ព្រឹកព្រលឹមថ្ងៃថ្មីមួយទៀតចូលមកដល់ ថ្ងៃនេះថេឃ្យូមិនបានទៅគេងជាមួយម៉ែដោះទេ ព្រោះអ្នកម៉ាក់ដាក់អោយគេងជាមួយតាំងពីយប់មិញ ។
«ហឹមមម»សម្លេងក្រហឹមនៅដើមកររបស់អ្នកកម្លោះបន្លឺឡើង គេបើកភ្នែកមកទទួលថ្ងៃថ្មីទាំងនៅមិនទាន់អស់ងងុយ តែក៏មិនឃើញអ្នកណានៅគេងលើពូកជាមួយ បាត់ស្រមោលទាំងប្រពន្ធទាំងកូន មិនដឹងទៅដល់ណាហើយទេ ។
«យប់មិញកូនខ្ញុំដេកយ៉ាងមិច?»ថេយ៉ុងអេសក្បាលហើយងាកឆ្វេងស្ដាំរកមើលកូន ក្រែងល៎រលូនទៅគេងនៅក្រោមគ្រែបាត់ ព្រោះចាំថាយប់មិញគេដាក់អោយគេងជាមួយ តាមពិតទៅមិនមែនចង់គេងលក់លឿនដល់ថ្នាក់និងទេ តែមើលកូនខ្លួនឯងមិនបានអោយម៉ែដោះមើលតាំងពីថ្ងៃទល់យប់ ហត់អស់កម្លាំងពេក គ្រាន់តែដាក់ក្បាលដល់ខ្នើយក៏លងលក់ទៅតែម្ដង ។
ក្រាកកក......
សម្លេងទ្វារបន្ទប់បើកឡើង ហើយរាងកាយរបស់យូរីក៏បង្ហាញឡើងមកចំពេលថេយ៉ុងចូលទៅមូជទឹកបាត់ល្មម ព្រោះមានបំណងមកដាស់អោយក្រោកតែពេលឃើញគេក្រោកហើយបែបនេះក៏ដើរហួសទៅរៀបចំសម្លៀកបំពាក់សម្រាប់អោយគេពាក់ថ្ងៃនេះ យកទៅទុកនៅលើគ្រែរួចជាស្រេច សឹមចុះទៅខាងក្រោមវិញដើម្បីរៀបម្ហូបដាក់នៅលើតុ រងចាំគេមកញ៉ំាជុំគ្នា ។
«ថេឃ្យូនៅឯណា?» យូរីដោះអៀមផ្ទះបាយចេញពេលរៀបចំម្ហូបរួចរាល់ ទើបសួររកកូនប្រុសរបស់ខ្លួនដែរពេលនេះប្រហែលជានៅជាមួយអ្នកបម្រើនិងម៉ែដោះហើយ។
«នៅបន្ទប់ទទួលភ្ញៀវអ្នកនាង»
«អរគុណ»យូរីងក់ក្បាលហើយរហ័សដើរទៅរកប្រភពសម្លេងសើចកក្អឹករបស់ថេឃ្យូដែរមានអ្នកបម្រើប្រឡែងលេងជាមួយ នាងលើកកូនយកមកពរ ហើយថើបថ្ពាល់អាល្អិតនោះប៉ុន្មានខ្សឺតស្របពេលប៉ារបស់គេក៏ចុះមកដល់ល្មម។
«អរុណសួស្ដីប្រពន្ធសម្លាញ់»ថេយ៉ុងដើរមកថើបថ្ពាល់នាងមួយខ្សឺត សឹមហួសទៅថើបថ្ពាល់របស់កូន តែត្រូវខ្សែរភ្នែកមុតជាងម្ចុលរបស់នាងសម្លឹងឥតដាក់។
«នៅមានមុខមកញញឹមទៀត រឿងយប់មិញខ្ញុំនៅមិនទាន់ចាត់ការបងទេ»យូរីនិយាយជាមួយគេទាំងមុខមាំធ្វើអោយគេប្រញ៉ាប់បន្លប់រឿងនិយាយយ៉ាងលឿន ព្រោះដឹងហើយថាយប់មិញគេបានធ្វើអ្វីខ្លះ។

YOU ARE READING
????????????????????????????4?
Fanfiction????????????????? ?????????????? ?????????????????????????????????????????????????????????