អាពាហ៍ពិពាហ៍ចៃដន្យ [End] ✔️

By naranothavit3456

21.9K 1.8K 160

រឿងគ្រប់យ៉ាងគ្រាន់តែជារឿងចៃដន្យរវាងយើងទាំងពីរ តែបេះដូងខ្ញុំប្រគល់ឱ្យគេអស់ហើយ More

EP 2 : Party Night
EP 3 : ដាច់ខាត
EP 4 : យល់ព្រម
EP 5 : គ្មានថ្ងៃទេ
EP 6 : ស្អប់/ខ្ពើម/ឆ្អើម
EP 7 : Good night
EP 8 : Papa/Dada
EP 9 : បែបនេះរហូត
EP 10 : ចចកពាក់ស្បែកចៀម
EP 11 : Apple នឹក
EP 12 : មិចដែរ sis cute
EP 13 : កម្មពៀរ
EP 14 : rose🌹
EP 15 : Meow meow
EP 16 : ទឹកទៀន
EP 17 : សមាជិកថ្មី
EP 18 : មកពីខ្ញុំមែនទេ
EP 19 : ឆ្អែត
EP 20 : ប្តីល្អ
EP 21 : បារាំង
EP 22 : ភាគបញ្ចប់
Next Story

EP 1 : គាត់មានសង្សារហើយ

1.9K 109 5
By naranothavit3456

ដើមដំបូងនៃសាច់រឿងបានបង្ហាញឱ្យយើងឃើញ
កម្លោះតូចកំពុងតែគេងលង់លក់យ៉ាងស្រណុកសុខស្រួលក្នុងវីឡាដ៏ធំយ៉ាងស្គឹមស្កៃ។ ភ្លាមៗគេក៏បានបើកភ្នែកឡើង និងយកដៃញីភ្នែកតិចៗ រួចក៏ទាញទូរស័ព្ទមកមើលម៉ោង

Fourth « ម៉ោងដើរលឿនម្លេះ ទើបតែដេកមិញសោះ ម៉ោង 11:00 បាត់ទៅហើយ » ងើបមកមិនបានរៀបចំខ្លួនទេ ក៏បានចុះទៅក្រោមទាំងខោខ្លី និងអាវស្ដើងមើលធ្លុះដល់សាច់ខាងក្នុង ព្រោះតែឃ្លានទៅហើយ

នៅពេលដែល fot ចុះទៅដល់ក្រោមក៏បានឃើញបងប្រុសរបស់ខ្លួនកំពុងតែនិយាយការងារជាមួយ និងមិត្តភក្តិរបស់គាត់ ពេលដែល fot មើលចំទៅគឺជា Cr របស់ខ្លួន មែនហើយ fot លួចស្រលាញ់មិត្តភក្តិរបស់បងខ្លួនឯង

Fourth « ហ៉ើយ បងGemមក » fot ឈប់បន្តិចឱនមើលការស្លៀកពាក់របស់ខ្លួន បម្រុងនឹងរត់ទៅដូរចេញក៏ត្រូវបងហៅ

Pond « ចង់ទៅណា មិនមកជម្រាបសួរភ្ញៀវសិនទេអី » fot ឮហើយក៏ដើរបកក្រោយមកអង្គុយលើសាឡុងជាមួយបងខ្លួន

Fourth « ជម្រាបសួរ បាទ » fot បានលើកដៃសំពះជម្រាបសួរទៅកាន់ gem

Gem « បាទ » gem ក៏លើកដៃសំពះតបវិញ

Pond « ម៉ោងប៉ុន្មានចូលផ្ទះយប់មិញ »

Fourth « ខ្ញុំអត់ចង់និយាយរឿងនឹងទេ ខ្ញុំឃ្លាន »

Pond « ស្មានតែមិនចេះឃ្លានបាយហើយតើ ព្រោះមួយថ្ងៃៗនៅតែក្លឹប »

Fourth « បងនិយាយចឹងមិនខ្មាសបង gem ទេអី »

Pond « ហើយឯងពាក់ខោអាវបែបនេះមិនខ្មាសគេទេអី »

Fourth « ក៏ ខ្ញុំមិនដឹងថាមានភ្ញៀវមក »

Gem « បានហើយៗឱ្យប្អូនទៅញ៉ាំអីទៅ មករវល់ការងារយើងវិញ » gem ក៏បានកាត់ព្រោះមិនចង់តាប៉ែយូរ

Pond « មិនទៅ នៅដល់កាលទៀត » fot ដើរចេញទៅទាំងមុខខឹង តែក៏លួចញញឹមព្រោះ gem និយាយមុននេះ

