ជួយជីវិតរបស់គាត់-Save his lif...

By Erika29978

11.2K 534 2

ជីវិតសិស្សវិទ្យាល័យរបស់ Kim Taehyung ពិតជាស្មុគស្មាញរហូតដល់គេបញ្ចប់ជីវិតប៉ុន្តែព្រះពិតជាជួយគេដោយបានជ្រើសរើសមន... More

ភាគទី 1 : ហ្គេមកំពុងតែចាប់ផ្តើម
ភាគទី 2 : ព្យាយាមចូលទៅជិតគេ
ភាគទី 3 : បញ្ហាគ្រួសារ
ភាគទី 4 : ទៅដើរលេង
ភាគទី 5 : Still with you!
ភាគទី 6 : ចេះប្រច័ណ្ឌ?
ភាគទី 7 : ចង់ដូរផ្ទះ
ភាគទី 8 : យប់នេះចង់គេងឱឯង...
ភាគទី 9 : មិត្តចាស់?
ភាគទី 10 : លួងបានសម្រេច!
ភាគទី 11+12
ភាគទី 13 : អន់ចិត្តទៀត!
Newss
ភាគទី 14 : ពួកយើងទាក់ទងគ្នាទៅ?
ភាគទី 15 : ប្រច័ណ្ឌបងមែន?
ភាគទី 16 : បងសុំទោស!
ភាគទី 17+18 : Our Memories at Sea
News
ភាគទី 21-22 : ចិត្តនៅស្រឡាញ់តែមានអារម្មណ៍ថាមិនអាចទៅរួច
ភាគទី 23 : ថ្នាំងងុយគេង🥀
ភាគទី 24 : គ្រប់យ៉ាងចាប់ផ្តើមល្អប្រសើរ
News
ភាគទី 25 : ថ្ងៃចុងក្រោយ
ភាគទី 26 : អ្វីៗគ្រប់យ៉ាងត្រូវចាប់ផ្តើមម្តងទៀត(ចប់)

ភាគទី 19+20

319 18 0
By Erika29978

នៅព្រឹកថ្ងៃស្អែក Taekook ពួកគេក៏បានទៅសាលារៀនដូចសព្វដងហើយក៏ជជែកគ្នាពីរឿងម្សិលមិញ
«ម្សិលមិញយ៉ាងម៉េចដែរ?»Jungkook
«មានឲ្យសប្បាយដែរតើស៍!ថ្ងៃហ្នឹងអូនគិតថាចង់ទៅទិញទូមួយសម្រាប់ដាក់ត្រីហើយឧបករណ៍មួយចំនួន»Taehyung
«okay!អញ្ចឹងចេញពីរៀនល្ងាចហ្នឹងពួកយើងទៅៗបងស្គាល់ហាងមួយ»Jungkook
«អញ្ចឹងចាំចេញពីរៀនទៅអញ្ចឹង»Taehyung បន្ទាប់ពីដើមមួយសន្ទុះពួកគេក៏មកដល់មុខសាលារៀន ថ្ងៃនេះឃើញ Minna មកឈរចាំ

«នោះមិត្តភក្តិល្អរបស់បង!»Taehyung
«អូនឯងឥឡូវចេះឌឺបងទៀត?»Jungkook
«មិនដឹងទេ!នាងមករកបងហើយ»Taehyung
«អ្នកទាំងពីរកំពុងនិយាយពីអីហ្នឹង?»Minna
«គ្មានអីទេ!»Jungkook ពួកគេក៏ដើរចូលក្នុងសាលាទាំងបីនាក់
«ម្សិលមិញបានទៅដើរលេងអត់ហៅខ្ញុំផងអន់ចិត្តណាស់គេpostរូបតែ2នាក់»Minna
«ខ្ញុំគិតថាឯងមិនសូវស្រួលខ្លួនទើបមិនចង់បបួល»Jungkook
«មិនអីទេខ្ញុំរំខានឯងហើយមើលទៅ»Minna
Taehyungវិញឮបែបនោះហើយក៏គិតក្នុងចិត្ត«កំពុងតែរំអួយដាក់សង្សារគេមែនហ្នឹង?»

