抖阴社区

                                    

«ហឹមម នៅម្នាក់ឯងសោះ ។មិចក៏ទិញខនដូរនៅធំដល់ថ្នាក់នេះ? ធំជាងបន្ទប់យើងដេកគ្នា5អ្នក 20ដង»

ក្រោយពីប្ដូរខោអាវហើយនាងក៏ទស្សនៈកិច្ចមើលជុំវិញខនដូររបស់គេ និងនិយាយម្នាក់ឯងឥតឈប់តាមទម្លាប់ខ្លួនពីមុនមក។ ហើយពេលឃើញទ្វារបន្ទប់តូចមួយនៅក្បែរបន្ទប់ទទួលភ្ញៀវ នាងក៏សសៀរដើរចូលទៅក្បែរតិចៗ ព្រោះសារធាតុជាមនុស្សចង់ដឹងចង់ឮគឺបែបនេះហើយ យ៉ាងណាក៏បានប៉ះជញ្ជាំងខាងក្នុងបន្តិចដែរ។

«ធ្វើអី?ចង់លួចរបស់មែនទេ?»សម្លេងគ្រលរធំបន្លឺឡើងពីក្រោយធ្វើអោយនាងភ្ញាក់ស្ទើរហោះឡើងទៅឋានលើទៅហើយ នេះមកស្ងាត់ៗមិនអោយសម្លេងសោះ។

«លោកមកធ្វើស្អីដូចខ្មោចនៅត្រង់នេះ?»

«ជាខ្ញុំទេដែរគួរសួរថានាងមករកអីនៅត្រង់នេះ»ថេយ៉ុងឈរច្រត់ចង្កេះ រុំកន្សែងសរនៅជាប់ល្វែងក្រោម ជាមួយដំណក់ទឹកដែរស្រក់មកតក់ៗនៅលើខ្លួនប្រាណរបស់គេ បានប្រែក្លាយជាចំណីភ្នែករបស់អ្មកដែរកំពុងឈរសម្លឹង មើលស្ទើរហ៊ៀរទឹកមាត់ស្រក់ចុះទៅលើឥដ្ឋទៅហើយ។

«មកនេះ» ថេយ៉ុង

«អាយយយយ... ដាក់ខ្ញុំចុះ នាំខ្ញុំទៅណា?»យូរីស្រែកចាចស្ទើរបែកក្រដាសត្រចៀក ពេលកំពុងភ្លឹកមើលសាច់ដុំនៅលើខ្លួនរបស់គេ គេបែរជាមកចាប់លើកនាងពរឡើងដើរចូលទៅក្នុងបន្ទប់ ធ្វើដូចនាងជាកូនឆ្កែដែរគេពររលាក់ទៅមកយ៉ាងមិចក៏បានយ៉ាងអញ្ចឹង។

«នៅអោយស្ងៀម ហើយហាមមើលខ្លួនប្រាណរបស់ខ្ញុំទៀតស្រីរោគចិត្ត» ថេយ៉ុងទម្លាក់នាងចុះនៅលើពូកមួយទំហឹង ហើយនិយាយប្រមានមិនអោយនាងមើលខ្លួនប្រាណគេឡើយ ព្រោះគេហួងហែង ថាមិនត្រូវនាងចាប់រំលោភគេអោយគេរើយ៉ាងមិចបាន?

(មិចរើ បើគេចាប់ហើយ🌚)

«ឈឹសស មិនឃើញអស្ចារ្យត្រង់ណាផង» នាងតូចទម្លាក់ខ្លួនកើយនៅលើខ្នើយ ឯដៃក៏ចុចតេឡេបើកទូរទស្សដើម្បីមើលរឿង តែភ្នែកបែរជាតាមសម្លឹងគេរហូតគេដើរផុតចូលទៅក្នុងបន្ទប់ដាក់ខោអាវបាត់ទើបឈប់សម្លឹង។

«ពាក់ខ្លីបែបនេះមិនរហើយទេឬ?»ថេយ៉ុងដែរដើរចេញមកវិញក៏សួរឡើងពេលឃើញអ្នកម្ខាងទៀតដេកមើលទូរសទស្សដូចជាមានក្ដីសុខណាស់ ទើបទំនេរចង់បបួលនាងឈ្លោះកាត់សាញ។

????????????????????????????4?Where stories live. Discover now