលើតុធ្វើការវិញដោយប្រើប្រយោគបោះជាសំណួរចោទសួរទៅអាន់ណាមួយខ្សែងវែង
អាន់ណានាងបានដាក់ស្រោមសំបុត្រមួយទៅលើតុរុញវាទៅឲ្យលោកឧត្តមសេនីយ៍ដោយមិនមាត់និយាយអ្វីមួយម៉ាត់ នាងគិតតែសម្លឹងមើលលោកឧត្តមសេនីយ៍ជាមួយទឹកមុខរាបស្មើរ រហូតដៃដ៏គ្រើមជ្រួញបន្តិចរបស់លោកឧត្តសេនីយ៍ទាញយកសំបុត្រមួយនិងបើកមើល បានអាន់ណានិយាយឡើង
"ខ្ញុំចង់ស្នើរសុំលោកឧត្តមសេនីយ៍ផ្តល់ឱកាសឲ្យក្រុមរបស់ពួកខ្ញុំលូកដៃក្នុងការសើុបអង្កេតរឿងក្តីនេះម្តងទៀត"ក្នុងចិត្តបានរំពឹងយ៉ាងខ្ពស់គិតស្រម៉ៃថានិងទទួលឮបានពាក្យយល់ព្រមតែមួយម៉ាត់ចេញពីរមាត់លោកឧត្តមសេនីយ៍។
"តើនេះជាអ្វីដែលប៉ូលីសឆយចង់យកមកបង្ហាញខ្ញុំមែនដែលទេ"គាត់មើលរូបថតក្នុងដៃទាញវាមើលម្តងមួយសន្លឹកៗ រួចក៏ងើបមុខសម្លឹងមើលទៅអាន់ណាចំ អមភ្ជាប់ជាមួយសំណួរដែលគាត់ចង់សួរទៅកាន់នាងទៀតផង
"វាគឺជាតម្រុយដែលអាចជួយឲ្យយើងតាមវែករកមុខឃាតករឃើញ"អាន់ណា និយាយអមនិងទឹកមុខរាបស្មើរ។
"មនុស្សក្នុងរូបថតម្នាក់នេះជាលោកមីនមែនដែលទេ? "លោកឧត្តមសេនីយ៍ បើកមើលសន្លឹករូបថតដែលត្រូវបានលួចថតទាំងអស់នោះរហូតបើចំរូបថតមួយសន្លឹកដែលថតចំផ្ទៃមុខយ៉ុនហ្គីចំតែគ្រាន់តែអោនមុខចុះ
"មនុស្សក្នុងរូបគឺជាគាត់"អាន់ណា ឆ្លើយបញ្ជាក់រហូតលោកឧត្តមសេនីយ៍ឮច្បាស់ៗឡើងពេញត្រជៀក
"ហឹសៗគ្មានផុសតាងមួយណាដែលជាក់លាក់បញ្ជាក់ថាលោកមីនគឺជាឃាតករទេ"ស្តាប់ឮសម្តីរបស់អាន់ណានិយាយថាមនុស្សក្នុងរូបគឺជាលោកមីន លោកឧត្តមសេនីយ៍ក៏សើចបែបរលាក់ស្មាគាត់សងខាងបែបគិតថាពាក្យសម្តីប៉ូលីសឆយនិយាយវាពិតជាកំប្លែង។
"ទាំងនេះហើយគឺជាផុសតាង"អាន់ណា នាងនិយាយសំដៅចង់ប្រាប់ទៅគាត់ថាក្នុងរូបថតនេះហើយជាផុសតាង ហើយក៏ជាតម្រុយដែលអាចជួយក្រុមសើុបអង្កេតធ្វើការសើុបអង្កេតរឿងក្តីនេះបន្តទៅមុខបាន
"សំអាងត្រឹមរូបថតទាំងប៉ុន្មាននេះប៉ូលីសឆយក៏ចង់សម្មត់ថាឃាតករគឺជាលោកមីនយ៉ុនហ្គីអញ្ចឹងឬ"វាត្រឹមតែជារូបថតតែប៉ុន្មានសន្លឹកក្នុងនាមជាប៉ូលីសបើសំអាងតែរូបថតប៉ុន្មានសន្លឹកនេះហើយមិនច្បាស់លាស់ក្នុងគោលការណ៍កាងារតើអាចជួយបំពេញកាតាកិច្ចដល់ប្រជាជនបែបណា ។ លោកឧត្តមសេនីយ៍ ចោទសួរទៅអាន់ណាជាមួយទឹកមុខមាំសម្លេងមើលទៅកានើមុខនាងមិនធ្វិចភ្នែកសូម្បីមួយវិនាទី