+ Fourth គឺជាកូនពៅក្នុងត្រកូល Nothawat ដែលមាន Pond ជាកូនបង ។ Mr and Mrs Nothawat ពួកគាត់ទាំងពីរបានខូចកាលពីប្រាំឆ្នាំមុនដោយសារតែការធ្លាក់យន្តហោះ ចឹងហើយ Fourth and Pond ពួកគេទាំងពីរជាកូនកំព្រា។
Pond គេស្រលាញ់ Fourth ស្មើនឹងគ្រាប់ភ្នែករបស់គេទៅហើយ នរណាប៉ះពាល់ប្អូនមិនបានទេ ព្រោះគេមានតែពីរនាក់បងប្អូន ។

+ Evening

Fot តុបតែងខ្លួនយ៉ាងស្អាត មើលទៅទំនងជាទៅក្រៅទៀតហើយ តែពេលដែលចុះមកក្រោមក៏ឃើញ pond កំពុងតែអង្គុយធ្វើការលើសាឡុង

Fourth « បងPond ហា៎ » fot ក៏បានចូលទៅរំអ៊ួយដាក់pond

Pond « សុំទៅក្រៅមែនទេ » គ្រាន់តែចេញមក pondដឹងដល់ក្រយ៉ៅ

Fourth « បងឱ្យទៅអត់ »

Pond « ទៅធ្វើអី កម្មវិធីអី ទៅជាមួយនរណាគេខ្លះ ហើយម៉ោងប៉ុន្មានចូលផ្ទះវិញ »

Fourth « កម្មវិធីមិត្តភក្តិតិចតួច ទៅជាមួយមិត្តដដែលៗនឹង ហើយយប់តិចអូនចូលផ្ទះវិញហើយ ណាៗៗៗ »

Pond « អឹម តែកុំយប់ពេកប្រយ័ត្នលើកក្រោយលែងឱ្យទៅ »

Fourth « អរគុណ មានតែបងប្រុសខ្ញុំទេដែលល្អជាងគេនៅលើលោក គ្មាននរណាល្អដូចទេ » fot បានចូលទៅឱប pond

Pond « អែក បានហើយទៅៗ ប្រយ័ត្នដូរចិត្តវិញ »

Fourth « Bye bye បងប្រុសជាទីស្រឡាញ់ » និយាយរួចក៏ងើបដើរចេញទៅក្រៅផ្ទះ បើកឡានចេញទៅបាត់

នៅហាងសាច់អាំងមួយកន្លែង ដែលមានមនុស្សចេញចូលអត់ឈប់ ក៏ដោយសារតែទីនោះមានគ្រប់សព្វបែបយ៉ាងដែលភ្ញៀវត្រូវការ ។ ក្រឡេកទៅមើលតុមួយដែលមានមនុស្សបីនាក់កំពុងតែអង្គុយឆ្កឹះឆ្កៀលដូចចាំនរណាម្នាក់

Winny « អាfot ណាត់លើកណាក៏យូរដែរមិនដែលថាមកលឿនម្ដងណាទេ »

Jessi « មែនតើ លើកណាក៏ដូចលើកណាឱ្យយើងចាំរហូតមិនដែលចាំយើងម្តងទេ »

Phuwin « តែបន្តិចទៀតវាមកដល់ហើយ »

Jessi « ឯងកាន់ជើងវារហូត មិនដែលថាអត់លើកណាម្ដងទេ »

Phuwin « ក្រែងជាមិត្តភក្តិមិនចឹង »

Jessi « យើងមិនមែនមិត្តឯងទេមែន »

Phuwin « នរណាថា ឯងក៏ជាមិត្ត អាwinny ក៏ជាមិត្ត fot ក៏ជាមិត្ត មិត្តយើងគ្រប់តែគ្នាសោះ »

Winny « បានហើយៗអាំងសាច់បណ្ដើរទៅ ពេលវាមកស៊ីយកម៉ង »

Fourth « sorry friend ដែលមកយឺត » fot ដើរចូលមកអង្គុយតុធ្វើប្រងើយ

Winny « ដោយសារតែឯងមកយឺតនឹងហើយ ពីរនាក់នេះស្ទើរតែវាយបោចសក់គ្នាទៅហើយ »

Fourth « មែន!Sorryផងណាយើងជាប់សុំបងប្រុសយើង ទម្រាំតែគាត់ឱ្យមកសួរឡើងបែកវ៉ល់»

Jessi « បងឯងអីក៏ម្ល៉េះៗ គ្រាន់តែមកញ៉ាំអីតិចតួចសោះ »

Fourth « មុខពួកឯងដែលតិចតួច ចប់ពីនឹងបើមិនតទៅណាទៀតទេ យើងភ្នាល់ »

Phuwin « មែនហើយ ចប់ពីនឹងទៅក្លឹបអត់ »

