抖阴社区

                                    

«ខ្ញុំដេកដំណ្ដប់ភួយ មិចក៏ដឹងថាខ្លីមិនខ្លី?»

កែវភ្នែកនាងងាកទៅសម្លក់គេភ្លែត ពេលគេដើរមកដាក់ខ្លួនដេកនៅលើពូកជាមួយ នៅនាំអាមាត់អត់គម្របមកជាមួយទៀត។

«គឺពេលពរអម្បិញមិញណា គ្មានចេតនាទេតែក៏...» គេបង្អូសសម្លេងវែង ធ្វើអោយនាងខំផ្ទៀងត្រចៀករងចាំស្ដាប់គេឡើងចំហរមាត់ទៅហើយ

«ក៏យ៉ាងមិច? មិចមិននិយាយអោយលឿនៗមក?»យូរី

«គ្មានអីទេ មើលរឿងរបស់នាងបន្តរទៅ»ថេយ៉ុងឃើញនាងដូចជាចង់ដឹងណាស់ ទើបប្ដូរចិត្តថាមិនប្រាប់នាងឡើយ គឺទុកអោយនាងឆ្ងល់បែបនេះឯង។

«យ៉ាហហហហ គីមថេយ៉ុង»យូរី

«ខ្ញុំមិនចូលចិត្តអ្នកណាហៅឈ្មោះរបស់ខ្ញុំពេញបែបនេះ»ថេយ៉ុងងៀកទៅប្រាប់នាងទាំងទឹកមុខស្មើរធេង បញ្ជាក់ថាគេមិនបាននិយាយលេង ។

«បញ្ចប់ប្រយោគដែរលោកចង់និយាយមុននេះ ហើយខ្ញុំនិងមិនហៅនោះទេ»យូរីងើបអង្គុយហើយបែរទៅជម្រិតសួរអ្នកដែរកំពុងដេកសម្លឹងមកនាងវិញដូចគ្នា ។ ចេះនិយាយហើយធ្វើអោយគេឆ្ងល់ទៅកើត។

«មិននិយាយ»ថេយ៉ុង

«និយាយឬអត់?»យូរី

«អត់»ថេយ៉ុង

«ច្បាស់ហើយ?»យូរី

«ច្បាស់ខ្លាំងណាស់»ថេយ៉ុង

«អញ្ជឹងមិនបាច់និយាយជាមួយខ្ញុំទៀតទេ អាមនុស្សឆ្កួត»យូរីធ្វើមុខក្រម៉ូវហើយទម្លាក់ខ្លួនដេកវិញដូចចង់ដាល់អ្នកណាអោយបែកមាត់យ៉ាងអញ្ជឹង ។

នាងសង្ងំមើលរឿង ស្ងាត់បាត់មិននិយាយអី ក្នុងបន្ទប់ឮតែសម្លេងដែរចេញពីទូរទស្សន៍ ឯអ្នកកម្លោះក៏គិតតែពីងាកទៅមើលអ្នកដែរងរ ព្រោះមុខក្រម៉ូវដូចបង្កួយគេចងកៅស៊ូ នេះបើនាងមិននិយាយបន្ទប់នេះស្ងាត់ដូចវាលកប់ខ្មោចយ៉ាងអញ្ចឹង។

«តម្លើងសម្លេងបន្តិចទៅស្ដាប់មិនឮទេ»ថេយ៉ុងយកជើងកេះនាងអោយបើកសម្លេងឮបន្តិចព្រោះតេឡេនៅដៃនាងកាន់ តែមើលទៅនាងមិនសូម្បីតែលើកដៃកម្រើកចុចបើកអោយគេ។

«......»

«អញ្ចឹងបិទទៅ ខ្ញុំងងុយគេងហើយ»ថេយ៉ុងដឹងថានាងនិងមិននិយាយជាមួយគេឡើយ បើគេមិនប្រើវិធីបែបនេះ ទើបពេលនិយាយចប់គេក៏រុលទៅគេងកើយលើដើមទ្រូងរបស់នាងដូចជាកូនក្មេង ធ្វើយ៉ាងណាអោយនាងខឹង ហើយគេច្បាស់ក្នុងចិត្តណាស់ថាពេលត្រូវគេខ្សែរលើបែបនេះហើយនាងនិងមិននៅស្ងៀមនោះទេ។

????????????????????????????4?Where stories live. Discover now