Taehyungឥឡូវអត់បានទេ!ចេះមាត់ចេះកច្រើន
«មិនមែនរំខានទេប៉ុន្តែខ្ញុំគ្រាន់តែមិនចង់រំខានឯងវិញប៉ុណ្ណោះ»Jungkook
«ថ្ងៃក្រោយទៅដើរលេងកុំភ្លេចហៅខ្ញុំផង»Minna Taehyung ឮបែបនោះហើយក៏គិតក្នុងចិត្តទៀត
«គិតថាប្រាប់មែន?» Taehyung
«Tae!ម៉េចស្ងាត់ច្រៀបអញ្ចឹង?អត់មានអីនិយាយទេមែន?យ៉ាងម៉េចដែរដើរលេងសប្បាយអត់ម្សិលមិញជាមួយJungkook!» Minna
«អ៎!មានអីសប្បាយតើស៍ពួកយើងបានដើរលេងកន្លែងច្រើនដែរហើយស្អាតៗទៀតផង»Taehyung

«ពិតមែនហ៎? Jungkook ឯងជូនខ្ញុំទៅផងលើកក្រោយ» Minna
«ចាំគិតមើលសិន!»Jungkook Taehyungមិននិយាយចេញមកក្រៅប៉ុន្តែក៏និយាយក្នុងចិត្តទៀត
«ដឹងតែអត់ហើយ!»Taehyung ពួកគេចេះតែជជែកពីនេះពីនោះ Taehyungវិញភាគច្រើននិយាយតែក្នុងចិត្តព្រោះមានអារម្មណ៍ថាជ្រេញនិងMinnaណាស់នៅពេលនេះ មិនយូរប៉ុន្មានពួកគេក៏ដើរទៅដល់ថ្នាក់រៀងៗខ្លួន ហើយក៏ចាប់ផ្ដើមចូលរៀនតាមធម្មតាតាមទម្លាប់របស់ពួកគេ

យើងមើលពីសកម្មភាពTaehyungឃើញថាពេលនេះគេមិនសូវទន់ខ្សោយដូចមុនឡើយ គេមិនសូវខ្លាចណាដទៃដូចពីមុនដែរ ឯពួកBullyនោះឥឡូវក៏គ្មានឱកាសអាចធ្វើបាបTaehyungបានទៀតដែរព្រោះមានJungkookតែងតែនៅចាំជួយជានិច្ច ធ្វើឲ្យពួកគេពិបាកនិងការធ្វើបាបTaehyung ហេតុដូចនេះមួយរយៈក្រោយពួកគេក៏ដូរគោលដៅទៅរកសិស្សម្នាក់ដែលនៅក្នុងថ្នាក់នោះផងដែរ សកម្មភាពដែលពួកគេធ្វើក៏ស្រដៀងៗទៅហ្នឹងការធ្វើបាបទៅលើTaehyungដែរ

ពេលនេះពួកគេកំពុងតែមករករឿងសិស្សប្រុសម្នាក់នោះ ឯTaehyungឥឡូវនេះគេមានអារម្មណ៍ថាគេរឹងប៉ឹងជាងមុនគេក៏ក្លាហានចូលទៅជួយសិស្សម្នាក់នោះ
«ពួកឯងអាល្មមៗបានហើយ!កុំចេះតែដើរធ្វើបាបអ្នកដទៃអត់ហេតុអត់ផលពេក!»Taehyung
«វាមិនមែនជារឿងរបស់ឯងទេអាខ្ទើយ!ម៉េច?ឥឡូវមានខ្នងបង្អែកមួយដូចជាឡើងចាងដល់ហើយ»Pilwon
«ពួកឯងចង់ឱ្យយកប្ដឹងគ្រូអត់?» Taehyung
«អើយស្អីទេ!កុំយកគ្រូមកអាងប្រយ័ត្នខ្លួនទៅ»Jaehwan

«យើងមិនបាននិយាយលេង!ពួកឯងសាកទៅធ្វើបាបគេទៀតយើងនឹងប្រាប់គ្រូមែនហើយ»Taehyung
«បានហើយពួកឯងទៅវិញចង្រៃយ៎!ឯងចាំទៅមើលទៅថ្ងៃណាដែលម្នាក់នោះវាលែងការពារឯងៗត្រៀមខ្លួនទៅ»Jihyun និយាយហើយពួកគេទាំងបីនាក់ក៏បានដើរចេញទៅក្រៅថ្នាក់ សិស្សក្នុងថ្នាក់ផ្សេងៗទៀតពិតជាមិនគួរឲ្យជឿថាTaehyungហ៊ានតមាត់ជាមួយពួកក្រុមBullyនោះ

