«ហិហិ អូនស្ដាប់ទៅទំនងក៏មកនិយាយដាក់បងយ៉ាងម៉េចដែល»Jinnie សួរអ្នកកម្លោះទាំងសើចស្រស់ចាំស្ដាប់
«គ្មានអីទេ ស្ដាប់ហើយធម្មតាៗ»Jungkook ញាក់មុខបន្តិចហាក់គ្មានអារម្មណ៍អីបន្តិចសោះ ទើបធ្វើអោយនាងតូចទម្លាក់ទឹកមុខចុះបន្តិច ព្រោះខុសពីការគិត នាងគិតថាពេលដែលនិយាយបែបនេះហើយធ្វើអិយរាងក្រាស់សប្បាយចិត្តដូចដែលបងទី1របស់នាង រំភើបពេលលឺប្រពន្ធគេនិយាយបែបនេះដាក់
«ហឺម អូនគិតខុសហើយចឹង»Jinnie ទម្លាក់ទឹក មុខចុះបន្តិចនឹងងាកខ្លួនចេញពីរាងក្រាស់ហើយឡើងទៅដាក់ខ្លួនគេងលើពូកទាំងអន់ចិត្ត
«អូនងងុយមែនទេហឺម»Jungkook នាយកម្លោះចូលខ្លួនគេងពីក្រោយនាងតូចនឹងសួរតិចៗក្បែរត្រចៀកនាង
«ចាស៎»Jinnie ឆ្លើយមួយម៉ាត់ហើយក៏ទាញភួយដណ្ដប់នឹងធ្មិចភ្នែកធ្វើជាគេងទាំងអន់ចិត្ត
«អន់ចិត្តនឹងបងមែនទេ»Jungkook ធ្វើជាសួរទាំងដែលខ្លួនដឹងហើយថានាងអន់ចិត្តនឹងខ្លួន
«អត់ទេ ងងុយ»Jinnie ឆ្លើយទាំងបិតភ្នែកនឹងសម្ងំគេង
«សឺត បងស្រលាញ់អូន រាត្រីសួស្ដី»Jungkook ថើបថ្ពាល់នាងតូចមួយខ្សឺតនឹងដាក់ខ្លួនគេងពីក្រោយនឹងអោបរាងតូចក្នុងរង្វង់ដៃដាក់មុខអឹបនឹង ក របស់នាង
Jinnie មិនមាត់នាងសម្ងំគេងរហូតដល់គេងលក់ហើយក៏បែមកអោបអ្នកកម្លោះទាំងមិនដឹងខ្លួនអាចថានាងទម្លាក់ក៏បានព្រោះតាំងពីត្រូវគ្នាមក នាងនឹង Jungkook រស់នៅជាមួយគ្នាដូច ប្ដីប្រពន្ធទៅហើយ Jungkook ដែលមិនទាន់គេងក៏ញញឹមពេលឃើញឬកពាគួរអោយ
ស្រលាញ់របស់នាងតូចហើយក៏អោបនាងណែន នឹងសម្ងំគេងដូចគ្នាMorning _______
តុកៗ
សំឡេងគោះទ្វារធ្វើអោយរំខានដល់ដំណេករបស់គូរស្នេហ៍មួយគូរកំពុងគេងលក់ធ្វើអោយភ្ញាក់ទាំងនៅងងុយ
«ហឺម......អ្នកណាមកគោះទ្វារអីស្មើនឹង»Jungkook ពោលឡើងទាំងនៅងងុយគេលើកដៃញីភ្នែកបន្តិចមុននឹងងើបចេញពីពូក
ក្រាក
«Jungkook នេះទើបតែងើបហេស៎»Yoongi សួរគេទាំងជ្រួញចិញ្ចើមហួសចិត្តពេលឃើញសភាពប្អូនប្រុស ម៉ោង9ឡូវហើយនៅមិនទាន់ងើបទៀត

YOU ARE READING
???????????????????(complete ?)
RomanceJeon Jungkook ?? Kim Jinnie ????????????????????????????...??????????????????????????????????????????????...??????????????????????????????????????????????????????????????....
???????????????????
Start from the beginning