ក្រាកកកក.....
ទ្វារបន្ទប់បើកឡើង រាងខ្ពស់សង្ហារក្នុងឈុតដដែរក៏បង្ហាញខ្លួនឡើង ក្នុងបន្ទប់ស្ងប់ស្ងាត់ដូចជាគ្មានមនុស្សនៅ តែពេលក្រឡេកឃើញអ្នកអង្គុយលើពូករុំភួយក៏រហ័សឌឺដង ផ្លែផ្ការភ្លាមមិនទុកយូរ។។
«មិនចេញទេហេហ? ឬនៅស្រណោះរាងកាយខ្ញុំ?»ថេយ៉ុង
«ខ្ញុំស្មានថាលោកទៅស្លាប់បាត់ផង ។ វាយ៉ាងមិចទើបចាក់សោរខ្ញុំជាប់ក្នុងបន្ទប់នេះ? ខ្ញុំជិតបានចេញទៅហើយ ខំដើរទៅដល់ទ្វារបែរជាបើកមិនបាន😭» នាងនិយាយរៀបរាប់ដាក់គេទាំងកំហឹង ព្រោះខឹងផង តូចចិត្តផង នេះសំណាងហើយគេត្រឡប់មកវិញ បើចាក់ហើយមិនមកវិញនាងនិងបានស្លាប់យាមបន្ទប់នេះមិនខាន។
« ហើយបង្អួចមានមិចមិនព្រមលោតចុះតាមបង្អួចទៅ?បើខ្លាចថាជាប់ស្លាប់នៅទីនេះយ៉ាងនិង?»
គ្រប់ពាក្យគ្រប់ម៉ាត់ដែរចេញពីមាត់គេ មួយម៉ាត់ណាក៏ធ្វើអោយនាងចង់ហក់ទៅតប់គេអោយឈាមមាត់ដែរ នេះមិនដឹងធ្វើការរកស៊ីស្អីទេ ទើបមាត់ប្រហុកដូចចិញ្ចឹមឆ្កែ10ក្បាលនៅក្នុងនោះ។
«បើចង់អោយលោត លោកឯងលោតមុនខ្ញុំទៅ»យូរីស្រែកដាក់គេចាចៗ ស្ទើរបែកបន្ទប់ទៅហើយ នេះឡើងមកជាន់ទី4 ទី5ហើយចង់អោយនាងលោតតាមបង្អួច បាក់ករស្លាប់នៅនិងកន្លែងឬយ៉ាងមិច?
«ឈប់ឈ្លោះ ហើយមកនិយាយគ្នាសិន» ថេយ៉ុងដើរទៅដាក់គូទអង្គុយនៅចុងគ្រែ ព្រោះដែរមកឈរឈ្លោះជាមួយនាងនេះគេហត់មាត់ខ្លាំងៗៗៗណាស់ ។
«.......» នាងក៏មិនតបព្រោះកំពុងរងចាំស្ដាប់មើល ថាគេនិយាយរឿងសាច់ការអីទើបមកធ្វើមុខមាត់មាំដាក់នាងបែបនេះទៀតហើយ។
«តាំងពីម្សិលមិញមកដល់ថ្ងៃនេះ ខ្ញុំមិនទាន់ស្គាល់ថានាង ឈ្មោះអី មកពីណា នៅទីណា ជាកូនចៅអ្នកណានោះទេ នេះមានកូនជាមួយខ្ញុំថ្ងៃស្អែកផងមិនដឹង»ថេយ៉ុង
«មានកូន? កុំប្រាប់អោយសោះថាយប់មិញលោកមិនបានការពារអ្វី?»យូរីចាប់បើកភ្នែកធំៗ ពេលឮគេនិយាយបែបនេះ ហើយមិនមែនតែគេទេដែរមិនស្គាល់នាង បើសូម្បីតែចូលមកក្នុងបន្ទប់នេះយ៉ាងមិចនាងមិនដឹងផង។

YOU ARE READING
????????????????????????????4?
Fanfiction????????????????? ?????????????? ?????????????????????????????????????????????????????????
?????3
Start from the beginning