មកដល់ភូមិគ្រិះភ្លាម ថេយ៉ុងក៏ដើរសម្ដៅទៅរកបន្ទប់ធ្វើការភ្លែតតែម្ដង គេដាក់គូទអង្គុយមុខកុំព្យូទ័រហើយស្វែងរកទិន្នន័យនិងម៉ាកគ្រាប់កាំភ្លើងដែរបាញ់ទម្លុះកង់ឡានរបស់គេ ។ ស៊ែនហុចឯកសារមួយស្រណុំទៅដាក់លើតុឯថេយ៉ុងក៏អង្គុយពិនិត្យមើលម្ដងមួយៗយ៉ាងយកចិត្តទុកដាក់។
«ឯងស៊ើបដឹងហើយឬនៅថា មានសត្រូវចាស់របស់យើងណាខ្លះដែរទៅទីនោះ?»ថេយ៉ុង
«មិនឃើញមានទេចាហ្វាយ ប្រហែលមានសត្រូវថ្មីហើយទេដឹង?»ស៊ែន
«គ្រាប់កាំភ្លើងដែរទម្លុះកង់ឡានរបស់យើងជាគ្រាប់របស់កំាប្លើងម៉ាក MA01-04 ទៅស៊ើបមើលទៅថាតើក្នុងប្រទេសនេះមានអ្នកណាទិញកាំភ្លើងម៉ាកនេះប្រើខ្លះ?»ថេយ៉ុង
«បាទចាហ្វាយ »ស៊ែនឱនគំនាបចាហ្វាយរបស់គេរួចក៏ចេញទៅវិញបាត់ ឯថេយ៉ុងក៏នៅយកថ្នាំមកលាងរបួសរបស់គេសិន ព្រោះពេលដែរគេរេឡានទៅបុកនិងដើមឈើ កម្ទិចអម្បែងកញ្ចក់ឡានក៏ខ្ទាតមកចាក់ទម្លុះក្បាលរបស់គេធ្វើអោយជ្រាបឈាមចេញមកតិចៗ តែមិនអីទេគេអាចទ្រាំបាន រិតតែមិនចង់អោយអ្នកដែរភ័យស្រាប់មកបារម្ភពីគេថែមទៀតហើយចុងក្រោយក៏មកអង្គុយរាវបែបនេះ ព្រោះភ្នែកគេមិនបានជាប់នៅនិងលើក្បាល ទើបមើលមិនឃើញថារបួសវាជ្រៅប៉ុណ្ណា ។
«គេមានសង្សារមានប្រពន្ធគេរំអួយដាក់ ឯងមានហើយបែរជាមកអង្គុយរាវលាបខ្លួនឯង ដូចរាវក្ដាមក្នុងរុន្ធទៅហើយ»ថេយ៉ុង និយាយបណ្ដើរដៃម្ខាងក៏យកថ្នាំក្រហមមកចាក់កន្លែងមុខរបួសបណ្ដើរ នេះបើជ្រុលដៃចាក់ជ្រុលតែបន្តិចនិងហៀរអាកុលមកកាត់មុខគេមិនខានទេ។
«រួចហើយ ចង្រៃយ៍អើយ» ក្រោយលាបមុខរបួសអោយខ្លួនឯងហើយអ្នកកម្លោះក៏រហ័សកាន់អាវធំរបស់ខ្លួនចុះមកខាងក្រោម តែក៏ឃើញជីមីនកម្លោះកំពូលឆ្កិះឆ្កៀលប្រសាទគេនៅអង្គុយលើសាឡុងល្មម
«មកតាំងពីពេលណា?»ជីមីន
«ព្រឹកមិញនេះឯង»ថេយ៉ុង
«ឮថានាំលេខាទៅជាមួយផងហេហ មានលូកលាន់កូនស្រីគេឬអត់?»ជីមីនអង្គុយគងទាក់ខ្លានិងបន្លឺឡើង ព្រោះគេស្គាល់ប្អូនប្រុសអាយុក្រោមគេ2ខែនេះច្បាស់ណាស់ ស្រឡាញ់មិនស្រឡាញ់ក៏ដោយអោយតែបានដល់ដៃគេ គេកម្រនិងអោយហួសទៅបាត់ណាស់។
«មិនមែនជារឿងរបស់បងទេដឹង?»ថេយ៉ុង
«ឬឯងមិនហ៊ានឆ្លើយ?»ជីមីន