Fourth « ចុ ចុ ចុ nono យើងត្រូវទៅផ្ទះវិញ បើពួកឯងចង់ឃើញយើងបានដើរលេងជាមួយពួកឯងទៀត »

Winny « បានហើយៗ ល្មមស៊ីបាននៅអញឃ្លាន»

ពួកគេទាំងបួននាក់បានចាប់ផ្តើមញ៉ាំ តែទម្លាប់របស់ពួកគេញ៉ាំតាមសម្រួលមិនឆ្ងាញ់ទេ គឺលេង game អ្នកចាញ់ផឹក អ្នកឈ្នះបានញ៉ាំចឹងទៅ។

Phuwin « fot fot fot cr របស់ឯងមកជាមួយនរណានឹង » Phuwin ហៅfot យ៉ាងស្លន់ ក្រោយពីឃើញ gem ដើរចូលមក

Fourth « គ្មាននរណាក្រៅពីសង្សាររបស់គេទេ »

Jessi « មីស្រីនឹង គ្មានអីស្អាតទេស ចេញមិត្តអញដាច់ »

Winny « មែននឹង មើលមុខទៅដូចគេឆ្លាក់ខុស »

Phuwin « លោក Gem មិនគួរណាភ្នែកស្អុយ ចោលដុំពេជ្រដូចជាឯង ទៅរើសដុំថ្មដូចជានាងទៅវិញ »

Fourth « បានហើយឈប់គិតរឿងគេទៅ យ៉ាងណាក៏គាត់មានសង្សារទៅហើយ មានតែជូនពរគាត់ឱ្យកាន់ដៃគ្នារហូត »

Jessi « មិត្តភក្តិអញពិតជាល្អណាស់ យើងគ្មានអីក្រៅពីជូនពរឱ្យឯងជួបមនុស្សដែលល្អទេ »

Winny « មែនហើយពួកយើងជញនពរឱ្យឯងជួបមនុស្សដែលស្រឡាញ់ឯង »

Phuwin « បានឈប់ Sad Cheers »

ពួកគេទាំងបួនក៏បានឈប់គិតពីរឿងរបស់ Gem ក៏បានមកបន្តការសប្បាយរបស់ពួកគេ.តទៀត រហូតដល់រៀងយប់តិចទើបពួកគេចែកផ្លូវគ្នា

+ វីឡា Nothawat

Fourth « បងមិនទាន់ឡើងគេងទៀតហ៎ » fot ចូលក្នុងផ្ទះ ក៏បានឃើញបងរបស់ខ្លួននូវតែអង្គុយធ្វើការដដែល

Pond « នៅទេ សប្បាយអត់ »

Fourth « សប្បាយចេះតែសប្បាយហើយ តែមានរឿងមិនសប្បាយចិត្តតិចតួច » fot បានចញលទៅអង្គុយជិត pond ហើយរឿងមិនសប្បាយចិត្ត គឺរឿង gem ដែលមានសង្សារ

Pond « រឿង Gem មែនទេ » រឿងដែល fot ស្រឡាញ់ gem pond ក៏ដឹងដែរ ព្រោះ fot មិនមែនជាមនុស្សដែលចូលចិត្តលាក់បាំង

Fourth « មិចក៏បងដឹង »

Pond « កាលពីព្រឹកមិញវាក៏បបួលបងទៅញ៉ាំសាច់អាំងដែល វាថាទៅជាមួយសង្សារវា បងឮហើយខ្ជិលទៅរំខានគេ ឯងទៅញ៉ាំសាច់អាំងដែរមែនទេ »

Fourth « មែនហើយ »

Pond « បានហើយឈប់គិតច្រើនទៅបើជាគូគង់តែជួបទេ ទៅងូតទឹកចូលគេងទៅយប់ហើយ »

Fourth « បងដូចគ្នា ប្រញាប់ចូលគេងផងកុំខំធ្វើការពេក » និយាយរួចក៏ងើបចេញដើរឡើងទៅលើបាត់

______________________________________

ជួយ vote ឱ្យម្នាក់មួយផងណា 💕

Thanks for your support 😚💕

Continue Reading

You'll Also Like

4.1K 483 8
ាវងួĵើំពរុĵេវាាឹឮៅុះ
5K 796 7
•Gem Aldrake&Fourth Wallis• គ្រប់គ្នាតែនិយាយថា «One night stand» យើងនឹងអាចបំភ្លេចវាបន្ទាប់ពីយប់មួយនោះកន្លងហួស និងមិនរំពឹងថានឹងមានទំនាក់ទំនងអ្វីទៀតរវ...
21.3K 1.6K 27
ជាប់ស្នេហ៍ជាមួយអូនតាំងតែពីពេលដែរជួបអូនដំបូង My little boy