«អរគុណ!»Myung-ah យើងក៏បានស្គាល់ឈ្មោះគេគឺ Cha Myung-ah (ឆា ម្យ៉ុងអា)
«មិនអីទេខ្ញុំក៏យល់អារម្មណ៍នេះដែរ»Taehyung ,គេនិយាយរួចក៏ដើរទៅអង្គុយនៅតុរបស់គេវិញ Taehyungបើកមើលទូរសព្ទក៏ឃើញJungkookផ្ញើសារមកគេ
«ចង់ញ៉ាំអីអត់?បងទិញឱ្យ»Jungkook
«មិនឃ្លានទេ!ហើយបងកំពុងនៅជាមួយអ្នកណា?»Taehyung
«កុំបារម្ភគ្មាននាងនៅទីនេះទេគឺសុទ្ធតែជាមិត្តបងប៉ុណ្ណោះ »Jungkook

«ឱ្យតែប្រាកដ»Taehyung
«មិនជឿបងថតឱ្យមើល»Jungkook គេក៏បានថតវីដេអូឱ្យមើលជុំវិញនោះគឺឃើញថាគ្មានMinnaពិតមែន ទើបTaehyungព្រមជឿ
«អូនឯងឡូវចេះប្រច័ណ្ឌបងសាហាវ»Jungkook
«ចុះគិតថាដំបូងអូនមិនចេះប្រចណ្ឌបងមែន?»Taehyung
«មិនមែនបែបនោះពេកដល់ពេលអូនធ្វើអញ្ចឹងទៅឡើងគួរឱ្យស្រឡាញ់។»Jungkook
«បានហើយកុំមកបញ្ចូលអូន»Taehyung

និយាយបានតែប៉ុននេះពួកគេក៏ឈប់ដោយសារដល់ម៉ោងចូលរៀន ហើយពួកគេក៏បន្តរៀនតាមធម្មតា នាពេលល្ងាចពួកគេទាំងពីរនាក់ក៏បានដើរទៅហាងដែលមានលក់សម្ភារៈសម្រាប់ត្រីដើម្បីទិញរបស់មួយចំនួន
«បងឯងធ្លាប់ចិញ្ចឹមត្រីអត់?»Taehyung
«បងធ្លាប់តើ!មានមួយក្បាលបងចិញ្ចឹមវាតាំងពីបងរៀនទី 10 ប៉ុន្តែឥឡូវវាក៏បានងាប់បាត់ទៅហើយ»Jungkook
«វាមានបញ្ហាអីមែនទេ?»Taehyung
«វាឈឺបើមិនអាចមើលថែវាបានទៅវាទៅជាបែបនោះប៉ុន្តែពេលនេះបងនឹងមើលថែត្រីនោះជាមួយអូនឱ្យបានល្អជាទីបំផុត»Jungkook

«បាទ!»Taehyung ពួកគេជជែកគ្នាពីនេះពីនោះនៅពេលដែលកំពុងដើរទៅហាងលក់សម្ភារៈ ពួកគេក៏បានទៅដល់ហើយបានចូលទៅខាងក្នុង ពួកគេបានទិញទូកញ្ចក់ថ្លាមួយជាមួយនឹងចំណីត្រីអុកស៊ីសែនសម្រាប់ដាក់ឲ្យត្រី និងមានសម្ភារៈថ្នាំមួយចំនួនសម្រាប់ដាក់ទឹកឲ្យត្រី ហើយពួកគេក៏បានពិភាក្សាជាមួយអ្នកលក់ថាគួរចិញ្ចឹមត្រីបែបណាទើបវាអាចរស់នៅបានយ៉ាងល្អ ហើយអ្នកលក់ក៏បានណែនាំប្រាប់តាមដំណើរពួកគេមិនទាន់បានយកទៅភ្លាមៗនៅឡើយរង់ចាំដល់ថ្ងៃស្អែកទើបខាងហាងដឹកទៅ

