ភាគ25
Yoongi អង្គុយគិតពីសម្ដីរបស់ម៉ាក់គេ ហើយក៏ពិបាកចិត្តក្នុងការសម្រេចចិត្តព្រោះមិនដឹងថាត្រូវធ្វើបែបណា បើគេជួយ Taehyung ចុះគេនឹង Yejii គិតយ៉ាងម៉េចទៅ
«លោក Min កើតអីមែនទេ»Yejii ប៉ះដៃរបស់គេតិចៗពេលឃើញគេកំពុងភ្លឹកគិតអ្វីក៏មិនដឹង
«ហឺម មានអីមែនទេ»Yoongi ភ្ញាក់បន្តិចហើយក៏ងាកមកសួរនាងព្រោះមុននេះមិនបានចាប់អារម្មណ៍នឹងសម្ដីរបស់នាងទេ
«ខ្ញុំសួរថាលោកកើតអី ព្រោះមើលទៅលោកភ្លឹកៗ»Yejii សួរទាំងឆ្ងល់
«បងគិតរឿងតិចតួច អូនកុំបារម្ភអី»Yoongi ស្រាលអង្អៃលនាងតិចៗនឹងទាញនាងមកអោបក្នុងទ្រូងរបស់ខ្លួន ខ្លាចថានាងបារម្ភពីខ្លួន
«មានរឿងអីទៅ Su ប្រាប់ខ្ញុំបានទេ»Yejii នៅតែមិនអស់ចិត្តនាងមិនចង់អោយគេលាក់បាំងនាងទេមិនថារឿងអីក៏ដោយព្រោះយ៉ាងណាពួកគេក៏ជិតរៀបការហើយ បន្តិចទៀតពួកគេនឹងក្លាយជាប្ដីប្រពន្ធហើយ ទើបនាងមិនចង់អោយគេលាក់នឹងនាងឡើយ
«Jii ស្រលាញ់បងទេ»Yoongi នៅសុខៗគេស្រាប់តែសួរបែបនេះធ្វើអោយនាងតូចមើល មុខគេទាំងឆ្ងល់
«ហេតុអីសួរបែបនេះ»Yejii ធ្វើមុខឆ្ងល់ពេលដែលរាងក្រាស់សួរនាងបែបនេះ នៅមានទឹកមុខរបស់គេទៀត
«បងខ្លាចថាបើអូនមិនស្រលាញ់បង ពេលរៀបការដូចជាបង្ខំអូនទើបបងសួរ»Yoongi ខ្លាចថានាងខឹងទើបប្រញាប់បកស្រាយហើយអ្វីដែលគេនិយាយសុតតែជាការពិត គេខ្លាចថានាងមិនស្រលាញ់គេ គេមិនចង់បង្ខំនាងទេ
«ខ្ញុំពេញមិនមានការបង្ខំអីឡើយ ហេតុអីនិយាយបែបនេះ ឬក៏លោកមិនបានស្រលាញ់ខ្ញុំ»Yejii សម្លឹងមុខរបស់រាងក្រាស់ទាំងទឹកភ្នែករលីងរលោង បេះដូងចាប់ផ្ដើមឈឺតិចៗភ័យខ្លាចថាចម្លើយរបស់រាងក្រាស់ធ្វើអោយនាងឈឺចាប់
«បងស្រលាញ់អូនណាស់ Yejii »Yoongi ទាញកាយតូចមកអោបម្ដងទៀតទាំងបិតភ្នែកនាងស្រលាញ់គេស្រលាញ់នាង គេមិនអាច បញ្ឈប់មង្គលការត្រឹមនេះបានទេ ត្រូវហេីយ
ម៉ាក់គេនិយាយត្រូវគេអាត្មានិយមតែដេីម្បីក្ដីសុខខ្លួនឯងគេសុខចិត្ត (កុំខឹងនឹង Yoongi អី)

YOU ARE READING
???????????????????(complete ?)
RomanceJeon Jungkook ?? Kim Jinnie ????????????????????????????...??????????????????????????????????????????????...??????????????????????????????????????????????????????????????....