🌟ាȟា់ĵស្នេហ៍🌷រូក...

By ParkKyuwin

11.1K 763 165

ស្នេហាដែរកើតឡើងដោយមិនមែនចៃដន្យ ។ ចាប់ផ្ដើមពីការខកចិត្តលើស្នេហានិងមិត្តភាព ទើបធ្វើអោយម៉ាលីចាប់ផ្ដើមជីវិតខ្លួនឯ... More

ា1🌟
ា2🌟
ា3🌟
ា4🌟
ា5🌟
ា6🌟
ា7🌟
ា8🌟
ភាគទី9 🌟
ា10🌟
ា11🌟
ា12🌟
ា13🌟
ា14🌟
ា15🌟
ា16🌟
ា17🌟
ា18🌟
ា19🌟
ភាគទី20 🌟
ា21🌟
ា22🌟

ា23

260 25 2
By ParkKyuwin

    បន្ទាប់ពីជូនម៉ាលីទៅផ្ទះរួចរាល់ ហើយកូនចៅរបស់គេបានមកយកគេរួច ។ ជុងហ្គុកមិនបានត្រឡប់ទៅក្លឹបវិញទេ គឺគេតម្រង់ទៅរកខនដូរវិញដើម្បីសម្រាកតែម្ដង ព្រោះថ្ងៃស្អែកមានរឿងសំខាន់ត្រូវធ្វើបន្តរទៀត ។

  រីងងង រីងងងង រីងងង

     ទូរស័ព្ទនៅលើតុក្បាលគ្រែរបស់ជុងហ្គុកបន្លឺរឡើងពេលលេខនៅលើអេក្រង់ បង្ហាញថាជាលេខរបស់ជីមីន ចំណែកឯម្ចាស់ទូរស័ព្ទក៏ទើបតែចេញពីបន្ទប់ទឹកមករហ័សចុចទទួល ព្រោះគេទើបតែនឹកឃើញថាគេចេញមកមិនបានប្រាប់ជីមីនឡើយ។

«ឯងនៅឯណាជុងហ្គុក បាត់ទៅរាប់ម៉ោង?» ជីមីន មិនទុកអោយអ្នកខាងនេះនិយាយទាន់ ក៏រហ័សរអ៊ូដាក់ភ្លាម ។

«ខ្ញុំជួបម៉ាលី ហើយក៏ជូននាងទៅផ្ទះ។ ប្រញ៉ាប់ពេកភ្លេចប្រាប់ហ្យុងបាត់ទៅ» ជុងហ្គុក

«ជួបម៉ាលី? ហើយនាងមិនជិះអីមកឬ ទើបឯងជូនទៅវិញ?» ជីមីន

«រឿងនេះមិនសំខាន់ទេ ដែលសំខាន់គឺរឿងការងារដែលទើបនឹងនិយាយគ្នានោះ។ ខ្ញុំថាបើវានៅតែបន្តរ ឆ្កឹះឆ្កៀលបញ្ហានៅក្នុងក្លឹបបង យើងកម្ទេចប្រព័ន្ធ software របស់ក្រុមហ៊ុនវាចោលតែម្ដងទៅ ។ ទុកនាំតែរំខានធ្វើអីទៅ?» ជុងហ្គុក

«ឯងក៏ដឹងថា យើងមិនចង់បង្កើតសត្រូវបន្ថែមទេ ។ រឿងណា៎រំលងបានក៏រំលង ។ យើងប្រាប់ឯងព្រោះតែចង់ដោះស្រាយបញ្ហានៅក្លឹប  មិនមែនដោះស្រាយបញ្ហាជាមួយពួកវាទេ» ជីមីន

«ហ្យុងនឹងមិនចិត្តស្ងប់បែបនេះរហូតទេ ។ តែវាបានដៃ រឿងនឹងកាន់តែធំហើយ ។ ខ្ញុំថាយល់ល្អកម្ចាត់ពីតូចទៅល្អជាង ។ បញ្ហាក្លឹបរបស់ហ្យុងខ្ញុំនឹងជួយចាត់ការ ឯបញ្ហារបស់អ្នកបង្ករក៏ខ្ញុំនឹងចាត់ការដូចគ្នា។ » ជុងហ្គុក

