៨ឆ្នាំក្រោយ
រាងតូចដែលពេលនេះធំពេញរូបពេញរាង ក្លាយទៅជាក្មេងប្រុសជំទង់វ័យ១៧ឆ្នាំ ពីក្មេងដែលធ្លាប់តែរពឹសរត់លេងសប្បាយមិនគិតពីអ្វីប្តូរផ្លាស់ជាក្មេងដែលមានចរិតរុំទុំ ចេះគិតគួរមុខក្រោយ ប៉ុន្តែនៅតែរក្សាពីភាពគួរឲស្រទ្បាញ់របស់ខ្លួនជាប់ជានិច្ច។
កាយតូចអង្គុយនៅលើគ្រែឈើរបស់ខ្លួននៅក្នុងបន្ទប់គេង ក្នុងដៃមានកាន់ខ្សែរកមួយខ្សែរជាប់ក្នុងចិត្តក៏នឹកគិតទៅដល់ម្ចាស់ខ្សែរកនេះដែលបានប្រគល់ឲគេកាលពី៨ឆ្នាំមុន
"បងភ្លេចហ្វូតហើយមែនទេ? ហ្វូតនឹកបងខ្លាំងណាស់"ទឹកភ្នែកមួយដំណក់ស្រក់ចុះទៅប៉ះនិងខ្សែរក ហ្វូតលើកខ្សែរកនោះមកអោបជាប់ទ្រូង នឹកណាស់ គេនឹកដល់ក្មេងប្រុសជំទង់ដែលតែងតែលួចចូលចម្ការមកលេងជាមួយគេរាល់ថ្ងៃ ពេលនេះមិនដឹងថារាងក្រាស់ទៅដល់ទីណានោះទេ ចង់ដឹងណាស់ថាគាត់មានសុវត្ថិភាពទេ មានក្តីសុខទេ ហើយមានធ្លាប់នឹកដល់គេខ្លះទេ?
"សង្ឃឹមថាថ្ងៃណាមួយពួកយើងនិងវិលមកជួបគ្នាម្តងទៀត ហើយហ្វូតក៏សង្ឃឹមថាថ្ងៃនោះនិងមកដល់ឆាប់ៗដូចគ្នា ហ្វូតនិងរងចាំបងនៅចម្ការនេះរហូតតទៅ"
"អ្នកអង្គម្ចាស់ សូមមេត្តាលើកលែងឲទូលបង្គំម្តងទៅ ទូលបង្គំសន្យាលែងហ៊ានក្បត់ទ្រង់ទៀតហើយ..ហុឺៗ"បុរសវ័យកណ្តាលអោនក្បាលដល់ដីយំសូមអង្វរទៅកាន់អ្នកអង្គម្ចាស់ដែលអង្គុយនៅលើខ្នងសេះពណ៍ខ្មៅយ៉ាងអង់អាចបំផុតដើម្បីប្រោសប្រណីមិនឲទ្រង់យកជីវិតរបស់ខ្លួន
"រត់ទៅ យើងទុកឪកាសឲលោករត់ហើយ រត់ឲលឿនបំផុតទៅ"សម្លេងគ្រលរត្រជាក់ដូចជាតំបន់ប៉ូលមានបន្ទូលទ្បើង បុរសនោះគ្រាន់តែឮដូច្នោះប្រញាប់អោនក្បាលអរគុណជាច្រើនដងហើយងើបឈររត់ទៅមុខយ៉ាងលឿនតាមដែលអាចធ្វើបាន
រាងក្រាស់ញោចស្នាមញញឹមចុងមាត់លើកធ្នូរពណ៍មាសទ្បើងរួចទាញផ្លែធ្នូរដែលមានមុខមុតស្រួចចេញពីចង្កេះលើកតម្រង់ទៅរកបុរសដែលកំពុងតែរត់នោះដូចជាកំពុងតែប្រមាញ់សត្វព្រៃមួយក្បាល
ជ្រឹប..
