🌊🌊🌊
សម្លេងទឹករលកបន្លឺឡើងមកកាត់បរិកាសដ៏សែនស្ងប់ស្ងាត់នាពេលព្រឹកថ្ងៃថ្មីនេះ ជាទូទៅនៅតាមឆ្នេរសមុទ្យបែបនេះប្រហែលជាមានភ្ញៀវទេសចរណ៍មករត់លេងកម្សាន្ត និងគេងហាលថ្ងៃពាសពេសបាត់ទៅហើយ តែដោយសាវាជាកន្លែងឯកជនទើបកម្លោះក្រមុំដែរទើបនិងធ្វើការហត់នើយហើយថ្មីថ្មោងនៅសង្ងំគេងនៅលើគ្រែយ៉ាងសុកស្រួលដោយគ្មានសម្លេងចម្លែករំខានឡើយ ។ ពេលវេលាចេះតែដើរទៅមុខ ថ្ងៃដែររះពីទិសខាងកើតក៏ចាប់ផ្ដើមខិតរំកិលខ្លួនឡើងទៅលើរហូតដល់ចំ ចំណុចកណ្ដាលនៃផ្ទៃមេឃទើបអាចដាស់ម្នាក់ក្នុងចំណោមពួកគេអោយក្រោកបើកភ្នែកឡើងបាន។
«ជុប...» ថេយ៉ុងដែរទើបតែបើកភ្នែកឡើងមកក៏ប្រទះនិងរង្វង់មុខសរខ្ចីរបស់អ្នកដែរកំពុងគេងកើយលើដើមដៃរបស់ខ្លួន ស្នាមញញឹមនៅលើមុខរបស់គេក៏បង្ហាញឡើងតែគួរអោយស្ដាយណាស់ដែរនាងមិនបានឃើញ ឆ្លៀតឱកាសនាងគេងមិនទាន់ភ្ញាក់ទៅហើយទើបគេឱនទៅថើបមាត់ក្រពុំរបស់នាងមួយខ្សឺតជំនួសដោយអាហារពេលព្រឹកដែរគេបានរំលងចោលនៅថ្ងៃនេះតែម្ដង។
«លួចថើបបែបនេះមិនខ្លាចគេតាមទាន់ទេឬ?»
«ដឹងខ្លួនតាំងពីពេលណា?»ថេយ៉ុងភ្ញាក់ព្រើតពេលឮសម្លេងនាងឡើងមកទាំងដែរឃើញថានាងកំពុងគេងបិទភ្នែក អ្នកណាទៅដឹងថានាងភ្ញាក់តាំងពីពេលណានោះ?
«ដឹងមួយសន្ទុះហើយ តែចង់នៅសង្ងំគេងក្នុងរង្វង់ដៃបងបែបនេះ» យូរីបើកភ្នែកឡើង និងលូកដៃឱបគេយ៉ាងណែនទាំងដែរដៃរបស់គេហុំព័ទ្ធខ្លួននាងឡើងជិតអស់ទៅហើយ ។ តាមពិតទៅនាងគ្រាន់តែបិទភ្នែកសង្ងំមិនបានគេងលក់មិនទាន់ភ្ញាក់ទេ
«ល្បិចច្រើនបែបនេះទើបបងថើបនិងហើយ»ថេយ៉ុង
«មិនមែនមកពីអូនចាប់បានទេដឹង?»យូរី
«ក៏ស្រេចតែអូនជាអ្នកគិត»ថេយ៉ុង តបនិងនាងហើយធ្វើទឹកមុខបែបមិនខ្វល់ពីពាក្យចម្អន់របស់នាងឡើយ ហើយក៏មិនភ្លេចរឹតបន្តឹងរង្វង់ដៃរបស់ខ្លួនអោយកាន់តែណែន ធ្វើយ៉ាងណាក៏ដោយអោយតែនាងបាននៅជាប់និងខ្លួនគេ ទោះត្រូវរលាយក្លាយជាខ្លួនតែមួយក៏គេព្រម។
«បងដឹងថាពេលនេះម៉ោងប៉ុន្មានទៅហើយទេ?»យូរី
«ជិតម៉ោងមួយហើយ »ថេយ៉ុង
«យើងទើបតែភ្ញាក់អម្បិញមិញនេះទេត្រូវទេ..មិចក៏ម៉ោងដើរលឿនម្ល៉េះ»យូរី