«ស្រេចតែចិត្តរបស់ឯងទេអញ្ចឹង ។ តែប្រយ័ត្នខ្លួន ផង ... ពួកយើងប្រឡូករឿងបែបនេះមកយូរជាងគេហើយគ្មាននរណា៎ដែលថាកម្ចាត់មិនបានទេ តែឯងក៏ឃើញថាគ្រប់គ្នាបន្ធូរដៃ និងមិនឆេវឆាវតាំងពីមានប្រពន្ធកូនមក ក៏ព្រោះតែសុវត្ថិភាពរបស់ពួកគេដែរ។ បើកម្ចាត់ត្រូវកម្ចាត់អោយបានមុនពួកវាដឹងខ្លួន ហើយត្រូវកម្ចាត់ទាំងឬសទាំងគល់ ។ » ជីមីន

«ខ្ញុំដឹងហើយ ទុកអោយខ្ញុំជាអ្នកធ្វើ ហ្យុងមិនបាច់បារម្ភទេ ។ នរណា៎ក៏មកក្អេងក្អាងដាក់គ្រួសារយើងមិនបានដែរ  ប៉ុណ្ណឹងសិនចុះ។ ត្រូវធ្វើអ្វីបន្តរទៀតខ្ញុំនឹងប្រាប់ហ្យុងអោយដឹងមុន» ជុងហ្គុក

«អឺ !!!! អូខេ» ជីមីនថារួចប្រព័ន្ធទូរស័ព្ទក៏ផ្ដាច់បាត់ទៅ រីឯជុងហ្គុកមិនរវល់យូរក៏រហ័សចូលដំណេកភ្លាមដែរព្រោះថ្ងៃស្អែកគេមានជាប់ណាត់ផង។

——->>>>>>>>>>>>>>>>>

    ថ្ងៃថ្មីបានមកដល់ ក្រឡេកមកមើលក្រុមហ៊ុនរបស់ម៉ាលីវិញពេលនេះគឺដំណើរការទៅរលូនធម្មតាបានវិញហើយ។ គ្រាន់តែមានបញ្ហាមួយរយៈនេះ មានរឿងខ្លះត្រូវបានប្រែប្រួល ។ បុគ្គលិកក្រុមហ៊ុនមួយចំនួនត្រូវបានបញ្ឈប់ អ្នកកាន់ភាគហ៊ុនក៏ផ្លាស់ប្ដូរព្រោះមានការលក់ចេញ និងទិញចូលថ្មី ចំណែកអ្នកកាន់តំណែងធំៗដែលធ្លាប់មានបញ្ហាក៏ត្រូវបានបញ្ឈប់ និងលាឈប់ពេលមានបញ្ហាដែរ។
តែមិនចម្លែកទេ ព្រោះសូម្បីតែម៉ាលីខ្លួនឯង ក៏ផ្លាស់ប្ដូរពីនារីកម្សត់ស្នេហ៍ មកក្លាយជាសង្សារនឹងគ្នាជាមួយព្រាននារីប្រចាំទីក្រុងដែរ ។ ( ចេះតែថាគ្នាទៅ តាមពិតគេសុភាពចង់ងាប់) 😔

