抖阴社区

                                    

«រឿងធ្វើអោយគេសើចសប្បាយទុកអោយបង ឯរឿងលួងគេអោយបាត់យំទុកអោយអូនចុះ ព្រោះបងគ្មានជំនាញខាងនេះទេ»ថេយ៉ុង លើកកូនមាសកូនពេជ្ររបស់ខ្លួនឡើងយកមកពរគេ សឹមដើរទៅរកបង្អួចក្បែរនេះ ដើម្បីអោយគេមើលសួនច្បារនិងទេសភាពក្រោយផ្ទះពីព្រឹកព្រលឹមបន្តិច យ៉ាងណាថេឃ្យូក៏ចូលចិត្តព្រោះអោយតែបានប៉ាគេពរមកឈរមើលត្រង់នេះគេសើចបញ្ចេញសម្លេងអោយកក្អឹក ។

«បងមិនទៅធ្វើការទេហេហ?»យូរីងើបពីគ្រែហើយដើរមកក្បែរគេដើម្បីប្រឡែងលេងនិងកូន តែក៏ឆ្លៀតសួរគេតែម្ដងទៅព្រោះមានការ ទើបចង់ដឹងបែបនេះ។

«អត់ទេ បងគ្មានកាលវិភាគសំខាន់ទើបទុកអោយស៊ែនគេនៅមើលជំនួស. អូនមានអីហេហ?» ថេយ៉ុង

«ល្អណាស់ ព្រោះល្ងាចនេះអូនមានណាត់ជាមួយពួកបងថ្លៃ» យូរី

«ណាត់អី? នាំគ្នាទៅណាទៀតហើយ?»ថេយ៉ុងសួរឡើងទាំងជ្រួញចញ្ចើម មិនមែនគេមិនចង់អោយនាងទៅជាមួយបងថ្លៃគេនោះទេ តែអោយតែចេញដើរចូលចិត្តធ្វើខ្លួនដូចក្រមុំហើយមិនបបួលពួកប្រុសៗទៅជាមួយ មើលចុះម្នាក់ៗស្អាតផូរផង់ដល់ថ្នាក់នេះអោយតែពេលចេញដែរមិនខ្វះពួកអាចោលម្សៀតតាមរោមមើលនោះទេ គេធ្លាប់ទាន់បានឃើញម្ដង ក្នុងទ្រូងនេះវាក្ដៅរោលរាល ព្រោះក្រៅពីគេ គេមិនចង់អោយអ្នកណាមកសម្លឹងប្រពន្ធគេក្នុងក្រសែភ្នែកល្មោភតណ្ហាបែបនេះបានឡើយ ។ កាន់តែខឹងពេលមានប្រពន្ធស្អាត ព្រោះពេលចេញទៅណាម្ដងៗគេចេះតែខ្លាចថាមានអ្នកណាមកដណ្ដើមប្រពន្ធរបស់គេចេញពីខ្លួនទៅបាត់ ។

«ដើរផ្សារ ហើយទៅញ៉ំាអាហារនៅrestaurant ។បងហាមប្រកែក ហាមមិនពេញចិត្តព្រោះពេលពួកបងសុំអូនចេញទៅក្លឹប អូនក៏អោយចេញទៅដូចគ្នា»យូរីឆ្លើយសំណួរគេចប់ ក៏និយាយបង្ការទុកមុន ព្រោះនាងតែងតែអោយពេលគេចេញទៅសប្បាយ មិនបានហាមឃាត់ចងជើងទុកនៅក្នុងផ្ទះនោះទេ ព្រោះដឹងណាស់ថាចារិកម្នាក់ៗបែបណា ហើយក៏គ្មានអ្នកណាមានសិទ្ធហាមឃាត់នាងមិនអោយធ្វើនេះធ្វើនោះបានដែរ ព្រោះនេះជាសិទ្ធដែរនាងនិងស្វាមីនាងមានអោយគ្នា ។

[លុបបំបាត់ពាក្យថា<ស្រ្តីវិលចង្រ្កានមិនជុំ ,ស្រ្តីភេទគ្មានសិទ្ធដើរបានដូចបុរសភេទ ,  ស្រ្តីភេទត្រូវនៅផ្ទះមើលថែកូននិងគ្រួសារ]

????????????????????????????4?Where stories live. Discover now