"អ្ហឹក"បុរសនោះដួលដេកផ្កាប់មុខនិងដីដាច់ខ្យល់ស្លាប់ភ្លាមៗពេលដែលផ្លែព្រួញហោះមកទម្លុះទ្រូងខាងឆ្វេងរបស់ខ្លួន
"ជនក្បត់វាត្រូវតែងាប់ គ្មានករណីលើកលែងដាច់ខាតសម្រាប់អ្នកដែលចង់ក្បត់និងយើង លទ្ធផលគឺត្រូវតែបែបនេះម្យ៉ាងគត់"រាងក្រាស់បង្វែរសេះទៅប្រកាសដាក់ទាហានដែលនៅខាងក្រោយទ្រង់ដោយសម្លេងពោរពេញទៅដោយអំណាចថាមពល អ្នកណាស្តាប់ហើយក៏មានអារម្មណ៍ថាព្រឺសម្បុរបានដែរ
៨ឆ្នាំមកនេះទ្រង់ផ្លាស់ប្តូរស្ទើរតែទាំងស្រុង លែងជាអ្នកអង្គម្ចាស់ដែលមានចិត្តបរិសុទ្ធដូចជាការពីមុន ពេលនេះទ្រង់បានរៀនពីពិភពលោកខាងក្រៅបានយ៉ាងច្រើន ហើយក៏ធ្លាប់ជួបរឿងអាក្រក់ផ្ទួនៗជាច្រើនដូចគ្នាដែលរឿងទាំងអស់នោះសុទ្ធសឹងតែធ្វើឲទ្រង់ដឹងថា ធ្វើជាមនុស្សល្អមិនអាចរស់នៅក្នុងពិភពលោកមួយនេះបានសុខនោះទេ អំពើល្អគឺជាឈ្នាន់ដែលនាំសេចក្តីវិនាសមកដល់ខ្លួនគ្រប់ពេលវេលា។
ព្រះរាជដំណាក់
"អ្នកអង្គម្ចាស់ ព្រះរាជាផ្ញើរព្រះរាជសារមកក្រាបទូល"ម៉ាលធីអូដែលជាទាហានជំនិតរបស់ទ្រង់ យករាជសារមកដាក់លើតុរួចបែរខ្លួនទៅឈរម្ខាង រាងក្រាស់យករាជសារមកកាន់រួចបើកអានដោយយកចិត្តទុកដាក់ ទ្រង់អានរួចរាល់ហើយចញ្ចើមក្រាស់ក៏ចងចូលគ្នា បិតារបស់ទ្រង់បានបញ្ជារឲទ្រង់ត្រទ្បប់ទៅព្រះនគរវិញជាបន្ទាន់ ដើម្បីរៀបចំពិធីអភិសេកទ្រង់ឲក្លាយជាស្តេចបន្ត តែទ្រង់នៅតែឆ្ងល់ក្នុងប្រទ័យហេតុអីក៏មានអារម្មណ៍ថាបិតាឲទ្រង់ត្រទ្បប់ទៅវិញទន់ហន់បែបនេះយ៉ាងហោចណាស់ក៏គួរប្រាប់ដល់ទ្រង់មុនមួយខែសម្រាប់ត្រៀមខ្លួនសិនដែរ
"ត្រទ្បប់ទៅព្រះនគរវិញនៅថ្ងៃស្អែក"ទ្រង់មានបន្ទួលទៅកាន់ម៉ាលធីអូដើម្បីឲគេរៀបចំក្បួនឲបានរួចរាល់សម្រាប់ចេញដំណើរនៅថ្ងៃស្អែកនេះ
"ក្រាបទូល អ្នកអង្គម្ចាស់"
"ផ្លែឈើរីជិតទុំទៀតហើយ តើពេលណាទើបបងមកជួបហ្វូតទៀតទៅ"រាងតូចឈរក្រោមដើមឈើរីដែលពួកគេធ្លាប់លេងជាមួយគ្នាកាលពីមុន អនុស្សាវរីយ៍ទាំងអស់តែងតែស្ថិតនៅក្នុងការចងចាំរបស់គេជានិច្ចដែលគ្មានថ្ងៃអាចបំភ្លេចបាននោះទេ វាជាការចងចាំមួយដ៏សែនមានតម្លៃបំផុតនៅក្នុងជីវិត
"ហ្វូត កូនកើតអីមែនទេ"ម៉ារៀដើរទៅសួរកូនប្រុសពេលដែលឃើញគេឈរភ្លឹកនៅក្រោមដើមឈើនោះ
"កូនមិនបានកើតអីទេអ្នកម៉ែ"ហ្វូតងាកទៅញញឹមដាក់ម្តាយថើរៗដើម្បីមិនឲគាត់បារម្ភពីខ្លួន
"បើកូនមិនអីក៏ល្អហើយ ហ្វូតម៉ែពឹងកូនរឿងមួយបានទេ?"