«អគ្គនាយក ម្ចាស់ភាគហ៊ុនថ្មីបានមកដល់កន្លែងចំណតហើយ » លេខា

«តោះ !ទៅបន្ទប់ប្រជុំទៅ» ម៉ាលីថារួចក៏រៀបសម្លៀកបំពាក់ខ្លួនអោយត្រង់ផ្លឹងបន្តិច សឹមដើរចេញទៅបន្ទប់ប្រជុំជាមួយលេខារបស់ខ្លួន។
      ដាក់គូទអង្គុយមិនទាន់បាន1នាទីស្រួលបួលផង សម្លេងបើកទ្វារក៏បន្លឺឡើងសាជាថ្មី ។ រាងកាយខ្ពស់ស្រឡះរបស់បុរសពីរនាក់ក៏បង្ហាញខ្លួនឡើង ហាក់វត្តមានរបស់ពួកគេពីរនាក់នេះបានទាញចំណាប់អារម្មណ៍បុគ្គលិកតាំងពីច្រកចូលមកម្ល៉េះ ព្រោះសូម្បីតែម៉ាលីនិងលេខារបស់នាងក៏គាំង រកពាក្យនិយាយមិនទាន់ចេញដែរ ទើបអ្នកកម្លោះត្រូវជាអ្នកចាប់ផ្ដើមនិយាយមុន។

« សួស្ដីអគ្គនាយកវ៉ាង ម៉ាលី»

«ប.....អគ្គនាយកជុន? » ម៉ាលីប៊ិះតែនឹងហៅអ្នកនៅចំពោះមុខបងទៅហើយ តែក៏រហ័សប្ដូរសព្វនាមមកវិញទាន់។ នាងនៅឈរគាំង ស្រពេចស្រពិលមិនយល់ការ សូម្បីតែបុគ្គលិកដែលអង្គុយធ្វើការ ហើយឃើញវត្តមានរបស់ជុងហ្គុកម្នាក់ៗក៏ចាប់ផ្ដើមចលាចលភ្ញាក់ផ្អើលដែរ. ។ នេះគេលាក់រឿងនេះនឹងនាងបានយ៉ាងមិច។ 

«ធ្វើអោយ អគ្គនាយកវ៉ាងភ្ញាក់ផ្អើលហើយ តែខ្ញុំមានបំណងទុកវាជាការ surprise នេះឯង» ជុងហ្គុក ថារួចក៏ដាក់គូទអង្គុយនៅទល់មុខម៉ាលី ធ្វើរឹកធម្មតាដូចជាគ្មានរឿងអ្វីកើតឡើង ។ ស្របពេលលេខាពួកគេទាំងពីក៏ចាប់ផ្ដើមប្រគល់ឯកសារសំខាន់ៗដាក់នៅខាងមុខអគ្គនាយករបស់ពួកគេរៀងៗខ្លួន។ 

«ខ្ញុំចេះតែឆ្ងល់ថាតើម្ចាស់ភាគហ៊ុនថ្មីជាអ្នកណា៎ ទើបតែមួយរយៈពេលខ្លីសោះ ប្រមូលទិញភាគហ៊ុនបានច្រើនយ៉ាងនេះ ។ សំខាន់គឺទិញនៅពេលដែលភាគហ៊ុនរបស់ខ្ញុំកំពុងធ្លាក់ចុះទៀតផង » ម៉ាលី ញញឹមសប្បាយចិត្តព្រោះគេពិតជា surprise នាងបានសម្រេចហើយ នាងនឹកស្មានរឿងនេះមិនដល់ទេ។

« ឱកាសសហការរវាងក្រុមហ៊ុនយើងនៅមិនយូរទៀតទេ ។ មានភាគហ៊ុននៅក្នុងនេះអោយហើយក៏មិនមែនជារឿងខាតបង់ដែរ។ រីករាយណាស់ដែលបានធ្វើការជាមួយ ... អគ្គនាយកវ៉ាង» ជុងហ្គុក

«ចាស៎ រីករាយណាស់ដែលបានធ្វើការជាមួយ» ម៉ាលីលូកដៃទៅទទួលប្រអប់ដៃដែលគេហុចមក ជាការចាប់ដៃរួមការងារនឹងគ្នា។ ប៉ុន្តែគេមិនប្រលែង ហើយនៅញញឹមខូចមកទៀត ទើបធ្វើអោយនាងត្រូវសម្រេចប្រាប់បុគ្គលិកអោយចេញទៅសិន ។ ព្រោះរឿងសញ្ញេលើឯកសារម្ចាស់ភាគហ៊ុនថ្មីទុកអោយនាងជាអ្នកនិយាយជាមួយគេដោយផ្ទាល់។

