ប្រហែល 1ម៉ោងក្រោយនៅមិនទាន់មានអ្នកមកវិញទៀតធ្វើអោយ អ្នកអង្គុយចាំចាប់ផ្ដើមបារម្ភ«បងទី1 នេះពួកគាត់ទៅយូហើយនៅមិនទាន់ឃើញត្រឡប់មកវិញទេ»Jinnie និយាយឡើងទាំងបារម្ភ
«ចាំបន្តិចចាំបង ខល សួរសិន»Yoongi ទាញទូរស័ព្ទដើម្បី ខល ទៅប្អូនប្រុស
[អាឡូ Jungkook ហាស៎ អរ okay] Yoongi និយាយចប់ក៏ហៅគេគិតលុយហើយក៏ងាកមកនិយាយជាមួយនឹង Jinnie នឹង Yeji
«Jungkook មានរឿងនៅមាត់ឆ្នេរ តោះឆាប់ទៅ»Yoongi និយាយទាំងទឹកមុខភ័យធ្វើអោយ Jinnie នឹង Yeji បារម្ភតែម្ដង
«គាត់កើតអីបងទី 1»Jinnie សួរ បងប្រុសទាំងសំឡេងញ័រ ពេលលឺថា Jungkook មានរឿង
«ទៅនឹងដឹងហើយ»Yoongi កាន់ដៃប្អូនស្រីនឹងប្រពន្ធដើរទៅកន្លែង Jungkook
Yoongi នាំនាងតូចមកដល់កន្លែងមួយដែលរាងស្ងាត់បន្តិចគេនាំនាងដើរទៅកាន់តែជិតកន្លែងមួយដែលរៀបចំអក្សរ Marry Me នឹងមាន នឹងមានរៀបស្រទាប់ផ្កាកុលាបពណ៌ ស ជារាងបេះហើយមានអំពូលភ្លើងតូចៗរៀបជារាងបេះដូងដូចគ្នា
«បងប្រុសនាំពួកខ្ញុំមកទីនេះធ្វើអី»Jinnie ងើយមុខសួរទៅបងប្រុសទាំងឆ្ងល់
«មែនហើយ Su មានអីមែនទេ»Yeji សួរទៅស្វាមីរបស់ខ្លួន
«បន្តិចទៀតដឹងហើយថាមានរឿងអី»Yoongi សើចបន្តិចធ្វើអោយនាងតូចទាំងពីរឆ្ងល់រឹតតែខ្លាំង
«អុស៎»Jinnie បើកភ្នែកធំៗភ្ញាក់ពេលឃើញ អក្សរដែលរៀបចំបើកភ្លើងដោយខ្លួនឯងធ្វើអោយឃើញថាអក្សរនោះមានន័យថាយ៉ាងម៉េច
«wow នេះមានអ្នកណាគេសុំគ្នារៀបការ មែនទេ»Yeji បើកភ្នែកភ្ញាក់ផ្អើលក៏មិនខុសពី Jinnie ដែល
«មែនហើយមាន»Yoongi ឆ្លើយនឹងញញឹម
ដាក់ Jinnie«បងមើលមកខ្ញុំធ្វើអី»Jinnie សួរពេលអ្នកជាបងមើលមកខ្លួន
«ដើរចូលទៅក្នុងរង្វង់បេះដូងនឹងទៅ»Yoongi បញ្ជាអោយប្អូនស្រីដើរទៅកន្លែងដែល Jungkook បានប្រាប់
«អូ៎»Yeji ភ្ញាក់មិនស្ទើពេលលឺបែបនេះ
«ហេតុ....ហេតុអី»Jinnie សួរទាំង
រដាក់រដុបព្រោះមានអារម្មណ៍ថាភ័យ

YOU ARE READING
???????????????????(complete ?)
RomanceJeon Jungkook ?? Kim Jinnie ????????????????????????????...??????????????????????????????????????????????...??????????????????????????????????????????????????????????????....