"អ្នកម៉ែចង់ពឹងខ្ញុំរឿងអី និយាយមកចុះ"
"៣ថ្ងៃទៀតម៉ែនិងពុកត្រូវយកផ្លែឈើរីចូលរាជវាំង តែកូនអាចទៅជំនួសម៉ែបានទេ ម៉ែមានអារម្មណ៍ថាសុខភាពម៉ែមិនល្អនោះទេ ខ្លាចពិបាកដល់ការធ្វើដំណើរណាស់"
"មិនអីទេ កូនអាចទៅជំនួសអ្នកម៉ែបាន អ្នកម៉ែសម្រាកឲស្រួលកាយចុះ"
"តែកូនត្រូវប្រយ័ត្នប្រយែងណា រាជវាំងមិនដូចជានៅផ្ទះរបស់យើងនោះទេ បើកូនភ្លាត់ស្នៀតធ្វើអីខុសកូនប្រាកដជាមានទោសជាមិនខាន កូនត្រូវនៅជិតលោកពុកកូនគ្រប់ពេលឮដែលទេ"
"បាទ អ្នកម៉ែ"ម៉ារៀអង្អែលថ្ពាល់កូនពោរពេញទៅដោយក្តីស្រទ្បាញ់ ពេលនេះកូនរបស់គាត់ធំមកច្រើនហើយប៉ុន្តែចិត្តជាម្តាយនៅតែលួចនឹកបារម្ភកូនប្រុសជានិច្ច ហ្វូតប្រៀបដូចជាក្រណាត់ពណ៍សស្អាតគ្មានស្នាមប្រលាក់មួយផ្ទាំង ក្នុងការគិតរបស់ហ្វូតគឺតែងតែស្រស់បំព្រងមើលអ្វីៗជុំវិញខ្លួនក្នុងផ្លូវវិជ្ជមានគ្រប់ពេល ហ្វូតធំដឹងក្តីទ្បើងនៅក្នុងចម្ការនេះមិនដែលបានចេញទៅខាងក្រៅសូម្បីតែម្តងព្រោះតែគាត់មិនអនុញាត្តឲចេញទៅតែពេលនេះហ្វូតពេញវ័យហើយគាត់ក៏មិនអាចឃុំគ្រងកូនឲនៅក្នុងចម្ការនេះរហូតដែល
៣ថ្ងៃក្រោយ
ហ្វូតនិងឪពុកធ្វើដំណើរមកដល់រាជវាំងតាមថ្ងៃគ្រោងទុក រាងតូចងើយសម្លឹងមើលទៅរាជវាំងដោយកែវភ្នែកស្ងើចសរសើរ ហ្វូតធ្លាប់តែសម្លឹងមើលពីចម្ងាយតែមិនដែលបានមកឃើញជិតផ្ទាល់ភ្នែកបែបនេះនោះទេ ស្អាតខ្លាំងណាស់ ស្អាតប្រៀបដូចជាឋានសួគ៌យ៉ាងអញ្ចឹង
"ហ្វូត អោនចុះក្រោមទៅកូន ប្រយ័ត្នមានទោស"អ្នកជាឪពុកដាស់តឿនកូនពេលដែលឃើញកូនងាកមើលឆ្វេងស្តាំមិនឈប់ គាត់ខ្លាចថាគេនិងចាប់កំហុសកូនរបស់គាត់។ហ្វូតស្តាប់បង្គាប់អោនមុខចុះមិនហ៊ានសម្លឹងមើលបន្ត រំទេះសេះក៏បរទៅដល់ឃ្លាំងខាងក្រោយរាជវាំង ថូម៉ាស់ដែលជាឪពុកក៏លើកផ្លែឈើរីចុះរៀបឲមានរបៀប ហ្វូតឃើញបែបនោះក៏ចូលទៅជួយលើកតែគាត់មិនអនុញាត្តឲជួយ រាងតូចបានតែធ្វើមុខជូរដើរចេញទៅឈរលេងក្បែរនោះ