"ចាស៎ ពិតមែនហើយ"អាន់ណា មិនបានយកអ្វីមកគិតច្រើនឡើយនាងគ្រាន់តែងក់ក្បាលបញ្ជាក់ថាពិតមែន
"តួនាទីទាំងអស់នេះខ្ញុំបានឲ្យក្រុមអ្នកផ្សេងធ្វើហើយសូមប៉ូលីសឆយកំលូកដៃចូលទៀតអី នាំក្រុមរបស់ប៉ូលីសឆយសម្រាកចុះ រូបភាពទាំងនេះក៏កុំចំណាយកម្លាំងមនុស្សយកទៅកាត់តអី"លោកឧត្តមសេនីយ៍ រុញថតទាំងនេះត្រឡប់ឲ្យទៅកាន់អាន់ណាវិញពោលពាក្យបញ្ឈប់កាងារនាងម្តងទៀតដោយគាត់មិនជឿទៅលើផុសតាងដែលមានត្រឹមតែរូបថតប៉ុន្មានសន្លឹកនិងទេ ដោយសារតែយល់ថាបច្ចេកវិទ្យាកាន់តែទំនើបដូចគ្នាអាចត្រឹមតែជារូបថតកាត់តក៏ថាបានដែរ
នារីរូបស្រស់អាន់ណាមិនអាចប្រកែកអ្វីបាននាងក៏សម្រេចចេញពីរបន្ទបរបស់លោកឧត្តសេនីយ៍ ចូលមកដល់អង្គុយក្នុងឡាន នាងក្រាបមុខអោនចុះដាក់ក្បាលដេកផ្កាប់មុខនៅចង្កូតឡាន សង្ងំស្រូបក្លិនដង្ហើមចេញចូលៗមួយ។
"ធ្វើបែបណាបន្ត លោកឧត្តមសេនីយ៍មិនជឿទេ"អាន់ណា ចោទសួរមកកាន់ខ្លួនឯងទាំងតានតឹងក្នុងចិត្តជាខ្លាំង នាងសម្លឹងមើលទៅរូបថតទាំងនោះយ៉ាងស្ងប់ស្ងាត់ចិត្តបំផុត
"មែនហើយគឺគេ"......
____________________
+ប្រទេសអាល្លឺម៉ង់
★វិមានមីន(ហ្គីនស្ទីលឡា)
កាត់ចូលមកដល់ថ្ងៃត្រង់ព្រះអាទិត្យរះចែងចាំងពន្លឺភ្លឺសញ្ចាច ក្នុងបរិវេនបន្ទប់ដ៏ធំល្វឹងល្វើយមានមនុស្សពីរនាក់កំពុងតែស្ថិតនៅខាងក្នុង។
"ចង់សម្លាប់យើងសងសឹកវិញហេស៎"កែវភ្នែក សម្លក់ទៅកាយតូចច្រឡឹងដែលកំពុងកាន់ចានស៊ុបនិងស្លាបព្រាចាំបញ្ចុកស៊ុកមកឲ្យនាយក្រាស់ យ៉ុនហ្គី និយាយយ៉ាងតឹងសរសៃ'ក'ចោទសួរទៅជីមីនដែលបញ្ចុកស៊ុបឲ្យនាយ។
"មានណា"ជីមីន ឆ្លើយទាំងពេបមាត់តិចៗព្រិចភ្នែកព្រឹមៗបីដងបែបដូចកូនក្មេង បណ្តាលឲ្យយ៉ុនហ្គីងាកមុខគេចចេញទៅម្ខាង។
"បើគ្មានចឹងឯងបញ្ចុកស៊ុបយើងទាំងក្តៅផ្សែងហុយពេញបន្ទប់ចឹង"នាយបែរមុខមកសម្លឹងជីមីនចំផ្ទៃមុខ ចញ្ចើមខាងឆ្វេងលើកសួរម្ខាងទាំងកែវភ្នែកសម្លឹងមើលជីមីនដូចអាវុធមុខស្រួច។
"ឈឺហើយនៅមាត់ខ្លាំង"ឃើញថានាយក្រាស់នៅសម្តីសម្លុតគេដូចមនុស្សមានកម្លាំងមិនសមថាជាមនុស្សឈឺអ្វីបន្តិចនោះទេ រាងតូច ស្តីថាទៅកាន់នាយយ៉ុនហ្គីជាមួយមុខធុញទ្រាន់ដកដង្ហើមធំ ក្នុងចិត្តមិនដឹងសែនខ្នាញ់ប្រុសមាត់ខ្លាំងនេះយ៉ាងណានោះទេ។