« បងពិតជាម្ចាស់ភាគហ៊ុន15% ពិតមែន? » ម៉ាលីប្ដូរសព្ទនាមជាមួយអ្នកកម្លោះវិញ កាលបើពេលនេះនៅតែពីរនាក់គេនៅក្នុងបន្ទប់ប្រជុំទៅហើយ។

«អូននៅមិនជឿឬ? ឯកសារនៅឯណា យកមកបងសញ្ញេអោយហើយ ។ ដើម្បីអោយអូនច្បាស់ថាវាពិតប្រាកដមែន ។» ជុងហ្គុក

« អូខេអូនជឿហើយ តែគ្រាន់តែភ្ញាក់ផ្អើលដែលសុខៗក៏ជាបងទៅវិញ» ម៉ាលី

«បងទិញព្រោះតែវាជាការវិនិយោគ អាចនាំផលចំណេញមកនៅពេលក្រោយ។  បងជឿជាក់ថាក្រុមហ៊ុនរបស់អូននឹងវាយលុកទីផ្សារជាងនេះទៅទៀតបន្ទាប់ពីបញ្ហាបានបញ្ចប់ ។ ដូច្នេះហើយបងជឿជាក់ទៅលើការវិភាគរបស់បង ហើយអូនក៏គួរតែជឿជាក់លើសមត្ថភាពរបស់អូនដូចគ្នា។ » ជុងហ្គុក

«អរគុណបងណាស់ ... » ម៉ាលីញញឹមស្រស់ទៅកាន់គេ តែនៅរក្សារគម្លាតនឹងគ្នានៅឡើយព្រោះនេះជាកន្លែងការងារ ។ ឯជុងហ្គុកវិញ ទោះគេចង់ស្និតស្នាលប៉ុណ្ណាក៏ត្រូវតែគោរពលើគោលការណ៍របស់នាងដែរ ស្គាល់នាងមួយរយៈនេះមិនបាច់នាងនិយាយក៏គេដឹងថាម៉ាលីមិនមែនជាមនុស្សលាយឡំទំនាក់ទំនងផ្ទាល់ខ្លួននៅកន្លែងការងារឡើយ។

« ចេញពីធ្វើការ អូនទំនេរទេ? យើងញ៉ំាអាហារពេលល្ងាចជាមួយគ្នាទៅ» ជុងហ្គុក

«ប្រាកដជាបាន តែយើងបញ្ចប់ការងារនៅទីនេះសិនទៅ»

    ថារួចពួកគេទាំងពីរក៏ពិនិត្យមើលឯកសារ , កិច្ចសន្យា និងផ្សេងៗទៀតដែលពាក់ព័ន្ធនឹងក្រុមហ៊ុនហើយការងារទាំងអស់អោយរួចរាល់ដោយលម្អិតលម្អន់បំផុត។  ក្រោមលក្ខខណ្ឌមួយគឺ ជុងហ្គុកជាម្ចាស់ភាគហ៊ុនដែលមិនកាន់តំណែងនៅក្នុងក្រុមហ៊ុនឡើយ រាល់កិច្ចការប្រជុំសំខាន់ៗបើមិនចាំបាច់គេនឹងអោយបុគ្គលិករបស់គេមកជាតំណាង ។ កម្មវិធីដែលតម្រូវអោយមានម្ចាស់ភាគហ៊ុនចូលរួម នឹងស្ថិតនៅក្រោមការពិចារណា ព្រោះពួកគេមិនទាន់ចង់អោយមានព័ត៌មានអំពីវត្តមានជាម្ចាស់ភាគហ៊ុនរបស់ជុងហ្គុក បែកផ្សាយចេញទៅលើអ៊ីនធឺណេតអោយចលាចលឡើយ ។ កាលបើក្រុមហ៊ុនរបស់នាងទើបតែស្ងប់ស្ងាត់មិនទាន់បានប៉ុន្មានថ្ងៃផង ។ ណា៎ជុងហ្គុកនិងម៉ាលី ចង់ចេញព័ត៌មានជាដៃគូរការងារនឹងគ្នាក្នុងនាមជាការសហការរវាងក្រុមហ៊ុនលំដាប់ប្រទេស និង ក្រុមហ៊ុនលំដាប់ប្រទេសតែប៉ុណ្ណោះ មិនមែនជាការសហការនៅក្នុងក្រុមហ៊ុនតែមួយឡើយ។

