ដឹងហើយលឺហើយអ្វីដែលគេខំធ្វើទាំងប៉ុន្មានគឺនាងមិនអោយតម្លៃឡើយទោះគេខំធ្វើល្អរាប់រយពាន់ដងទៀតក៏នាងនៅតែមើលឃើញគេជាមនុស្សអាក្រក់ ! តែណ្ហើយចាប់ទុកថាជាការបាត់បង់ស្នេហាលើកទីពីរចុះអាចឈឺបន្តិចតែទ្រាំមួយរយះអាចនឹងដូចដើមវិញយ៉ាងណាគេហើយនឹងនាងមិនមេនជាគូនឹងគ្នាតាំងពីដំបូងស្រាប់ទៅហើយ
" លាហើយ " ថេយ៉ុងញញឹមស្រាលៗខណះពេលដែលនាងដើរចេញទៅផុតគេក៏ដើរចេញដូចគ្នាម្តងនេះបែកគ្នាពិតប្រាកដថេយ៉ុងលែងត្រឡប់ទៀតហើយគេនឹងវិញត្រឡប់ទៅកន្លែងរបស់គេវិញទៅធ្វើជាមនុស្សដូចអាក្រក់ដូចកាលពីមុន ...។
|| ជាច្រើនថ្ងៃបានកន្លងផុតទៅ ... ||
រាងកាយស្តើងដើរលើវិថីដងផ្លូវនៅពេលយប់តែម្នាក់ឯងនាងស្ងប់ស្ងាត់ខ្លាំងណាស់នាងចេញពីមន្ទីរពេទ្យកាលពីម្សិលមិញចេញពីពេទ្យគឺនាងយកពេលសម្រាកលំហែរខួរក្បាលប្រហែលពីរទៅបីថ្ងៃ បន្ទាប់មកនាងក៏ត្រូវរកការងារថ្មីលុយដែលសេសសល់ក្នុងហោប៉ៅមិនគ្រប់ក្នុងការចំណាយឡើយជាពិសេសជំងឺផ្ទាល់ខ្លួនរបស់នាងនោះតែម្តង ។ រ៉ូសុីកាលើកដៃស្ទាបក្បាលរបស់ខ្លួនឯងហើយក៏សួរថា ...
" ពេលណាទើបឯងបាត់ឈឺទៅ ? "
" រឺទាល់តែខ្ញុំស្លាប់ទើបឯងស្លាប់ទៅជាមួយខ្ញុំដែល ? "
" តែថាថាងសុីងគេពូកែណាស់ថ្ងៃណាមួយគេនឹងយកឯងចេញពីខ្ញុំអោយអស់ឯងចាំតែមើលទៅ " នាងនិយាយគួរអោយសង្ស័យស្រីម្នាក់នេះមានរឿងអាថ៍កំបាំងច្រើនខ្លាំងណាស់ច្រើនដល់ថ្នាក់ស្មានលែងចង់ត្រូវដូចជារឿងមួយនេះដែលគឺមានតែនាងហើយនឹងថាងសុីងតែប៉ុណ្ណោះដែលដឹងថានាងមានរឿងអ្វី ...។ រ៉ូសុីកាដើរទៅមុខជារឿយៗជាបន្តទៀតនាងដើរកាត់សណ្ឋាគារមួយដែលមានមនុស្សកំពុងតែអ៊ូអរតាមរយះកញ្ចក់ថ្លាធ្វើអោយនាងមើលឃើញថានៅខាងក្នុងកំពុងតែរៀបចំពិធីមង្គល់ការមួយយ៉ាងអធិកអធមឃើញបែបនោះនាងក៏ស្រាប់តែនឹកឃើញដល់ថេយ៉ុងតែម្តង ...
