រីង រីង រីង....
«អាឡូ»
«អូនទៅយូរម្ល៉េះ?»
សម្លេងព្រួយបារម្ភចេញពីក្នុងទូរស័ព្ទមក ធ្វើអោយស្នាមញញឹមនៅលើថ្ពាល់របស់នាងរីកឡើងមកភ្លាមដោយមិនបាច់អោយមានអ្នកណាមកបង្ខំឡើយ ។នាងស្រឡាញ់ណាស់ ស្រឡាញ់ត្រង់គេហួងហែងបារម្ភបែបនេះឯង។
«អូនកំពុងឆ្លងថ្នល់ហើយ ពេលនេះកំពុងជាប់ស្តុប»យូរី
«ឆាប់មកអោយលឿនមក បើឃើញត្រង់ណាមិនស្រួលក៏រត់មកក្រុមហ៊ុនភ្លាម ឬខលមកប្រាប់បងឮទេ?»ថេយ៉ុង
«អូនដឹងហើយ ប៉ុណ្ណឹងសិនចុះ....អាយយ!!!!! ពួកលោកជាអ្នកណា??????»យូរីបម្រុងនិងដាក់ទូរស័ព្ទចុះទៅហើយតែស្រាប់តែមានឡានពណ៍ខ្មៅមួយបើកក្បែរនាង ហើយមានបុរសមាឌធំពីរអ្នកស្រាប់តែចុះមក ខ្ទប់មាត់និងចាប់នាងយកទៅតែម្ដង ។
(...)
«អាឡូ..យូរី..ឭបងនិយាយទេ?អូនកើតអី?»ថេយ៉ុងស្រាប់តែប្រហោងពោះធ្លុង គេងើបឈរនិងរហ័សរត់ចេញពីoffice មកយ៉ាងលឿនធ្វើអោយផ្អើលអស់បុគ្គលិកដែរនៅក្នុងនោះ ឯស៊ែនក៏រហ័សរត់មកសួរចាហ្វាយយ៉ាងលឿន៖
«ចាហ្វាយមានអ្វីមែនទេ?»
«ត្រៀមមនុស្សទៅ យូរីត្រូវគេចាប់ខ្លួនទៅបាត់ហើយ»ថេយ៉ុងថាហើយក៏ឡើងឡានរបស់ខ្លួនបើកទៅបាត់ឯស៊ែនក៏ចាត់ចែងមនុស្សដើម្បីទៅតាមចាហ្វាយរបស់គេតាមក្រោយ ។
[Taehyung scene ]
«អូននៅឯណាយូរី?» ថេយ៉ុងរអ៊ូឡើងម្នាក់ឯង ទាំងកំពុងជ័នហ្គែរឡានស្ទើរតែហោះពីដីទៅហើយ បេះដូងគេកំពុងបុកទម្លុះចង់ចេញមកខាងក្រៅ ប្រសិនបើគេរកឃើញគេនិងមិនទុកអោយអាម្សៀតណានៅរស់ឡើយ ។
«កំហុសបងដែរមើលថែអូនមិនបានល្អ» ថេយ៉ុងស្ទើរកើតឆ្កួតភ្លាមៗ ចង់យំក៏យំមិនចេញ ចង់រកនាងអោយឃើញក៏មិនឃើញ គេមិនដែរបែបនេះពីមុនមកទេ តែព្រោះអ្នកដែរត្រូវគេចាប់យកទៅជានាងទើបធ្វើអោយគេចលាចលបែបនេះ អាម្សៀតដែរចាប់នាងទៅច្បាស់ជាដឹងពីគេច្បាស់ណាស់ហើយថាចំណុចខ្សោយរបស់គេជាយូរី ទើបកើតមានរឿងនេះឡើងភ្លាមៗបែបនេះរហូតគេត្រៀមមិនទាន់ពិតមែន គេរកធ្វើអ្វីមិនត្រូវទេ សូម្បីតែត្រូវបើកឡានទៅកន្លែងណាក៏គេមិនដឹងផង ដឹងត្រឹមថាត្រូវជិះតាមរក
នាង រកអោយឃើញទោះជីកកកាយទីក្រុងនេះក៏ដោយ។«ចង្រៃយ៍!!!!!!!!!!!!!! »
ប្រាវ.......
កញ្ចក់បង្អួចឡានស្រាប់តែបែកខ្ចាយខ្ទៀតចេញទៅខាងក្រៅ ឯបំណែកខ្លះក៏ធ្លាក់មកលើខ្លួនរបស់គេ បើរើខ្លួនតែបន្តិចនិងមុតចេញឈាមជាមិនខាន ដៃរបស់គេពេលនេះរយះឡើងចេញឈាមទៅហើយ គេសែនខឹងនិងជ្រួលច្របល់ដែរតាមរកនាងមករាប់ម៉ោងហើយនៅតែមិនឃើញបែបនេះ សូម្បីតែកូនចៅរបស់គេក៏គ្មានដំណឹងទាក់ទងមកដែរ។
To be continued ✨🌷

YOU ARE READING
????????????????????????????4?
Fanfiction????????????????? ?????????????? ?????????????????????????????????????????????????????????
?????21
Start from the beginning