ចេញពីនោះពួកគេក៏សម្រេចថាទៅញ៉ាំអីសិន
«អូនឯងចង់ញ៉ាំអី?»Jungkook
«អីក៏បាន»Taehyung
«Tae~នេះអូននិយាយពាក្យហ្នឹងរហូតឱ្យតែបងសួរថាអូនចង់ញ៉ាំអីអូនចង់បានអីអូនតែងតែនិយាយថាអីក៏បានដល់ពេលបងយកមិនត្រូវចិត្តអូនៗខឹងបងៗពិតជាមិនយល់ពីអូនទេ»Jungkook
«បានចង់យកពីអូនទេមិនបាច់យល់ទេ!»Taehyung
«អាបានៗបងសុំទោសបងអ្នកខុសទៅបងឈប់និយាយហើយកម្មង់អីញ៉ាំទៅអូនអ្នកកម្មង់ទៅ»Jungkook

«បាន!លើកនេះអូនលើកលែងឱ្យបងម្ដងចុះមិនចង់រករឿងច្រើនចាំអូនជាអ្នកកម្មង់បងចង់ញ៉ាំអីអញ្ចឹង»Taehyung
«អីក៏បាន~»Jungkook និយាយធ្វើជាអូសសំឡេងឯTaehyungក៏សម្លក់Jungkookតែម្ដង
«អូយ!បងសុំទោសកុំសម្លក់បងអញ្ចឹងអីបងខុសហើយ»Jungkook
«ដឹងខ្លួនខុសអញ្ចឹងល្អ!ឥឡូវអូនអ្នកកម្មង់សម្រាប់បងបើបងមិនញ៉ាំទុកឱ្យអូនជាអ្នកញ៉ាំទាំងអស់»Taehyung
«បាទ!ក្មេងក្បាលខូច»Jungkook

ពួកគេក៏បានកម្មង់អាហារមួយចំនួនសម្រាប់ញ៉ាំបន្ទាប់ពីញ៉ាំរួចពួកគេក៏បានត្រឡប់ទៅផ្ទះតាមធម្មតា នៅព្រឹកស្អែក ពួកគេទៅដើរទៅរៀនតាមធម្មតាដូចសព្វមួយដង ថ្ងៃនេះMinnaបានណាត់Jungkookឱ្យទៅជួបនាងនៅក្រោយសាលា
នៅម៉ោងចេញលេងទី 2  Jungkook ក៏បានទៅ
«ខ្ញុំមកដល់ហើយ!»Jungkook
«ឯងមកហើយហេ៎?មកអង្គុយទីនេះមក»Minna
«ឯងមានការអីមែនទេ?ទើបហៅខ្ញុំមកទីនេះ»Jungkook
«ខ្ញុំមានរឿងមួយចង់ប្រាប់ឯង»Minna

«មានរឿងអីក៏និយាយមក»Jungkook
«គឺ...ខ្ញុំស្រឡាញ់ឯង!ខ្ញុំស្រឡាញ់ឯងយូរហើយ...អាចថាតាំងពីក្មេងព្រោះមានតែឮងទេដែលនៅក្បែរខ្ញុំ!ពេលខ្ញុំបែកពីឯងខ្ញុំពិតជានឹកឯងណាស់...ពេលនេះបានជួបឯងមកតងទៀតបើខ្ញុំមិនសារភាពខ្លាចថាគ្មានឱកាសប្រាប់ឯង»Minna   នាងក៏បាននិយាយប្រាប់ពីអារម្មណ៍របស់នាង ដែលមានចំពោះJungkook 
«អឺម...!តាមពិតទៅខ្ញុំក៏ធ្លាប់ស្រឡាញ់ឯងដែរហើយក៏ខ្លាំងទៀតផង...»
«ពិតមែនហេ៎?»Minna ឮJungkookនិយាយបែបនេះហើយក៏សប្បាយចិត្តភ្លាមមួយរំពេច តែបែរជាស្រង៉ាកចិត្តវិញពេលឮJungkookនិយាយថា