"សភាពយើងមកបែបនេះមិនមែនមកពីរឯងទេ?? " នឹកដល់ហេតុការណ៍នោះម្តងៗយ៉ុនហ្គីនៅខឹងមិនបាត់ទេ កុំព្រោះតែជីមីនស្មាននាយត្រូវមកដេកឈឺលើគ្រែទៅណាទៅណីអត់បានចឹងហេស៎ កើតមកអាយុពាក់កណ្តាលជីវិតហើយនេះក៏ជាលើកដំបូងបង្អស់ដែលនាយក្រាសត្រូវបានដេកលើគ្រែដូច្នោះ
"លោកស្លាក់ស្លើកតែខ្លួនឯងចង់បន្ទោសអ្នកដទៃ"ជីមីន ដាក់ចានស៊ុបចុះក្រោយបញ្ចក់យ៉ុនហ្គីអស់ ពួកគេទាំងពីរប្រកែកឈ្លោះពួកសម្តីគ្នាក៏ពិតមែនតែជីមីនចេះតែដួសស៊ុបបញ្ចុករហូតយ៉ុនហ្គីវិញក៏ចេះតែហាមាត់មិនឈប់ដូចគ្នា បញ្ចុកបណ្តើរឈ្លោះសម្តីគ្នាបណ្តើររហូតរួចរាល់យ៉ុនហ្គីក៏ហុចថ្នាំនិងទឹកឲ្យយ៉ុនហ្គីញាំបន្តក្រោយញាំស៊ុបរួចរាល់។
"ហ្អឹមមម"យ៉ុនហ្គី ក្រហឹមក្នុងបំពង់'ក'និងជាមួយភ្នែកសម្លក់ជីមីនដូចអាវុធដាវមុតស្រួចមកចាក់ចំឲ្យរាងតូចភ័យញ៉ាប់ញ័រខ្លួនប្រាណជាខ្លាំង។
+វិលថយទៅកាន់ពីរយប់មិញវិញ
ក្រោយសង្រ្គាមក្នុងឡានបានធ្វើ4ទឹកដែលទម្រាំឡានបើកមកដល់វិមានវិញជាតិថ្នាំក៏រាងស្រាកស្រាន្តសល់ចំហាយបន្តិចបន្តួចគិតថាស្លៀកពាក់ហើយទៅបន្តក្នុងបន្ទប់បន្តដោយដេញកូនចៅដែលបើកឡានឲ្យនោះទៅសម្រាកបាត់។
"លោកគិតចង់ធ្វើបន្តទៀតឬ"ជីមីនស្ថិតក្នុងរង្វង់ដៃយ៉ុនហ្គីដែលបីគេដើរចូលក្នុងវិមានទាំងដៃស្រឡូងអោបកញ្ចឹង'ក'របស់រាងក្រាសជាប់ណែន។
"បើមែនវាយ៉ាងមិច" យ៉ុនហ្គី មិនឆ្លើយចំសំណួររាងតូចទេគេបែបចោទសួរទៅកាន់ជីមីនវិញទាំងដំណើរបោះជំហ៊ានចូលមកខាងក្នុងវិមានហើយក៏កំពុងឡើងកាំងជណ្តើរឡើងទៅបន្ទប់នាយនៅជាន់លើផងដែល។
"អត់ទេណា"គ្រាន់តែឮសម្តីយ៉ុនហ្គីចង់បន្តរាងតូចប្រកែកភ្លាមទាំងដៃអោប'ក'ក៏ប្រលែងចេញពី'ក'រាងក្រាស់
"ប្រយ័ត្ន!!! "ឌឹប'ក្រឹក**"អួយយយ៎" យ៉ុនហ្គី ស្រែកមិនទាន់ផុតមាត់ផងក៏ត្រូវផ្ងារក្រោយធ្លាក់ពីកាំជណ្តើរជាសំណាងដែលនាយធ្លាក់ត្រឹម5កាំជណ្តើរតែកម្មអីដោយក្មេងខ្លះមកសង្កត់ពីរលើនាយដាក់មួយកំហឹងធ្វើឲ្យកែងដៃត្រូវគ្រិចកំពួនជើងសាច់ដុំក៏ឈឺមិនអាចក្រោកដើរបាន នេះហើយគឺមូលហេតុចម្បងដែលបុរសឈាមត្រជាក់របស់យើងត្រូវមកដេកឈឺនិងគ្រែដោយមានកម្លោះតូចច្រឡឹងយើងនៅមើលថែគ្រប់វិនាទីដូច្នេះ។
សូមរងចាំភាគបន្ត🌷🤟
សុំទោសមួយវគ្គនេះវារាងខ្លីបន្តិចហើយចាំភាគបន្តខ្ញុំនិងសងវិញឲ្យបានវែង🥺💐💜