"ថ្ងៃនេះអ្នកអង្គម្ចាស់យាងត្រទ្បប់មកវិញហើយ ពួកឯងត្រូវធ្វើខ្លួនឲមានរបៀបតើយល់ដែលទេ?"ហ្វូតឈរមើលទៅមនុស្សស្រីមួយក្រុមក្នុងឯកសណ្ឋានដូចៗគ្នាដែលកំពុងដើរតម្រង់ជួរគ្នាយ៉ាងមានរបៀបបំផុត
"អ្នកអង្គម្ចាស់ត្រទ្បប់មកវិញនៅថ្ងៃនេះ?"រាងតូចផ្ទួនពាក្យដែលខ្លួនបានឮមុននេះ គេធ្លាប់ឮអ្នកម៉ែខ្លួននិយាយដល់ទ្រង់ជាញឹកញាប់ថាទ្រង់បានចាកចេញពីនគរតាំងពីក្មេងមកម្លេះប៉ុន្តែហ្វូតហាក់ដូចជាមិនចាប់អារម្មណ៍និងរឿងនេះនោះទេ តែពេលនេះគេស្រាប់តែយល់ថាគេចង់ដឹងចង់ឃើញពីព្រះភ័ក្ត្រទ្រង់យ៉ាងចម្លែកទៅវិញ ទើបលបដើរទៅឈរក្រោយដើមឈើធំមួយជិតកន្លែងរៀបចំទទួលអ្នកអង្គម្ចាស់នោះដើម្បីរងចាំមើលទ្រង់ពីចម្ងាយ
មួយសន្ទុះក្រោយមកស្នូរសន្ធឹកជើងសេះក៏ឮទ្បើង លោកអាមាត្រក៏ក្រោកឈរស្រែកប្រកាសខ្លាំងដើម្បីឲអ្នកដ៏ទៃត្រៀមខ្លួន
"អ្នកអង្គម្ចាស់យាងត្រទ្បប់មកដល់ហើយៗ" គ្រប់អ្នកបម្រើនិងទាហានគ្រប់ជាន់ថ្នាក់នាំគ្នាអោនក្បាលក្រាបដល់ដីគ្រប់គ្នា សេះមាឌធំពណ៍ខ្មៅរលើបក៏ដើរចូលមកមួយៗយ៉ាងអង់អាចតាមដោយទាហានដ៏ទៃទៀតរបស់ទ្រង់ ម្ចាស់កាយសង្ហារក្នុងឈុតពណ៍ខ្មៅរីឯផ្ទៃមុខទាំងមូលក៏បិតបាំងដោយក្បាំងមុខពណ៍ខ្មៅដូចគ្នា ហ្វូតសម្លឹងមើលពីចម្ងាយពោរពេញដោយចម្ងល់