«ប៉ុន្តែពេលនេះគឺអត់ទេ!»Jungkook
«ហេតុអី?ខ្ញុំស្រឡាញ់ឯងយូរហើយ!ហើយឯងមើលទៅក៏មានចិត្តសម្រាប់ខ្ញុំដែរ ម៉េចក៏ឯងថាអត់?»Minna
«សុំទោស!ពួកយើងមិនអាចលើសពីមិត្តបានទេ»Jungkook
«ហេតុអី?ដោយសារប្រុសម្នាក់នោះមែនទេ?ឯងស្រឡាញ់មនុស្សប្រុសមែន?»Minna
«ខ្ញុំក៏មិនដឹងហេតុអីដែរប៉ុន្តែពេលដែលខ្ញុំនៅជិតTaehyungគឺខ្ញុំមានអារម្មណ៍ថាសុវត្ថិភាព»Jungkook

«ប៉ុន្តែពួកឯងជាមនុស្សប្រុស!»Minna
«Minna!ឯងស្ដាប់ខ្ញុំណា៎!ស្នេហាមិនប្រកាន់ភេទឱ្យតែពួកយើងមានចិត្តស្រឡាញ់គ្នាគឺបានហើយ»Jungkook
«ចុះខ្ញុំ?ឯងមិនគិតថាពួកយើងក៏ធ្លាប់ស្រឡាញ់គ្នាដែរមែនទេ?ហេតុអីក៏ឯងជ្រើសយកគេ?»Minna
«សំណួរនេះខ្ញុំក៏មិនដឹងថាត្រូវឆ្លើយយ៉ាងណាដែរប៉ុន្តែក្តីស្រឡាញ់របស់ខ្ញុំបានឲ្យទៅTaeអស់ទៅហើយ ប៉ុន្តែសម្រាប់ឯងក្តីស្រឡាញ់ដែលខ្ញុំឲ្យទៅឯងគឺត្រូវមិត្តប៉ុណ្ណោះ!សង្ឃឹមថាឯងនឹងយល់ពីខ្ញុំ»Jungkook

និយាយរួចJungkookក៏បានដើរចាកចេញទៅវិញ Minnaនាងឈឺចាប់ខ្លាំងណាស់ព្រោះនាងបានស្រឡាញ់គេអស់រាប់ឆ្នាំទៅហើយប៉ុន្តែចុងក្រោយ វាគ្មានទទួលបានលទ្ធផលអ្វីទាំងអស់ក្រៅពីពាក្យថាត្រឹមជាមិត្ត

សម្រាប់Jungkookវិញក៏បានទៅថ្នាក់រៀនវិញ ល្ងាចម៉ោងចេញទៅផ្ទះទើបគេដើរទៅថ្នាក់ Taehyung ប៉ុន្តែក៏មិនបានឃើញTaehyung នោះឡើយ Jungkookបានសួរទៅកាន់មិត្តរួមថ្នាក់Taehyung ហើយមិត្តម្នាក់នោះក៏បាននិយាយថា ឃើញTaehyungទៅផ្ទះតាំងពីថ្ងៃ
ឮបែបនោះហើយJungkookក៏ប្រញាប់ត្រឡប់ទៅផ្ទះវិញ ទៅដល់គឺដូចជាលើកមុនអញ្ចឹងមិនឃើញគេនៅផ្ទះ

Jungkook ក៏បានទៅរកTaehyungនៅplayground ប៉ុន្តែក៏មិនឃើញ គេក៏ព្យាយាមទាក់ទងទៅប៉ុន្តែTaehyungមិនលើក
មិនឆ្លើយតបអ្វីទាំងអស់
«ពេលនេះអូនទៅណាបាត់ហើយ?ម៉េចក៏ចូលចិត្តឱ្យបងតាមរកម្ល៉េះ?អូនចូលចិត្តបំភ័យបងណាស់»Jungkook
គេព្យាយាមដើររកពីមួយកន្លែងទៅមួយកន្លែងរហូតទៅដល់ម៉ោង ជិត7ទើបJungkookរកឃើញគេនៅមាត់ទន្លេមួយកន្លែង