" មិនមេនជាលោកទេដឹង ? " តាំងពីថ្ងៃបែកធ្លាយអាថ៍កំបាំងដែលនាងជាសង្សាររបស់ដុកទ័រថាងនោះមកគឺថេយ៉ុងមិនដែលបង្ហាញខ្លួនអោយនាងបានឃើញទៀតឡើយ ទាំងអ្នកម៉ាក់របស់គេហើយក៏ដូចជាកូនចៅរបស់គេដូចគ្នាគឺប៉ុន្មានថ្ងៃមុននាងរស់នៅក្នុងបន្ទប់សម្រាកព្យាបាលម្នាក់ឯងម៉ង់ៗមានតែថាងសុីងតែប៉ុណ្ណោះដែលចូលទៅកំដរនាងតែនៅពេលដែលនាងចេញពីមន្ទីរពេទ្យក៏ខាងគ្រូពេទ្យកាន់ផ្នែកបញ្ជីរប្រាប់ថាមានមនុស្សបង់ថ្លៃព្យាបាលរួចហើយតែគេសុំលាក់អត្តសញ្ញាណ ។ ប្រសិនបើនាងមិនរឹងថ្មើរនេះប្រហែលនាងបានស្លៀកឈុតកូនក្រមុំយ៉ាងស្រស់ស្អាតដើរជាគូជាមួយថេយ៉ុងហើយតែមិនអាចនោះទេគ្រប់យ៉ាងបានត្រឹមតែជាការគឹតមួយឆាវរវាងនាងហើយនឹងថេយ៉ុងគឺមិនអាចទៅរួចជាមួយគ្នាឡើយ ... រ៉ូសុីកាភ្ញាក់ចេញពីពិភពនៃការស្រមៃហើយនាងក៏ដើរទៅមុខជាបន្តទៀត ...។
" ចង់ទៅណាស្រីស្អាត ? " ផុតពីកន្លែងដែលមានមនុស្សអ៊ូអ៊រក៏ចូលទៅដល់កន្លែងមួយដែលស្ងាត់សុីការភិតភ័យណាស់កាលបើបានដើរជួបពពួកមនុស្សមាឌធំមុខអាក្រក់បីអ្នក នាងមិនឆ្លើយតបជាមួយពួកវាព្រោះដឹងថាបើឆ្លើយអាចមានរឿងមិនល្អទើបនាងជ្រើសយកវិធីដើរបកក្រោយហើយក៏ដើរគេចតែម្តង
" ចង់ទៅណាលឺបងសួរដែលទេ " បុរសម្នាក់ក្នុងចំណោមបីអ្នកដើរមកចាប់ស្មារនាងជាប់មិនអោយនាងគេចចេញបន្ត ។
" ទៅណាក៏ដោយរឿងយើងទេ ឆាប់លែងយើង " រ៉ូសុីកា
" ឆ្នាស់ដូចអូននេះបងចូលចិត្តណាស់ " បុរសម្នាក់ទៀតនិយាយ
" យើងមានប្តីហើយឆាប់លែងយើង " នាងស្រែកចេញមកហើយក៏ព្យាយាមរើចេញពីរង្វង់ដៃរបស់ពួកវា ពួកអាអស់នេះសុទ្ធតែជាពួកតណ្ហាក្រាស់ស្ងប់ស្ងាត់បែបនេះច្បាស់ណាស់ថាអាចក្លាយជាចំណីមាត់របស់ពួកវាគ្រប់ពេលសុីកាមានខ្លួនតែមួយមិនដឹងស្រែកហៅអ្នកណាអោយជួយឡើយបើមិនមានអ្នកណាឆ្លងកាត់ផង
" មានប្តីបែបនេះរលុងស្រួលសប្បាយលេង "
" សាកជាមួយបងបីអ្នកសិនទៅធានាអូនជាប់ចិត្ត "
" អត់ទេលែងយើង យើងប្រាប់ថាអោយលែងយើងណា "
" ជួយផងៗៗពួកអាពាលអស់នេះធ្វើបាបខ្ញុំ ជួយផង " រ៉ូសុីកាព្យាយាមរើផងស្រែកផងបើទោះជាដឹងថាគ្មានសង្ឃឹមក៏នាងនៅតែប្រឹង យ៉ាងណាក៏នាងមិនព្រមអោយខ្លួនឯងធ្លាក់ក្នុងកណ្តាប់ដៃមនុស្សអាក្រក់អស់ទាំងនេះអោយពួកវារំលោភបំពានជាដាច់ខាត ។
" ឯងចាំយើងនៅចំណតឡានយល់ដែលទេ "
" យើងចូលទៅអបអរគេបន្តិចយើងចេញមកវិញហើយ "
" មើលទៅចៅហ្វាយដូចជាមិនសូវមាំទាំសោះទាន " រ៉ាហ្វាល់សួរល៎មើលក្រែងចៅហ្វាយមិនស្រួលខ្លួនព្រោះមើលទៅថេយ៉ុងដូចជាស្ពឹកៗយ៉ាងមិចក៏មិនដឹងនោះទេ ! គឹតថាខ្លួនឯងនឹងរឹងមាំមានឯណាប៉ុន្មានថ្ងៃនេះយ៉ាប់លើសដើមនឹកដល់លូណាអ្នកដែលស្លាប់ទៅផងនឹកដល់រ៉ូសុីកាផងហើយក៏បារម្ភពីនាងទៀតព្យាយាមធ្វើខ្លួនអោយឃ្លាតដូចធ្វើបាបខ្លួនឯងហើយប៉ុន្មានថ្ងៃមកនេះថេយ៍បាយមិនដែលចូលឡើយយ៉ាងច្រើនពីរបីម៉ាត់ហើយក៏ទាញស្រាមកផឹកស្រវឹងដូចជាមនុស្សឆ្កួតតែម្នាក់ឯងយ៉ាងអណោចអធម ។
