ម្នាក់ៗជួបគ្នាក៏ជជែកតែគ្នាឯង មិនបានចាប់អារម្មណ៍និងនាងតូចនេះទេ រហូតណាមជុនគ្រលាសភ្នែកមកចំ ទើបសួរនាំឡើងជាការរាក់ទាក់ ក៏ដឹងហើយថាជាភ្ញៀវរបស់ថេយ៉ុង។
«មិនណែនាំអ្នកមកជាមួយទេឬ?»ណាមជុន
«អ៎រ...គឺជាលេខាថ្មី »ថេយ៉ុង
«ហេតុអីមកជាមួយគ្នាបាន?»ណាមជុន
«គឺជួបគ្នានៅតាមផ្លូវ»យូរីឆ្លើយជំនួសគេ ព្រោះបើជាលេខានិងគ្នាទៅហើយប្រាប់ថានៅជាមួយគ្នាមិចនិងកើត។
«សួស្ដី ខ្ញុំគីមណាមជុន» គេរហ័សរាក់ទាក់និងលូកដៃទៅទទួលបែបចាប់ដៃគ្នាអីបែបនេះហើយនាងក្រមុំក៏រហ័សរាក់ទាក់ជាមួយស្នាមញញឹមយ៉ាងស្រស់បំព្រម
«ចាសសួស្ដី ខ្ញុំអាយរីន យូរី»
ពួកគេនិយាយគ្នាលេង និងមើលទៅដូចជាឆាប់ចុះសម្រុងគ្នាណាស់ទាំងដែរទើបនិងជួបគ្នាលើកដំបូងសោះ ឯអ្នកដែរបែរជាត្រូវគេទុកចោលមិនបាននិយាយជាមួយវិញ បែរជាមុខក្រម៉ូវនិងលួចរអ៊ូក្នុងចិត្តតែម្នាក់ឯងមិនហ៊ានបញ្ចេញមកខាងក្រៅនោះទេ ព្រោះខ្លាចថាត្រូវគេចាប់បានថាពួកគេទាំងពីរមានទំនាក់ទំនងលើសពីពាក្យថាលេខានិងចាហ្វាយអីបែបនេះ។
«នោះជីមីនមកហើយ» យ៉ុនហ្គីផ្ដាច់ការសន្ទនារបស់ពួកគេដោយចង្អុលទៅជីមីនដែរទើបនិងដើរមកហើយ ទោះទើបតែមកដល់តែគេគ្រាន់តែគ្រលាសភ្នែកមើលបន្តិចគេក៏ស្គាល់បាត់ទៅហើយថានាងតូចដែរកំពុងឈរចន្លោះថេយ៉ុងនិងណាមជុននោះជាអ្នកណា។
«ស្ទះផ្លូវខ្លាំងពេកទើបមកយឺតបែបនេះ»ជីមីន
«ហឹមម អ្នកខាងក្នុងចូលទៅយូរដែរហើយ មិនដឹងយ៉ាងមិចយ៉ាងម៉ាទៅហើយទេ»ណាមជុន
«សួស្ដីអ្នកនាងអាយរីន យូរី» ជីមីនធ្វើជារាក់ទាក់ និងហៅឈ្មោះរបស់នាងពេញៗមាត់និងច្បាស់ៗ ដូចជាស្គាល់នាងហើយមកអញ្ចឹងទាំងដែរនេះជាលើកដំបូងដែរជួបមុខគ្នាសោះ ។
«ចាសសួស្ដី អឺ..លោកស្គាល់ឈ្មោះរបស់ខ្ញុំដែរ
មែនទេ?»យូរីរៀងភ្ញាក់បន្តិចព្រោះនាងមិនដែរជួបជីមីនពីមុនមកទេ ហេតុអីស្គាល់ឈ្មោះនាងបានច្បាស់យ៉ាងនេះ ណាគេមកជាមួយភរិយាផងរាក់ទាក់នាងបែបនេះមិនអីទេមែនទេ?

YOU ARE READING
????????????????????????????4?
Fanfiction????????????????? ?????????????? ?????????????????????????????????????????????????????????