ក្រោយពីមូជទឹកសម្អាតខ្លួនរួចហើយ យូរីក៏
ដាក់អោយគេអង្គុយនៅលើពូក មុននិងទាញកៅអីយកមកអង្គុយទល់មុខនិងខ្លួនរបស់គេ ។«អូនមិនគួរមកជួបបងក្នុងសភាពបែបនេះទេ»ថេយ៉ុងអង្គុយគិតនិងស្អប់ខ្លួនឯងខ្លាំងណាស់ ដែរខ្លួនឯងអត់បានការដល់ថ្នាក់នេះ មិនត្រឹមតាមរកនាងមិនឃើញនៅអោយនាងមកជួបគេដោយខ្លួនឯងទៀត ហើយថែមទាំងត្រូវអោយនាងមកមើលថែខ្លួនទាំងដែរនាងជាអ្នកដែរត្រូវគេចាប់យកទៅ ។ គេមានសំណួររាប់ពាន់ដែរចង់សួរនាង តែមាត់បែរជាមិនព្រមបញ្ជារអោយហើបឡើងមកសួរនាំនាងអោយអស់ចម្ងល់ក្នុងចិត្តឡើយ គេក៏ចង់ដឹងពីសុខទុក្ខរបស់នាងដូចគ្នាតែពេលនេះសុំអង្គុយមើលមុខនាងអោយអស់ចិត្តសិន គេចង់អោយនាងមកនៅក្បែរគេហើយប្រាកដចិត្តថាគេមិនបានស្រមើស្រមៃ ព្រោះនាងពិតជាកំពុងមកអង្គុយនៅទល់មុខគេពិតមែន។
«បងដឹងថាបងធ្វើអោយអូនពិបាកចិត្តប៉ុណ្ណាទេ? ជាពិសេសគឺពេលមកឃើញបងបំផ្លាញខ្លួនឯងបែបនេះ។ បើបងមិនរឹងមាំផងតើថ្ងៃក្រោយអោយអូនរំពឹងអ្នកណា? ឬបងចង់នៅបែបនេះរហូត?» យូរីក៏អត់និងស្ដីបន្ទោសគេមិនបាន គេមិនដឹងទេថាពេលនាងមកឈរនៅមុខបន្ទប់នាងសប្បាយចិត្តប៉ុណ្ណានាងរំភើបចិត្តប៉ុណ្ណាទេ តែគ្រាន់តែបើកទ្វារឃើញមុខគេភ្លាមនាងប្រេះស្រាំក្នុងចិត្តឡើងនិយាយមិនចេញទៅហើយ ក្រោយបែកគ្នាមកឡើងកន្លះខែជាង គីមថេយ៉ុងដែរនាងធ្លាប់ស្គាល់ប្រែមកនៅក្នុងសភាពបែបនេះ។
«បងសុំទោស ! ព្រោះបងនឹកអូនខ្លាំងពេក នឹកស្ទើរឆ្កួតទៅហើយ បើអូនមិនត្រឡប់មកវិញនៅពេលនេះ បងក៏មិនដឹងដូចគ្នាថាគួរធ្វើអ្វីបន្តរ»ថេយ៉ុងនិយាយបណ្ដើរក៏សង្ងំអង្គុយអោយនាងកោរពុកមាត់អោយខ្លួនបណ្ដើរ នាងនៅតែដូចដើម មិនឈឺ មិនប្រែប្រួលទៅណាឡើយ គ្រាន់តែរៀងស្គមបន្តិចតែមិនដូចគេពេកនោះទេ។
«រួចហើយ តោះចុះទៅក្រោមទៅអូនអោយអ្នកបម្រើរៀបបាយរួចហើយ»យូរីយកកន្សែងមកជូតមុខរបស់គេចេញអោយស្អាត សឹមបណ្ដើរគេចុះទៅខាងក្រោមដើម្បីញ៉ំាបាយជាមួយគ្នា។
យូរីញ៉ំាមិនសូវចូលទេ ព្រោះនាងមានអារម្មណ៍មិនស្រួលសោះ ចង់ក្អួតបន្តិច មិនចង់បន្តិច បាយក៏លេបមិនចូលដែរពេលនេះ តែក៏ញ៉ំាមួយម៉ាត់ៗជាមួយគេទៅកុំអោយគេបារម្ភច្រើន។

YOU ARE READING
????????????????????????????4?
Fanfiction????????????????? ?????????????? ?????????????????????????????????????????????????????????