    បន្ទាប់ពីជុងហ្គុកត្រឡប់ទៅក្រុមហ៊ុនរបស់គេវិញ ម៉ាលីបានប្រាប់អោយលេខានាងនិយាយថា អម្បិញមិញជាការនិយាយពីការងារ។ មិនបានបដិសេដថាគេជាម្ចាស់ភាគហ៊ុន តែក៏មិនបានបញ្ជាក់ថាការប្រជុំជាការចុះកិច្ចសន្យាការងាររបស់ម្ចាស់ភាគហ៊ុនដែរ ។ ទើបធ្វើអោយបុគ្គលិកទាំងអស់ប៉ាន់ស្មានដោយខ្លួនឯង ជៀសវាងមានព័ត៌មានបែកចេញទៅខាងក្រៅប្រការណាមួយ។
________________________
( ល្ងាចម៉ោង 6:00)

« អាឡូបងនៅឯណា?ខ្ញុំចេញពីធ្វើការហើយ» ម៉ាលី

«បងជាប់ដោះស្រាយការងារនៅក្រុមហ៊ុនបន្តិច តែខ្លាចអូនចាំយូរ ។ តើយើងគួរញ៉ំានៅខនដូររបស់បងដែរទេ? អូននឹងបានមានកន្លែងចាំស្រួលផង បងនឹងកម្មង់អាហារទៅអោយ» ជុងហ្គុក

«តើបងរវល់យូរប៉ុណ្ណាទៅ?» ម៉ាលី

«ប្រហែល40នាទី ទៀតរួចហើយ» ជុងហ្គុក

«អញ្ចឹងមិនបាច់កម្មង់អាហារខាងក្រៅមកទេ  ចាំខ្ញុំជាអ្នកធ្វើម្ហូបទៅចុះកុំអោយអប្សុកផង បងធ្វើការរបស់បងចុះ » ម៉ាលី

«អូខេ លេខកូដទ្វារបងបានដូរទៅថ្ងៃកំណើតរបស់អូនហើយ ។ កុំអោយពិបាកចាំ អូនអាចចេញចូលនៅទីនោះបាន សន្តិសុខក៏បងបានប្រាប់រួចហើយដែរ ។» ជុងហ្គុក និយាយបែបនេះព្រោះកន្លែងគេស្នាក់នៅមានសន្តិសុខតឹងរឹងណាស់ ប្លែកមុខមិនអាចចូលទៅបានទេ លុះត្រាតែជាអ្នកនៅទីនោះទើបចេញចូលបាន ។ តែនាងបានក្លាយជាករណីលើកលែងរួចទៅហើយ ។ តើគេជាមនុស្សពូកែត្រៀមទុកបែបនេះឬ? ក៏ធ្វើអោយនាងញញឹមបានបន្តិចដែរ ។

[jungkook scene]

ក្រឡេកមកមើលជុងហ្គុកឯណេះវិញពេលនេះកំពុងញាប់ដៃជាមួយនឹងកុំព្យូទ័រដែលនៅលើតុរបស់ខ្លួន ដោយមានជំនិតរបស់គេនៅឈរក្បែរជាមួយកុំព្យូទ័រមួយផ្សេងទៀត ។ ប្រសិនបើសួរថាគេកំពុងធ្វើអ្វី នោះចម្លើយប្រាកដជា ៖

«ចាហ្វាយ ខាងខ្ញុំរួចហើយ »Alex ដកខ្លួនចេញពីកុំព្យូទ័ររបស់ខ្លួនសឹមក្រឡេកទៅមើលរបស់ជុងហ្គុកដែលកំពុងដំណើរការដែរ។