" យើងមិនអីទេ ! អេ៎រ៉ាហ្វាល់ឯងជួយមើលយើងតើដូចរ៉ូសុីកាដែលទេ " ថេយ៉ុងឆ្លងកាត់តាមផ្លូវស្ងាត់ព្រោះមិនសូវស្ទះដូចជាសំណាងរបស់រ៉ូសុីកាតែម្តងដែលប្រទានថេយ៉ុងអោយឆ្លងកាត់មកជួយនាង
" ច្បាស់ណាស់ទាន "
" ឈប់ឡានទៅប្រញាប់ទៅជួយនាង " ឡានក៏ត្រូវបានឈប់ហើយថេយ៉ុងក៏ស្ទុះចេញពីឡានមុនរ៉ាហ្វាល់ទៅទៀត ថេយ៉ុងមានតែដៃទទេរចុះទៅដល់មិនសាញច្រើនទេគឺដាល់យកៗពួកវាធ្វើបាបស្រីដែលគេស្រលាញ់គេត្រូវតែព្រមានពួកវាអោយដល់ស្លាប់
ឌឹប ឌឹប ឌឹប ឌឹប ឌឹបៗៗ
" ស្លាប់ទៅពួកអាបាតសង្គម " ថេយ៉ុង
" ថេយ៉ុងប្រយ័ត្ន " រ៉ូសុីកាគេចទៅម្ខាងហើយក៏ស្រែកអោយថេយ៉ុងប្រយ័ត្នចេញពីចិត្តព្រោះឃើញពួកអាម្សៀរអស់នោះទ្រោមខ្លួនត៎ដៃលែងចង់បានហើយពួកវាក៏ប្រើកាំបិតជំនួសវិញ
" ចៅហ្វាយប្រយ័ត្នផងទាន " ទាំងពីរអ្នកចៅហ្វាយហើយនឹងកូនចៅមានតែដៃទទេរពួកវាលេងត្រឹមកាំបិទអ្នកលេងពិតប្រាកដខ្ចិលបញ្ចេញកាំភ្លើងនាំតែមានរឿងជាប់ខ្នោះជាប់ច្រវ៉ាក់ ថេយ៉ុងវ៉ៃម្នាក់ហើយរ៉ាហ្វាល់ក៏វ៉ៃម្នាក់ចំណែកឯចំណែកលើសឃើញឱកាសល្អកំឡុងពេលដែលថេយ៉ុងចាំផ្តើមបែកភាគមើលឆ្វេងមើលស្តាំវ៉ៃនេះបន្តិចធាក់នោះបន្តិចព្យាយាមគេចពីមុខកាំបិទវាក៏លើកកាំបិតវែងមួយមុខស៎ស្ញាចចាក់ថេយ៉ុងលិចពីពោះទម្លុះដល់ខ្នងតែម្តង
" អើកកក !!! " ថេយ៉ុងទន់ជង្គង់ដួល
" អ្ហឹកកកថេយ៉ុង " រ៉ូសុីកាលើកដៃខ្ទប់មាត់ទាំងហូរទឹកភ្នែក
" ចង្រៃយ៎អើយ " ទាល់ហើយរ៉ាហ្វាល់បញ្ចេញកាំភ្លើងមកតែម្តងពួកវាគ្រាន់តែឃើញកាំភ្លើងក៏រត់ផាស់ក្រញាំ រ៉ាហ្វាល់ញ័រដៃស្លុតនឹងចៅហ្វាយទើបកេះកៃមិនកើត ។ រ៉ូសុីកាប្រញាប់រត់មកត្រកងបីរាងកាយរបស់ថេយ៉ុងនាងព្យាយាមស្អប់ប្រុសម្នាក់នេះតែប្រុសម្នាក់នេះជួយជីវិតរបស់នាងបើសូម្បីតែជីវិតខ្លួនឯងក៏យកមកប្រថុយដើម្បីនាងដែល
" នាងមិនអីទេមេន- មេនទេ ? នាងឈឺត្រង់ណាដែលទេ "
" អត់ទេមិនឈឺទេ ហុឺៗៗ " រ៉ូសុីកាឃើញថាយ៉ុងលើកដៃប្រហែលជាចង់ប៉ះផ្ទៃមុខរបស់នាងទើបនាងចាប់ដៃរបស់គេហើយក៏ទាញមកស្ទាបផ្ទៃមុខរបស់នាងដោយខ្លួនឯង...។
" ទ្រាំសិនបានទេ ? ពួកយើងទៅពេទ្យជាមួយគ្នា "
" ខ្ញុំស្រលាញ់នាងណាស់ " ថេយ៉ុងងក់ក្បាលគេអស់កម្លាំងខ្លាំងពេកក៏បិទភ្នែកគេងសន្លប់ស្តូកស្តឹងទៅបាត់ ធ្វើអោយអ្នកដែលកំពុងយំទួញសោកភិតភ័យជាខ្លាំងខ្លាចគេទៅចោលបាត់ ។
=============================
ពីមុនបងអាចអាក្រក់ 😿 តែពេលនេះបងអាចលះបង់ជីវិតដើម្បីជួយអូន 😿
✨ឆេមីន♡