抖阴社区

                                        

«Jungkook ប្រាប់បែបនឹងចូលទៅ»Yoongi រុញប្អូនស្រីអោយដើរទៅក្នុងរង្វង់បេះដូងនោះ

«Su នេះលោក Jeon នឹងសុំ Jinnie រៀបការ មែនទេ»Yeji សួរស្វាមីនឹងអង្រួនដៃគេតិចៗ

«នោះមកហើយចាំតែមើលទៅ»Yoongi ញញឹមដាក់ភរិយានឹងអោយមើលទៅ Jungkook កំពុងកាន់បាច់ផ្កាមួយបាច់ដើរមករករាងតូចរបស់ Jinnie ទាំងញញឹម

«Jungkook »Jinnie បើកភ្នែកព្រិចៗ មើលទៅរាងក្រាស់ទាំងមានអារម្មណ៍ថារំភើបយ៉ាងម៉េចមិនដឹង

«ហេតុអីមើលមុខបងបែបនេះហឺម»Jungkook សួរទៅកាន់នាងតូចទាំងសើចនឹងដើរចូលទៅឈរទល់មុខនឹងនាង

«បងលេងអីនឹង»Jinnie ស្រាប់តែទឹកភ្នែករលីងរលោងសួរទៅរាងក្រាស់ទាំងពេបមាត់ពេប ក

«បងអត់មានលេងអីទេ នេះបងអោយ»Jungkook ហុចបាច់ផ្កាអោយទៅនាង នឹងសើចបន្តិចពេលលឺសម្ដីរបស់នាងតូច សួរថាគេលេងអីនេះមិនដឹងឬក៏ធ្វើទៅលោក អើយគេខំរៀបចំបែបនេះហើយនៅមោនដឹងទៀតឬ

«ហឹកៗប្រាប់អូនមក បងបាត់ 1ម៉ោងដោយសារតែមករៀបចំបែបនេះមែនទេ »Jinnie សួរទាំង យំគ្រាន់តែមើលក៏ដឹងថារាងក្រាស់ចង់ធ្វើអី មានទាំងអក្សរមានទាំងបាច់ផ្កាទៀត មិននិយាយក៏នាងដឹងថាអ្នកកម្លោះកំពុងគិតធ្វើអីដែល

«មែនហើយពេញចិត្តទេហឺម»Jungkook លើកដៃជូតទឹកភ្នែកលើថ្ពាល់ក្រពុំចេញទាំងញញឹម

«ពេលចិត្តហឹកៗ»Jinnie អោប ក របស់រាងកម្លោះហើយក៏យំហ៊ូតែម្ដង

«កុំយំទៅមើលបងមិនទាន់បាននិយាយអីទេណា»Jungkook លើកដៃជូតទឹកភ្នែកអោយអ្នកនៅចំពោះមុខដោយសារតែនាងរវល់អោបបាច់ផ្កាគ្មានដៃទំនេរជូតទេ

«អ្ហឹក.......ហឹក........និយាយមក»Jinnie ប្រឹងទប់ទឹកភ្នែកនឹងចាំស្ដាប់អ្វីដែលរាងក្រាស់និយាយ

«Jinnie បងដឹងថាកន្លងមកបងខុសលើអូនច្រើនណាស់ ទើបថ្ងៃនេះបងចង់សុំទោសនឹងសុំប៉ះប៉ូវទង្វើរដែលបានធ្វើដាក់អូន ស្អប់ទេកាល នោះ»Jungkook និយាយដល់ត្រឹមនឹងនាងតូចក្រវីក្បាលនឹងយំមកម្ដងទៀត

«អត់ស្អប់ទេ អូនមិនដែលស្អប់នឹងខឹងបងទេ»Jinnie ក្រវីក្បាលតិចៗនឹងយំ កុំថាឡើយ ស្អប់សូម្បីតែកូនចិត្តតូចមួយដែលគិតថានឹងស្អប់ប្រុសម្នាក់នេះមិនដែលមានផង មានតែចិត្តស្រលាញ់ ទោះប្រុសម្នាក់នោះធ្លាប់ធ្វើបាបមើល ងាយនឹងនិយាយស្ដីមិនល្អដាក់ក៏ដោយ ក៏នាងមិនដែលខឹងដែល ពេលខ្លះក៏ឆ្ងល់ហេតុអីមិនដែលមានចិត្តស្អប់ប្រុសម្នាក់ចឹង ឬមកពីនាងស្រលាញ់គេពេក

???????????????????(complete ?)Where stories live. Discover now