«Tae!»Jungkook ក៏បានស្រែកហៅពីចម្ងាយធ្វើឲ្យTaehyungដឹងថាជាJungkookគេក៏បានងើបដើរចេញ
«អូនចង់ទៅណា?ហេតុអីក៏អូនចូលចិត្តបាត់ដំណឹងម៉េះ?ដឹងបងបារម្ភឬអត់ហ្នឹង?»Jungkook
«លែងដៃខ្ញុំទៅ!»Taehyung
«អូនព្រមនិយាយជាមួយបងសិនមក!អូនកើតអីមែន?អូនឮអីមកអូនទៅជាបែបហ្នឹង?»Jungkook
«ឥឡូវបងមានអីនិយាយក៏និយាយមក»Taehyung
«បងគ្រាន់តែចង់ដឹងហេតុអីអូននៅសុខៗចង់គេចពីបង?»Jungkook

«ឥឡូវអូនសួរបងវិញ!តើរាល់ថ្ងៃបងស្រឡាញ់អូនពិតប្រាកដឬអត់?»Taehyung
«ត្រូវហើយបងស្រលាញ់អូនពិតហេតុអីក៏អូនសួរបែបហ្នឹង?»Jungkook
«បងនៅចង់កុហកខ្ញុំដល់ពេលណា?បើបងស្រឡាញ់នាងបងមិនប្រាប់ខ្ញុំតាមត្រង់មកខ្ញុំមិនខឹងមិនស្អប់នៅពេលបងទៅរកនាងវិញឡើយ ប៉ុន្តែអ្វីដែលបងកំពុងធ្វើពេលនេះធ្វើឱ្យខ្ញុំស្អប់បងខ្លាំងណាស់បងដឹងអត់?»Taehyung
«Tae!បងពិតជាស្រឡាញ់អូនមែនណា៎អូនចង់និយាយពីអ្នកណាគេ?Minnaមែនទេ?នាងនិយាយអីប្រាប់អូន?កុំជឿនាងបងធ្លាប់ស្រឡាញ់នាងតែឥឡូវនេះបងស្រឡាញ់អូន!បងមិនស្រឡាញ់នាងទៀតឡើយបងសូមស្បថ»Jungkook

«ពាក្យស្បថអ្នកណាក៏អាចនិយាយបាន!បងដឹងថាអ្វីដែលអូនត្រូវការពីបងគឺក្តីស្រឡាញ់!មិនមែនការអាណិតឡើយ បងកុំបាច់មកអាណិតអូនធ្វើជាស្រឡាញ់អូនដើម្បីឱ្យអូនសប្បាយចិត្តនោះឡើយអូនមិនត្រូវការ អ្វីដែលមិនមែនជាការពិត...»Taehyung
«ក្តីស្រឡាញ់ដែលបងមានចំពោះអូនវាជាការពិតបងមិនបានបោកប្រាស់អូននោះឡើយ!បងទទួលស្គាល់ថាដំបូងបងអាណិតអូនប៉ុន្តែពេលនេះបងស្រឡាញ់អូនពិតមែន!ហេតុអីអូនមិនជឿទុកចិត្តបងសោះ?»Jungkook Taehyungបានយកទូរស័ព្ទរបស់គេហើយបានចាក់សម្លេងដែល Jungkook បាននិយាយថាស្រឡាញ់ Minna

«អូនបានសម្លេងនេះមកពីណា?Minnaនាងជាអ្នកផ្ញើរវាមកឱ្យអូនមែនទេ?»Jungkook
«យ៉ាងម៉េច?ពេលនេះបងរកអ្វីដោះស្រាយលែងវេញហើយហេ៎?»Taehyung
«អូនបានឮវាតែប៉ុណ្ណឹងអូនថាបងកុហកអូនហើយហេ៎?អូនមានដឹងអ្វីដែលបងនិយាយបន្ទាប់ឬអត់? បងនិយាយថាពេលនេះបងលែងស្រឡាញ់នាងទៀតហើយ!ម៉េចក៏អូនជឿជាក់ទៅលើសារសម្លេងមួយឃ្លាដែលនាងផ្ញើរមកឱ្យអូនបែបនេះ?ពួកយើងស្រឡាញ់គ្នាហេតុអីអូនមិនទុកចិត្តបង?»Jungkook

