ភាគ22
2ម៉ោងកន្លងផុតទៅ ក្រោយពីបញ្ចប់សង្រ្គាមក្ដៅសាច់ជាមួយគ្នាហើយ Jungkook គេងអោបកាយតូចរបស់ Jinnie យ៉ាងណែនដូចខ្លាចអ្នកណាមកដណ្ដើមនាងចេញពីគេយ៉ាងចឹង អ្នកកម្លោះអោនថើបសក់នាងតូចជារឿយៗ ព្រោះតែគេខ្លាចថាគេនឹងមិនមានឪកាសអោបកាយតូចមួយនេះទៀតទេ ព្រោះគេនឹងត្រូវយកកាយតូចទៅផ្ទះវិញហើយ ក្រោយពីបែកធ្លាយព័ត៌មាន នាយកម្លោះទាញយកទូរស័ព្ទមកមើល ឃើញថាជាលេខរបស់គ្រួសារទាំងអស់ ខល មកគេចឹងបានន័យថា អ្នកនៅទីនោះបានឃើញ ព័ត៌មានហើយ
«សឺត......បងមិនចង់បែកពីអូនទេ Jinnie បងស្រលាញ់អូនខ្លាំងណាស់»Jungkook អោនថើបថ្ងាស់នាងតូចមួយដង្ហើមទាំងអារម្មណ៍ឈឺចាប់
«ហឺម.....បងប្រុសពៅ»Jinnie បើកភ្នែកតិចៗក្រោយមានអ្នករំខាន
«អូនភ្ញាក់ហើយមែនទេ»Jungkook ប្រឹងញញឹមនឹងវែកសក់របស់នាងចេញពីមុខរបស់នាង
«អូនភ្ញាក់ហើយតែមិនចង់ងើបទេ»Jinnie ឆ្មុល ក្បាលអោបរាងក្រាស់ណែននឹងបិតភ្នែកដកដង្ហើមវែងៗចិត្តនាងក៏មិនចង់បែកពីគេដែល ព្រោះនាងស្រលាញ់គេហើយស្រលាញ់ខ្លាំង
«អ្នកនៅភូមិគ្រឹះ ខលមកច្រើនដងហើយ»Jungkook លើកកាយតូចអោយគេងលើខ្លួនរបស់គេ
«អូនមិនចង់ទៅទេ បើទៅបងនឹងបែកពីអូន
ហឹកៗ»Jinnie ខ្ទប់មុខនឹង ក របស់រាងក្រាស់នឹងយំតិចៗ«កុំយំអី បងនឹងឧស្សាហ៍ទៅលេងអូន»Jungkook អង្អែលខ្នងនាងថ្នមៗជាការលួងលោម
«បងនិយាយមែនណា»Jinnie ងើបមុខមើលរាងក្រាស់ទាំងទឹកភ្នែកហូររហាមកាត់ថ្ពាល់
រលោងរបស់នាង«បាទបងសន្យា»Jungkook ជូតទឹកភ្នែកអោយនាងនឹងញញឹមទាំងបង្ខំគេមិនចង់អោយនាងពិបាកចិត្តខ្លាចនាងមិនព្រមទៅ
«អូនស្រលាញ់បង»Jinnie អោនទៅថើបមាត់របស់រាងក្រាស់បន្តិចហើយក៏គេងកើយទ្រូងគេដដែល
«បងស្រលាញ់អូនខ្លាំងណាស់»Jungkook បិតភ្នែកអង្អែលក្បាលនាងតិចៗ
សេអ៊ូល_______
ភូមិគ្រឹះ Wang______
Yoongi អង្គុយគិតពីរឿងយប់មិញដែលគេបានស្ដាប់លឺក្នុងចិត្តកំពុងខ្វាយខ្វល់មិនឈប់

YOU ARE READING
???????????????????(complete ?)
RomanceJeon Jungkook ?? Kim Jinnie ????????????????????????????...??????????????????????????????????????????????...??????????????????????????????????????????????????????????????....