«ល្អ... វីរុសបានចូលទៅក្នុងប្រព័ន្ធ software របស់វាហើយ ។ យើងបានhack លួចយកឯកសារសំខាន់ៗប៉ុន្មាន file របស់វាមកដែរ ។ ឯងត្រូវប្រាកដចិត្តថាប៉ូលីសនឹងមិនអាច track location របស់យើងដែលhack បានឡើយ។ តែវាជាសាមីខ្លួនទៅហើយ ប្រាកដណាស់ថាវាដឹង ថានេះជាស្នាដៃរបស់យើង» ជុងហ្គុក

« ខ្ញុំនៅតែឆ្ងល់ថាហេតុអ្វីពួកវាបង្កររឿងអោយ លោកប្រុសជីមីនមិនឈប់សោះបែបនេះ» Alex

« យើងកាន់តែស្ងាត់ ពួកវាកាន់តែគិតថាយើងមិនហ៊ាន ។ ណា៎ការរកស៊ីត្រូវការគូរប្រជែងខ្លះ តែគ្រួសារយើងមិនធ្វើជាសត្រូវនឹងនរណា៎មកមួយរយៈហើយ ពួកវាប្រហែលជាអប្សុក។ » ជុងហ្គុក

«តែវាហ៊ានបង្ករបញ្ហាញឹកបែបនេះ ខ្ញុំថាពួកវាក៏មិនអន់ប៉ុន្មានដែរ។ យើងគួរតែរឹតបន្តឹងសុវត្ថិភាពកាន់តែខ្លាំងឡើង។ » Alex ជំនិតរបស់ជុងហ្គុកនៅតែជាមនុស្សរហ័សរហួន ពូកែប្រយ័ត្នមុខក្រោយដដែរ ពិតជាសមនឹងដៃស្ដាំរបស់អ្នកកម្លោះពិតមែន ។

«រឿងនោះប្រាកដហើយ ... ពង្រឹងអង្គរក្សរបស់ជីមីនហ្យុងផង ។ យើងដឹងថាគាត់មានកូនចៅច្រើនហើយ តែមានបន្ថែមក៏មិនខាតដែរ។ » ជុងហ្គុក

«បាទចាហ្វាយ» Alex

«អញ្ចឹងចប់ប៉ុណ្ណឹងចុះ ។ រឿងនេះបើពួកវាឆោឡោពួកវានឹងប្ដឹង ហើយស៊ើបរកអ្នកដែលHack ប្រព័ន្ធរបស់ពួកវាជាក់ជាមិនខានទេ ។ តែបើស្ងាត់ឆឹងមិនមានប្រតិកម្មអ្វីសោះ  ឆាប់ត្រៀមខ្លួននិងកម្លាំងទៅ បញ្ហាប្រាកដជាហោះមករកយើងដល់មុខក្រុមហ៊ុនហើយ ។ » ជុងហ្គុក

«បាទចាហ្វាយ ពួកយើងនឹងប្រុងប្រយ័ត្ន» Alex

«អឹម» ជុងហ្គុកងក់ក្បាលហើយក៏បណ្ដើរជំនិតរបស់គេទៅរកចំណតឡាន ព្រោះប្រញ៉ាប់ទៅខនដូររបស់គេដែកកំពុងមានអ្នករងចាំផង  ។

..................
[ Mali scene ]

    រាងស្ដើងឯណេះវិញ បន្ទាប់ពីចូលផ្សារទំនើបទិញគ្រឿងផ្សំសម្រាប់ធ្វើម្ហូបហើយ នាងក៏មកដល់ខនដូររបស់ជុងហ្គុកហើយ ចម្អិនអាហារប៉ុន្មានមុខរួចជាស្រេច ព្រោះជ្រុលជាចាំគេហើយមិនបានទៅញ៉ំានៅខាងក្រៅទៅហើយ ចំណាយកម្លាំងបន្តិចបន្តួចដូចជាមិនអីទេ ។