«មិនមែនម៉ោងដើរលឿនទេ តែព្រោះតែយើងទើបតែបានគេងពេលទាបភ្លឺនេះឯង»ថេយ៉ុង បញ្ចេញទឹកមុខកំហូចរបស់គេឡើងមក ព្រោះគេអាចដឹងបានថាបើលើកយករឿងទាំងអស់នេះមកនិយាយជាមួយនាង នាងនិងអៀនមិនហ៊ានប្រកែកជាមួយគេឡើយ។
«អឺ....បងឆាប់ទៅមូជទឹកសិនទៅ អូនឃ្លានបាយខ្លាំងណាស់»យូរី ច្រានគេទៅម្ខាងដោយយកភួយមករុំខ្លួនជិតនិងបិទភ្នែកសង្ងំគេងដូចជារងចាំគេអោយមូជទឹកយ៉ាងអញ្ចឹង តែអ្នកណាទៅដឹងថាគេមិនព្រមចេញទៅណានោះ
«មិនញ៉ំាបងជំនួសទេហេហ?»
«បងនិយាយផ្ដេសផ្ដាសអី? ឆាប់ទៅអោយលឿនទៅ»យូរីស្ទើរលើកដៃមកទះមាត់អត់គម្របរបស់គេទៅហើយ នេះពីមុនធ្លាប់មាត់ដាចប៉ុណ្ណាពេលនេះក៏នៅតែដដែរ។
«និយាយរឿងត្រូវចិត្តក៏ធ្វើជាអៀន» ថេយ៉ុងអស់សំណើចនិងរឹកពារ អៀនប្រៀនរបស់នាងដែរមើលទៅគួរអោយស្រឡាញ់ខ្លាំងណាស់ មុននិងទាញកន្សែងយកមករុំចង្កេះហើយលើកបីនាងឡើង ដោយមិនអោយនាងត្រៀមខ្លួនទាន់ឡើយ ដើម្បីទៅមូជទឹកនៅក្នុងបន្ទប់ទឹកជាមួយគ្នាព្រោះបើសុំនាងមុននាងមិចនិងអាចព្រមអោយគេនាំទៅៗ????
.......
✨
✨
ក្រោយពីសម្អាតខ្លួនរួច ថេយ៉ុងក៏បើកឡាននាំយូរីសម្ដៅទៅរកហាងអាហារដាច់ស្រយាលមួយ ព្រោះគេធ្លាប់ទៅទីនោះម្ដងជាមួយហូស៊ុក ហាងក៏ស្អាត អាហារក៏ឆ្ងាញ់ ទោះជិះកាត់ព្រៃរាងយូរបន្តិចតែពេលទៅដល់ហើយមិនស្ដាយកម្លាំងនោះទេ។«ចេញផុតពីក្រុងហើយ មិនដឹងថាមានព្រៃនៅលុំព័ទ្ធបែបនេះសោះ»យូរីបើកកញ្ចក់ឡាន ដើម្បីស្រូបយកក្លិនធម្មជាតិកណ្ដាលព្រៃដែរមានផ្លូវតែមួយទម្លុះកាត់ទៅត្រង់រហូត មើលមិនឃើញទីសដៅច្បាស់លាស់ផង តែថេយ៉ុងស្រាប់តែមានអារម្មណ៍ប្លែកៗនៅក្នុងចិត្តក៏ប្រាប់នាងអោយបិទកញ្ចក់ឡានហើយមកអង្គុយស្រួលបួលវិញ។
«យូរីបិទកញ្ចក់ឡានសិនទៅ »ថេយ៉ុង
«ហេតុអី?»យូរី
ផាំង. ផាំង ..!🔥🔥🔥🔥
To be continued 🌷✨

YOU ARE READING
????????????????????????????4?
Fanfiction????????????????? ?????????????? ?????????????????????????????????????????????????????????