ភាគ11
Morning~~
ព្រឹកថ្ងៃថ្មីចូលមកដល់ស្រីតូច Jinnie កំពុងរៀបចំខ្លួនស្លៀកពាក់យ៉ាងស្អាតដើម្បីទៅជួបម្ចាស់ ហាងដែលហៅខ្លួនទៅធ្វើការ....
«ញញឹមដើម្បីថ្ងៃថ្មីរបស់យើង»Jinnie ស្រីតូចសម្លឹងមើលខ្លួនឯងនៅមុខកញ្ចក់ហើយក៏ញញឹមមុននឹងទាញកាបូបមកស្ពាយជំហៀងហើយចេញទៅក្រៅដោយដៃកាន់នាមប័ណ្ឌរបស់អ្នកកម្លោះដែល បានអោយខ្លួនពីម្សិលមិញជាប់នឹងដៃ.....
ចំណាយពេល30នាទីតាក់ស៉ីក៏បានឈប់នៅមុខ ហាងកាហ្វេមួយកន្លែងនៅមុខផ្សារទំនើបមួយកន្លែងដែលនៅក្នុងខេត្តនោះ.....ដែលនាងបងប្រាប់ទៅតាក់ស៉ី
«ពូនេះលុយអរគុណច្រើន»Jinnie ញញឹមហុចលុយអោយតាក់ស៉ីហើយក៏ចុះពីលើឡាន នឹងដើរសំដៅទៅក្នុងហាង....
«សួស្ដីអ្នកនាងត្រូវការអ្វីដែល»បុគ្គលិកស្រីម្នាក់ ញញឹមស្រស់ដាក់រាងតូច
«អរ....សួស្ដីចាស៎....គឺលោក Choi Soobin បាន ប្រាប់ខ្ញុំអោយមកទីនេះ»Jinnie និយាយទាំង រាងភ័យៗ
«អរជាភ្ញៀវរបស់លោក Bin មែនទេ»Mina (បុគ្គលិកប្រចាំហាង)សួរទៅ Jinnie
«គឺខ្ញុំមកដាក់ពាក្យធ្វើការទេចាស៎មិនមែនភ្ញៀវគាត់ ទេ»Jinnie ប្រញាប់ប្រាប់ពេលដែលគេគិតថាខ្លួនជាភ្ញៀវ
«អរចឹងទេឬ....ចូលមកក្នុងសិនមក»Mina ហៅនាងអោយអង្គុយក្នុងបន្ទប់ធ្វើការរបស់ Soobin តែម្ដង
«ចាស៎អរគុណ»Jinnie
«ចាំទីនេះហើយ....ចាំខ្ញុំខលប្រាប់លោក Bin ណា»Mina ញញឹមដាក់បើយក៏ចេញទៅក្រៅទុកអោយនាងតូចអង្គុុយម្នាក់ឯង.....
«តើពេលណាគេមកទៅ»Jinnie រអ៊ូតិចៗ ម្នាក់ឯង
ក្រាក
«សួស្ដីនាងច្រម៉ក់»Soobin និយាយទាំងញញឹមមកកាន់នាង
«សួស្ដីលោក....អឺគឺខ្ញុំមកតាមដែលលោក ប្រាប់....ចុះលោកអោយខ្ញុំធ្វើការអ្វីទៅ»Jinnie សួរទៅរាងក្រាស់
«អ្នកលាងបង្គង់»Soobin
«ហាស៎»Jinnie ស្រែកទាំងភ្ញាក់ផ្អើល....ចំណេះដឹងគេប៉ុណ្នឹងដែលមកអោយគេលាងបន្ទប់ទឹក....ហឹកៗ

YOU ARE READING
???????????????????(complete ?)
RomanceJeon Jungkook ?? Kim Jinnie ????????????????????????????...??????????????????????????????????????????????...??????????????????????????????????????????????????????????????....