抖阴社区

???????????????????

Start from the beginning
                                    

«ទើបតែងើប មានការអី Hyung »Jungkook

«ឆាប់ទៅងូតទឹករៀបចំខ្លួនទៅ ពួកយើងកំពុងចាំឯងនឹង Jinnie នៅខាងក្រោម ញាំអីពេលព្រឹក»Yoongi និយាយចប់ក៏ដើរទៅបាត់

Jungkook បិតទ្វារហើយក៏ដើរចូលក្នុងបន្ទប់ទឹកដើម្បីងូតទឹករៀបចំខ្លួន នឹងបានឆាប់ចុះទៅក្រោមព្រោះ បងប្អូនគេកំពុងចាំ

«បង Kook»Jinnie បើកភ្នែកឡើងក៏ស្រែកហៅអ្នកកម្លោះពេលងើបមកមិនឃើញអ្នកកម្លោះនៅក្បែរភ្នែកស្អាតបើកឡេងឡង់ងាកឆ្វេងស្ដាំមុននឹងចុះពីលើពូកសំដៅទៅបន្ទប់ទឹកងូតទឹករៀបចំខ្លួន

«Jinnie អូនក្រាក-....បាត់ទៅណាហើយ»Jungkook ចូលមកក្នុងបន្ទប់មិនឃើញ នាងតូចទើបដើរទៅបន្ទប់ទឹក«អូននៅក្នុងបន្ទប់ទឹកមែនទេ»នាយកម្លោះសួរពីខាងក្រៅ

«ចាស៎»Jinnie នាងតូចឆ្លើយ

«អោយលឿនទៅចឹងបងចាំណា»Jungkook

ក្រាក

«ហើយៗ»Jinnie ញញឹមយ៉ាងស្រស់ដាក់គេ

«បើចឹងតោះ»Jungkook ញញឹមនឹងនាំនាងចុះទៅក្រោមនឹងបាននាំអាហារពេលព្រឹកជុំគ្នា

ខាងក្រោម

«អីយ៉ាចុះមកហើយឬ នេះយើងអង្គុយចាំចង់1ម៉ោងហើយ»Yeji សម្លក់មុខរបស់មិត្តស្រដីឡើងពេលឃើញនាងតូចនឹង Jungkook ចូល មកអង្គុយ

«ចាំបន្តិចបន្តួចរអ៊ួណាស់ឯងនេះ»Jinnie តបទៅមិត្តនឹងធ្វើមុខក្រម៉ូវ ចាំមួយម៉ោងសោះរអ៊ូដែល

«ហ៉ើយបានហើយស្រីៗឆាប់ញាំទៅ បងឃ្លានហើយ»Jin និយាយឡើងទាំងមុខស្អុយកំពុងឃ្លានហើយនៅមិនទាន់បានញាំទៀត

«ញាំទៅអ្នកណាឃាត់ Hyung »Jimin មើលចុះបងប្រុសធំរបស់គេគិតតែពីរឿងញាំរហូត

«មែននឹង»NamJoon បន្ថែម

«អឺចឹងយើងស៉ីហើយឃ្លានណាស់»Jin ធ្វើមុខ មិនខ្វល់ក៏ចាប់ផ្ដើមញាំអាហាររបស់ខ្លួន

«និយាយសុតតែស៉ី»Hoseok សម្លក់បងរបស់គេបន្តិច

«នេះញាំទៅ បងប្អូនបងតែប៉ុណ្នឹងឯង»Yoongi ចាប់ម្ហូបអោយទៅប្រពន្ធទាំងញញឹម

«ចាស៎»Yeji ញញឹមដាក់ប្ដី

«នេះ ឆាប់ញាំទៅ»Jungkook ចាប់អោយ Jinnie ដូចគ្នា

???????????????????(complete ?)Where stories live. Discover now