«មិនអីទេណា អូនទៅតែមួយភ្លែតពិតមែន ហាងក៏នៅមុខក្រុមហ៊ុននេះឯង អូនសន្យាថានិងត្រឡប់មកវិញដោយសុវត្ថិភាពមិនអោយជ្រុះសូម្បីមួយសរសៃរសក់។ »យូរី
«តែ....»
«អូនទៅហើយ ពេលទិញហើយភ្លាមអូននិងប្រញ៉ាប់ត្រឡប់មកវិញភ្លាម»យូរីកាត់សម្ដីមិនអោយគេនៅតែស្ករច្រើនឡើយ ហើយក៏ចេញទៅបាត់ជាមួយឆាលីមិត្តរួមការងាររបស់នាងដែរនៅផ្នែកផ្សេងពីគ្នា ។
ពួកគេដើរចេញពីក្រុមហ៊ុននិងសម្ដៅទៅហាងកាហ្វេដែរនៅមិនឆ្ងាយពីទីនេះប៉ុន្មានឡើយ ពេលទៅដល់ភ្លាមក៏ហៅភ្លាម ព្រោះមិនចង់នៅរេរាខ្លាចថាថេយ៉ុងគេបារម្ភជាងនេះ។
«អ្នកទាំងពីរអាចអង្គុយរងចាំនៅលើកៅអីសិនណា»បុគ្គលិក
«ចាស» តបនិងបុគ្គលិកហើយពួកគេក៏មកអង្គុយនៅលើកៅអីក្បែរច្រកទ្វារចេញចូល ឆ្លៀតពេលរងចាំគេធ្វើកាហ្វេដដែរក៏ឆ្លៀតនិយាយគ្នាលេងពីនេះពីនោះរហូតដល់គេហៅលេខរៀងវិក្ក័យប័ត្យ ទើបប្រញ៉ាប់ទៅទទួលហើយនាំគ្នាចេញមកវិញភ្លាម៖
«ឆាលី ឈប់សិន»ពេលឆ្លងមកដល់ផ្លូវចូលក្រុមហ៊ុនយូរីស្រាប់តែហៅនាងតូចដែរដើរទៅមុខខ្លួនបន្តិចអោយឈប់សិន ធ្វើអោយអ្នកខាងនោះរហ័សងាកមកយ៉ាងលឿន
«មានអីមែនទេ?»ឆាលី
«ឯងឃើញទូរស័ព្ទខ្ញុំដែរទេ?»យូរី
«អត់ទេក្រែងឯងចុចលេងអម្បិញមិញហេហ?»ឆាលី
«ចំមែនហើយ ...ខ្ញុំប្រហែលភ្លេចនៅលើតុក្នុងហាងហើយចាំខ្ញុំទៅយកសិនឯងចាំខ្ញុំផង»យូរី
«អឺៗៗ អោយលឿនទៅតិចកាហ្វេរលាយអស់»ឆាលីតបហើយក៏ឈររងចាំនៅកន្លែងដដែរ ឯយូរីក៏ប្រញ៉ាប់ឆ្លងថ្នល់និងរត់ទៅក្នុងហាងកាហ្វេវិញយ៉ាងលឿន ព្រោះមនុស្សច្រើនគួរសមខ្លាចថាមានគេយកទៅបាត់។
ក្រាកក!
«អត់ទោស តើមានអ្នកណាឃើញទូរស័ព្ទរបស់ខ្ញុំនៅលើតុខាងនោះទេ?» យូរីចូលទៅសួរបុគ្គលិកនៅកន្លែងគិតលុយក្រែងល៎រមានអ្នកយកមកទុកនៅទីនេះ
«ចាស មួយនេះមែនទេ?»
«គឺមួយនិងហើយ អរគុណខ្លាំងណាស់»យូរីរត់ទៅយកទូរស័ព្ទពីបុគ្គលិកយ៉ាងលឿនមុននិងអរគុណគេហើយចាកចេញមកវិញព្រោះឆាលីនៅឈររងចាំ មិនបាននៅនិយាយអ្វីអោយច្រើនជាងនេះទេ តែពេលរៀបនិងឆ្លងថ្នល់ទូរស័ព្ទនាងក៏រោទិ៍ឡើង.......

YOU ARE READING
????????????????????????????4?
Fanfiction????????????????? ?????????????? ?????????????????????????????????????????????????????????
?????21
Start from the beginning