"ហេតុអីក៏ទ្រង់ពាក់ក្បាំងមុខអញ្ជឹង?"រាងតូចផ្តោតសម្លឹងមើលទៅទ្រង់មិនឈប់រហូតមានអារម្មណ៍ថាទ្រង់កំពុងតែបែរមកសម្លឹងមើលមកកាន់ខ្លួនដូចគ្នា ហ្វូតភ្ញាក់ស្មារតីបន្តិចបែរមុខមកផ្អែកនិងដើមឈើរលែងហ៊ានសម្លឹងមើលទៅកាន់ទ្រង់បន្ត កែវភ្នែកមួយគួរនោះធ្វើឲគេទទួលដឹងពីចំហាយគ្រោះថ្នាក់ប្រៀបដូចជាកែវភ្នែករបស់មជ្ជរាជយ៉ាងអញ្ជឹង៕ហ្វូតយកដៃខ្ទប់ទ្រូងដែលកំពុងតែលោតញាប់ដើម្បីបន្ធូរអារម្មណ៍ខ្លួនមិនឲភ័យបន្តរួចដើរទៅរកឪពុកវិញញាប់ជើងបំផុត។
៣ថ្ងៃក្រោយ
ហ្វូតត្រទ្បប់មកចម្ការខ្លួនវិញតាំងពី២ថ្ងៃមុនម្លេះ បន្ទាប់ពីត្រទ្បប់មកពីរាជវាំងវិញគេមានអារម្មណ៍ថាភ័យក្នុងទ្រូងចម្លែកយ៉ាងម៉េចក៏មិនដឹង កែវភ្នែកមួយគួរនោះនៅតែតាមលងបន្លាចក្នុងអារម្មណ៍គេជានិច្ច
"ទ្រង់មិនបានមើលមកឯងទេហ្វូត កុំគិតច្រើនពេកអី"ហ្វូតប្រាប់ខ្លួនឯងបែបនេះរហូតតែនៅតែមិនអាចធ្វើឲខ្លួនបាត់រំសាយការភ័យបានទ្បើយ ហ្វូតដកដង្ហើមធំដើរទៅអង្គុយលេងក្រោមដើមឈើរីជាប្រចាំ ដៃតូចក៏បើកហិបយករបស់លេងដែលខ្លួនលេងជាមួយរាងក្រាស់កាលពីមុន ស្នាមញញឹមក៏លេចទ្បើងនៅលើមុខស្រស់
"ហ្វូតនឹកដល់បងទៀតហើយ"រាងតូចរអ៊ូតែម្នាក់ឯងកាន់របស់លេងជាប់ដៃ
ដឹប..សម្លេងអ្វីម្យ៉ាងធ្លាក់ពីលើដើមឈើហ្វូតភ្ញាក់ក្រញ៉ាងរបូតរបស់លេងចេញពីដៃងើបឈរងាកទៅមើលទៅកន្លែងដែលឮនោះ រាងកាយមាំស្ថិតនៅក្នុងឈុតរាជវង្សពណ៍ខ្មៅព្រមទាំងក្បាំងមុខដែលពាក់លាក់បាំងមុខមួយនោះកំពុងឈរអោបដៃសម្លឹងមកកាន់គេនៅមានសៀតដាវនៅក្បែរចង្កេះមាំថែមទៀតផង ហ្វូតចាំច្បាស់ដូចថ្ងៃថាអ្នកចំពោះមុខម្នាក់នេះជានរណា
"អ្នក..អ្នកអង្គម្ចាស់"ហ្វូតញ័រមាត់តតាក់ហៅអ្នកចំពោះមុខ កុំប្រាប់ណាថាទ្រង់មកសម្លាប់ខ្លួនដល់ចម្ការនេះពីទោសដែលប្រហើនហ៊ានលួចមើលទ្រង់នៅថ្ងៃនោះ?
To be continued