ទឺតតតត ទឺតតតតត
   សម្លេងបើកទ្វារបន្លឺឡើង បញ្ជាក់ថាជុងហ្គុកបានមកដល់ហើយ ។ ឯម៉ាលីក៏រហ័សដើរទៅមើលព្រោះនាងរៀបចំតុអាហារហើយល្មម។ ហើយក៏ឃើញរាងក្រាស់ក្នុងឈុតធ្វើការ ដែលមានអាវធំដោះមកកាន់នៅលើដៃម្ខាង ឯដៃម្ខាងទៀតក៏មកជាមួយនឹងបាច់ផ្កាធូលីបពណ៌ក្រហមឌិតយកមកហុចអោយនាងជាមួយនឹងស្នាមញញឹមស្រស់ដ៏កម្របានឃើញរបស់គេ។

«ផ្កាដែលអូនចូលចិត្ត សុំទោសដែលធ្វើអោយរងចាំ» ជុងហ្គុក

« ស្អាតណាស់ ...! តែថាចាំមិនយូរទេ អូនទើបតែធ្វើម្ហូបហើយអម្បិញមិញ »ម៉ាលី ទទួលបាច់ផ្កាមកដោយញញឹមស្រស់សារជាថ្មី នេះរវល់នឹងការងារហើយនៅឆ្លៀតទិញយកមកអោយនាងបានទៀត។

ពួកគេទាំងពីរក៏ដឹកដៃគ្នាដើរសម្ដៅទៅតុបាយដែលមានម្ហូបរងចាំរួចជាស្រេច។ ម្នាក់ៗសុទ្ធតែឃ្លាន តែព្រោះការងារផង ហើយចង់ចំណាយពេលបន្តិចបន្តួចបន្ទាប់ពីការងារជាមួយគ្នាផង រងចាំទម្រាំបានញ៉ំាអាហារស្មារនេះមិនមែនជាឧបសគ្គសម្រាប់ពួកគេឡើយ។
ជុងហ្គុកហាក់កំពុងរស់នៅពិភពលោកមួយផ្សេងទៀតដែលគេមិនធ្លាប់គិតស្រមៃដល់ ។ បើកាលពីប៉ុន្មានខែមុនមានអ្នកមកប្រាប់ថា គេនៅថ្ងៃអនាគតនឹងមានមនុស្សស្រីច្បាស់លាស់ម្នាក់ដែលខ្លួនស្រឡាញ់ ហើយតែងតែទិញបាច់ផ្កាដែលមិនមែនជាថ្ងៃពិសេសតែទិញព្រោះតែចង់ឃើញស្នាមញញឹមរបស់នាង និងចេញពីធ្វើការក៏មានឱកាសបានមកអង្គុយញ៉ំាអាហារដែលចម្អិនដោយមនុស្សស្រីណា៎ម្នាក់នៅក្នុងខនដូររបស់ខ្លួន គេប្រាកដជាមិនជឿឡើយ វាយស្លាប់ក៏គេមិនជឿដែរ តែមើលពេលនេះចុះ? អ្នកណា៎ដែលកំពុងតែអង្គុយនៅទល់មុខគេពេលនេះ?

គឺ វ៉ាង ម៉ាលី ...! មនុស្សស្រីដែលគេស្រឡាញ់ចង់បានយកមកក្បែរតាំងពីថ្ងៃជួបដំបូង។

To be continued ✨🪷

Continue Reading

You'll Also Like

110K 4.4K 30
Jeon Jungkook ❤️ Kim Jinnie ស្នេហាមួយកើតឡើងចេញពីការស្អប់...រវាងអ្នកប្រុសនឹងស្រីតូចដែលគ្រួសារគេយកមកចិញ្ចឹម...តើស្នេហាពួកគេវាចាប់ផ្ដើមដោយរបៀបណាបើខាងប្...
4M 90.3K 159
Imagines and Oneshots from the Harry Potter Universe ✧₊⁺ Draco Malfoy, Mattheo Riddle, Theodore Nott, Lorenzo Berkshire, Pansy Parkinson, Tom Riddle...
85.5K 1.2K 54
ចាង លីហ្វៃ❤️ស៊ូលីង អាប្រាហាម
92.6K 3.2K 33
" ផ្តើមជាលេខា បន្តជាមនុស្សសំខាន់ បញ្ចប់ទៅជាអ្នកដទៃ "