抖阴社区

                                    

«ខ្ញុំមិនបានការពារ» ថេយ៉ុងនិយាយដោយងៀកមុខទៅម្ខាង ព្រោះនេះជាលើកទីមួយហើយដែរគេមានអីៗជាមួយមនុស្សស្រីដោយមិនការពារអ្វី តែយប់មិញស្ថានការណ៍វាបន្ទាន់ខ្លាំងពេក។

«លោកឆ្កួតទេឬយ៉ាងមិច? ហេតុអីមិនការពារ? ឆាប់និយាយរឿងកាលពីយប់មិញអោយខ្ញុំស្ដាប់មក ខ្ញុំមិនចាំអ្វីក្រៅពីពេលក្រោកមកឃើញខ្លួនឯងមកនៅក្នុងបន្ទប់នេះជាមួយលោកទេ»យូរី

«ឆ្លើយសំណួរខ្ញុំសួរមុននេះសិន ចាំខ្ញុំឆ្លើយតាមក្រោយ»ថេយ៉ុង

«យើងធ្លាប់ជួបគ្នាពីមុនមកដែរទេ?»យូរីបោះសំណួរមួយផ្សេងទៅកាន់គេ មុននិងឆ្លើយសំណួរដែរគេសួរ ព្រោះនាងប្រហែលមុខគេខ្លាំងសម្បើមណាស់។

«ធ្លាប់ជួប?នាងដេកយល់សប្តិទេដឹង?»ថេយ៉ុងជ្រួញចញ្ចើមឆ្ងល់និងសំណួររបស់នាង ព្រោះគេមិនដែរជួបនាងពីមុនមកទេ ហេតុអីមកសួរបែ
បនេះ?

«ប្រហែលជាដេកយល់សប្ដិមែនហើយ»យូរី

«ឆ្លើយសំណួរខ្ញុំបានឬនៅ?»

«ខ្ញុំ អាយរីន យូរី ជាបុគ្គលិកផ្នែកគ្រប់គ្រងនៅក្រុមហ៊ុនឆ្នៃម៉ូតសម្លៀកបំពាក់ មានមីងដែរពេលនេះរើទៅរស់នៅdaegu បាត់ហើយ ។ ប៉ាម៉ាក់របស់ខ្ញុំ គ្រោះថ្នាក់ចរាចរណ៍ពេលនេះចែកឋានបាត់ទៅហើយ។យ៉ាងមិចបានឬនៅ?»យូរីនិយាយរៀបរាប់ដូចខ្លួនឯងកំពុងនៅក្នុងកិច្ចសម្ភាស តែក៏ធ្វើអោយអ្នកម្ខាងទៀតចាប់ផ្ដើមសង្ស័យដូចនាងដែរ នេះឈ្មោះនាងដូចនិងក្មេងស្រីម្នាក់ដែរគេធ្លាប់ជាសត្រូវកាលនៅរៀនជាមួយខ្លាំងណាស់។

«គីមថេយ៉ុង ។ នាងប្រហែលជាស្គាល់ខ្ញុំហើយពិតទេ?»ថេយ៉ុង

«ស្គាល់តែមិនសូវជាចាប់អារម្មណ៍ ព្រោះមុខមាត់គ្មានអំណោយទាន »យូរី

«អោយដឹងផងទៅ ស្រីដែររត់តាមខ្ញុំអាចបង្កើតធ្វើក្រុមបាល់ទាត់បាន30ក្រុមផងមិនដឹង»ថេយ៉ុង

«ជ្រេញខ្លាំងណាស់»នាងតូចពេបមាត់ធ្វើជាជ្រេញគេព្រោះមិនដឹងជាអួតស្អីណាស់ណាអារឿងស្រីជ្រួលជ្រើមនេះ នាងមិនឃើញគួរអោយចង់លង់ត្រង់ណា។

????????????????????????????4?Where stories live. Discover now