ភាគ 29
Jinnie ឈរអោបដៃមើលទេសភាពពេលយប់នៅក្នុងទីក្រុង ឌូប៉ៃ ទីនេះពិតជាស្រស់ស្អាតដូចដែលគេល្បីពិតមែន តាមដងផ្លូវនឹងអាគារសុតតែតែងលំអដោយភ្លើងពណ៌គ្រប់កន្លែង ពិតជាសាកសមដែលពិភពលោកអោយឈ្មោះថាឋានសួណ៍ក្រោមមេឃពិតមែន ពីព្រោះសម្រស់នៃទីក្រុងនេះស្រស់ស្អាតខ្លាំងណាស់
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. ជឿមិនជឿឡូវ ហិហិ
«សឺត»Jungkook ស៊កដៃអោបចង្កេះតូចនឹងថើបថ្ពាល់ទន់រលោងមួយខ្សឺតវែងទើបដកមាត់មកវិញនឹងដាក់មុខសង្ហារលើស្មាតូច
«បងងូតទឹករួចហើយមែនទេ»Jinnie ញញឹមនឹងសួរទៅបុរសជាទីស្រលាញ់ អីឡូវនេះនាងមិនហៅគេបងប្រុសពៅទៀតទេ ពាក្យនឹងត្រូវ Jungkook ក្រវែងចោលបាត់ហើយ ដោយនិយាយថាបើហៅទៀតនឹងខឹង
«រួចហើយ មកឈរនៅខាងក្រៅបែបនេះមិនរងាទេឬហឺម»Jungkook នាយកម្លោះសួរស្របនឹងអោបរឹតកាយតូចណែន
«មុននឹងរងាតែពេលបងអោបបែបនេះអូនមិនរងាទេ កក់ក្ដៅណាស់»Jinnie ញញឹមនឹងងាកខ្លួនមកអោបអ្នកកម្លោះណែនដៃដាក់ក្បាលលើទ្រូងមាំ
«សម្ដីផ្អែមណាស់ទៅរៀននិយាយមកពីណា»Jungkook សើចហួសចិត្តបន្តិចពេលលឺសម្ដីផ្អែមរបស់ក្មេងស្លូតត្រង់ក្នុងរង្វង់ដៃរបស់ខ្លួន នាងមិនដែលចេះនិយាយអីបែបនឹងលុះត្រាតែមានអ្នកបង្រៀន
«គឺអូនលឺ Yeji និយាយដាក់បងទី1 ហិហិ»Jinnie ងើយមុខសើចស្មេញដាក់អ្នកកម្លោះតាមពិតនាងមិនចេះនិយាយអីបែបនឹងទេ ពីថ្ងៃដើរកាត់ឃើញ Yoongi នឹង Yeji អោបគ្នានឹងនិយាយផ្អែមក៏លួចស្ដាប់ហើយក៏យកមកនិយាយជាមួយ Jungkook
«ថាអីចេះខុសអូនគ្មានចេះពាក្យបែបនឹង បើមិនលឺអ្នកណានិយាយនឹងមានគេប្រាប់នោះ»Jungkook សើចនឹងញីសក់នាងតូចដោយគ្រឺតខ្នាញ់ ពូកែណាស់អាខានធ្វើទឹកមុនមិនដឹងអី

YOU ARE READING
???????????????????(complete ?)
RomanceJeon Jungkook ?? Kim Jinnie ????????????????????????????...??????????????????????????????????????????????...??????????????????????????????????????????????????????????????....