«ខ្ញុំនិងលោកមិនពាក់ព័ន្ធគ្នាទេ ហេតុអីរឿងលោកជាមួយថេយ៉ុងត្រូវយកខ្ញុំមកពាក់ព័ន្ធជាមួយដែរ? លោកប្រហែលដឹងពីទំនាក់ទំនងរបស់ពួកយើងហើយ តែប្រើវិធីចាប់មនុស្សស្រីបែបនេះមិនលោកយល់ថាវាមិនរាក់កំផែលពេកទេហេហ??មើលក៏ដឹងថាលោកមិនជាសុភាពបុរស ខ្ញុំចង់ចេញទៅវិញឆាប់នាំខ្ញុំត្រឡប់ទៅវិញទៅ»យូរី ឈរជ្រែងចង្កេះនិយាយជាមួយគេដូចអ្នកស្គាល់គ្នាធម្មតាទាំងដែរមនុស្សធ្លាប់ជួបគ្នាពីមុនតែម្ដងគត់ នាងបារម្ភពីអ្នកខាងនោះខ្លាំងណាស់ រិតតែចង់ដឹងថាគេមកដល់ទីនេះឬនៅ?គេមករកនាងឬនៅ? គេមានពិបាកចិត្តដែរទេ? នាងនៅទីនេះមិនពិបាកអីណាស់ណាទេ គ្រាន់តែនឹកគេតែប៉ុណ្ណោះ ឃើញមុខអាម្នាក់អង្គុយនៅលើកៅអីនេះពេលណានាងចេះតែចង់តប់គេជំនួសថេយ៉ុងខ្លាំងណាស់ ....ឈ្លោះគ្នាបែបណា?ហេតុអីទើបត្រូវសងសឹកគ្នាដោយបែបនេះ????
«ហឹសសស នាងគិតថាវាជាគំនិតរាក់កំផែលមែនទេ? នាងនៅមិនទាន់ខ្លាចខ្ញុំព្រោះខ្ញុំនៅអាចមកអង្គុយនិយាយជាមួយនាងធម្មតាបែបនេះបាន ខ្ញុំនៅជាសុភាពបុរសជាមួយនាងបាន តែពេលវេលាកន្លងផុតទៅមិនយូរទេ នាងនិងបានដឹងមិនខានថាប្រុសដែរនាងស្រឡាញ់និងប្រែទៅជាសភាពបែបណា គេកើតអីសុខទុក្ខយ៉ាងណានាងគ្មានសិទ្ធដឹងឮទេ ព្រោះមានតែគេតែប៉ុណ្ណោះដែរនិងវេទនាចិត្តដល់ស្លាប់ ដោយសារតែខ្ញុំ និងការអវត្តមានគ្មានដំណឹងពីនាង»ប៊ែលលីនិយាយលើកនេះយ៉ាងប្រាកដប្រជា បញ្ជាក់ប្រាប់ថាគេមិនបានលេងសើច បើគេបានកាន់សន្លឹកបៀរធំដល់ថ្នាក់នេះទៅហើយទោះជាចាញ់ ក៏ត្រូវលេងអោយបានសមចិត្តដែរ។
«ហើយលោកគិតថាខ្ញុំនិងមកអង្គុយស្រួលៗបែប
នេះមែនទេ? គេពូកែ គេនិងមកដល់ទីនេះឆាប់ៗ លោកគ្មានថ្ងៃបានសម្រេចដូចបំណងនោះទេ »យូរី«អញ្ចឹងក៏មកមើលទាំងអស់គ្នាទៅ» ប៊ែលលីងើបពីសាឡុងរបស់ខ្លួនដើរសម្ដៅមករកនាង សឹមលើកទូរស័ព្ទយកមកចុចទៅលេខអ្នកណាក៏មិនដឹង សម្លេងទីតៗៗ លោតពីទូរស័ព្ទមិនប៉ុន្មានវិនាទី អ្នកខាងនោះក៏ចុចទទួលភ្លាម .......
«kon'nichiwa»
«អាចង្រៃយ៍ ឯងនាំយូរីទៅឯណា»
សម្លេងស្រែកទាំងក្រោធក៏ស្រែកចេញពីទូរស័ព្ទធ្វើអោយយូរីបើកភ្នែកធំៗព្រោះនោះជាសម្លេងរបស់មនុស្សដែរនាងស្រឡាញ់ នាងចាំបានច្បាស់ខ្លាំងណាស់ តែពេលចង់ស្រែកឆ្លើយឆ្លងទៅគេមាត់នាងក៏ត្រូវប្រអប់ដៃរបស់ប៊ែលលីខ្ទប់ជាប់មិនអោយមានឱកាសបានបញ្ចេញសូម្បីសម្លេងដង្ហើមរបស់នាងអោយអ្នកម្ខាងទៀតបានឮឡើយ គេពេញចិត្តដែរគីមថេយ៉ុងអាចខឹងគេបានដល់ថ្នាក់នេះ ។

YOU ARE READING
????????????????????????????4?
Fanfiction????????????????? ?????????????? ?????????????????????????????????????????????????????????
?????23
Start from the beginning