«ចាំតែស៊ីការខ្ញុំទៅ ប្រពន្ធខ្ញុំមួយណា ខ្ញុំដេកឬមិនដេកមិនបាច់ចង់ដឹងទេ»ថេយ៉ុង
«អាជម្លើយ មកធ្វើឯងត្រឹមត្រូវអីនៅពេលនេះ លើកមុនបណ្ដើរស្រីណាក៏យកមកអោយយើងស្គាល់តែទាំងអស់ ឬម្នាក់នេះច្បាស់លាស់ហើយ?»ជីមីន
«ក៏ប្រាប់ហើយថាចាំតែស៊ីការខ្ញុំទៅ ..»ថេយ៉ុង
«ឆាប់ៗនេះឬ? ឮគេថាឯងនាំអនាគតប្រពន្ធមកដល់ទីនេះហើយ ពេលនេះកំពុងនៅវីឡាខាងក្រោយមែនទេ?»ជីមីន
«អាចង្រៃម្នាក់ណាវារាយការណ៍លឿនម្ល៉េះ? គ្រាន់តែឃើញក៏និយាយហូរហែរទៅហើយ»ថេយ៉ុង
«ទៅខឹងធ្វើអី បើយើងបរិសុទ្ធ?»ជីមីន
«ខ្ញុំទៅសិនហើយ បងនៅនិយាយជាមួយជំនាងផ្ទះលេងសិនចុះ កំពុងរវល់ផង»ថេយ៉ុងថាហើយក៏ចេញទៅបាត់យ៉ាងលឿន គេមិនចង់ប្រកែកជាមួយកម្លោះម្នាក់នេះឡើយ ព្រោះបងប្អូនគេសុទ្ធតែទាយចិត្តគេត្រូវទាំងអស់ ឈ្លោះប្រកែកប៉ុណ្ណាក៏លាក់បាំងមិនជិត។
«នៅស្ដាប់ការពិតមិនបាន😏» ជីមីនសើចនៅដើមករ ពេលឃើញរឹកពារថេយ៉ុងខុសប្រក្រដី ហើយសម្លេងឡានក៏បរកាត់ទៅក្រោយភូមិគ្រិះយ៉ាងលឿន។
——
[វីឡារបស់ថេយ៉ុង]អ្នកកម្លោះចតឡានទុកនៅមុខផ្ទះមុននិងដើរចូលទៅខាងក្នុងយ៉ាងប្រញ៉ាប់ប្រញ៉ាល់ តែគេភ្ញាក់ស្ទើររត់ចេញទៅខាងក្រៅវិញទៅហើយ កាលបើមកដល់ក៏ឃើញបងថ្លៃស្រីគេទាំងពួងមកអង្គុយជួបជុំគ្នានៅផ្ទះរបស់គេបែបនេះ។
«អឺ...អ្នកទាំងអស់គ្នាមកមានការអីមែនទេ?»
«ឮគេនិយាយថាអ្នកប្រុសគីមនាំមនុស្សមកវីឡាដែរទុកចោលរាប់ឆ្នាំ ទើបដើរមកមើលហើយជាប់មាត់និយាយគ្នាលេងរឿងស្រីៗនេះឯង» ស៊ូឈីនដែរមានអាយុបងគេក៏តបឡើង ហើយឃើញបែបនេះហើយទើបគេរហ័សសុំដកខ្លួនឡើងទៅខាងលើ។
«នៅនិយាយគ្នាតាមសម្រួលចុះ ខ្ញុំឡើងទៅសម្អាតខ្លួនសិនហើយ »ថេយ៉ុងសីញ៉ូភ្នែកដាក់យូរីបន្តិចសឹមឡើងទៅខាងលើបាត់ ព្រោះមិនចង់នៅធ្វើជាឆ្អឹងទទឹងករការសន្ទនារបស់ស្រីៗ ហើយក៏ចង់អោយយូរីមានគ្នាស្រីៗនិយាយលេងជាមួយគ្នាខ្លះ។
«មិនដល់មួយម៉ោងផង បែកការខ្ទិច»
To be continued 🌷🌚

YOU ARE READING
????????????????????????????4?
Fanfiction????????????????? ?????????????? ?????????????????????????????????????????????????????????