«ឱ្យខ្ញុំទុកចិត្តបងបែបណា?ទង្វើររាល់ដងដែលបងធ្វើខ្ញុំក៏មានអារម្មណ៍ថាបងគ្រាន់តែអាណិតខ្ញុំមិនបានស្រឡាញ់ខ្ញុំ!តាំងពីមាននាងចូលមកខ្ញុំក៏មានអារម្មណ៍ដឹងថាបងស្រឡាញ់នាង ប៉ុន្តែខ្ញុំក៏មិនដឹងថាហេតុអីបងជ្រើសយកខ្ញុំនោះដែរ!ពេលនេះខ្ញុំយល់ច្បាស់បងគ្រាន់តែអាណិតមិនបានស្រឡាញ់»Taehyung
«ហេតុអីអូននៅតែបែបនេះ?អូនមិនទុកចិត្តបងតើឱ្យបងយកអ្វីមកបញ្ជាក់ប្រាប់អូនទៀតបងស្រឡាញ់អូនពិតប្រាកដបងគឺពិតជាស្រឡាញ់អូន!ប៉ុន្តែអូនវិញមិនដែលយល់ចិត្តបងសោះឡើយ!បើអូនគ្រាន់តែទុកចិត្តបងនោះក៏គ្រប់គ្រាន់ដែរតែទំនុកចិត្តក៏អូនគ្មានសម្រាប់បងដែរហេតុអីអូនជឿអ្នកផ្សេងដែលមិននៅក្នុងទំនាក់ទំនងជាមួយពួកយើងផងនោះ?»Jungkook

«ទោះជានិយាយយ៉ាងណាក៏គ្មានលទ្ធផលល្អដែរ!ពួកយើងបែកគ្នាទៅ!កុំបារម្ភអីណាមួយទំនាក់ទំនងពួកយើងក៏មិនសូវមានអ្នកដឹងដែរបងកុំបារម្ភខ្លាចខ្មាសគេនោះ»Taehyung និយាយហើយក៏ដើរចេញទៅលើកនេះ Jungkook មិនបានទៅតាម Taehyung ឡើយឯTaehyungវិញដើរមិនសូម្បីងាកក្រោយ បេះដូងTaehyungពេលខ្ទិចខ្ទីអស់ហើយដើរបណ្តើរទឹកភ្នែកស្រក់ចុះមកម៉ាត់ៗ!ត្រូវគេបោះបង់ចោល ឯក្តីស្រឡាញ់ដែលមានក៏មិនពិត

បើJungkookវិញគេព្យាយាមទប់ទឹកភ្នែកមិនយំឡើងក្រហមភ្នែកទៅហើយ គេក៏បានដើរត្រឡប់ទៅផ្ទះវិញមិនមែនជាផ្ទះរបស់Taehyungតែគឺជាផ្ទះរបស់Jungkookផ្ទាល់ សម្រាប់គេៗមានអារម្មណ៍ថាការខំប្រឹងរបស់គេហាក់ដូចជាគ្មានន័យ ចុងក្រោយគេនៅតែមិនទុកចិត្តគេនៅតែបង់ខ្លួនចោលដដែលដោយគ្រាន់តែគិតថាខ្លួនជាមនុស្សបោកប្រាស់ ក្តីស្រឡាញ់របស់គេៗសម្រេចចិត្តទៅផ្ទះរបស់គេវិញដោយមិនទាន់បានត្រឡប់ទៅយករបស់មួយចំនួននៅឡើយ


សុំទោសដែលឱ្យរងចាំយូរម៉ោង9adminចេញ2ភាគទៀតឱ្យណា៎🙏🏽

Continue Reading

You'll Also Like

82.2K 4.5K 34
ើȞកើជបឿងះមយំា..
3.5K 346 49
ស្នេហាដែលកើតឡើងពីការយល់ស្របធ្វើតាមគ្រួសារជួបមុខក៏ឈ្លោះជួបទីណាឈ្លោះទីនោះតែបែរជាមកស្រលាញ់គ្នាខ្វះមិនបានទៅវិញ ។ Author : TAEMINA (YeEr) Dete : 25.12...
123K 7.5K 55
អូនគ្មានបំណង់អ្វីក្រៅពីស្រឡាញ់បងឡើយ.. TEAKOOK // Boy love
720K 25.1K 101
*They hated her at first... but they had no idea who she really was.* ........... Serena Carter was just trying to live-trying to find peace in the m...