«បាទអញ្ជើញអ្នកស្រីប្រពន្ធ» ថេយ៉ុងមិនហ៊ាននិយាយអ្វីច្រើន ព្រោះនាងគង់តែទៅដដែរទៅនិយាយអោយនាងខូចអារម្មណ៍ធ្វើអី?
«សឺតតត សឺតតត អរគុណហើយប្ដីសម្លាញ់» យូរីថើបកូនហើយក៏ថើបថ្ពាល់គេមួយខ្សឺតមុននិងកាន់កន្សែងដើរចូលទៅក្នុងបន្ទប់ទឹកបាត់។
ពេលមូជទឹកស្លៀកពាក់ស្អាតបាតហើយយូរីក៏ចុះមកញ៉ំាបាយ និងបញ្ចុកកូនអោយរួចរាល់ ទើបគ្រាន់តែដល់ម៉ោងភ្លាមម្នាក់ៗក៏ប្រញ៉ាប់ឡើងឡានចេញទៅបាត់ ទុកអោយប្ដីនៅផ្ទះមើលកូនម្ដង ។ កូនរបស់យ៉ុងហ្គី និងជីមីនស្រួលមើលទេព្រោះធំហើយនិងនិយាយស្ដាប់គ្នាបាន តែកូនរបស់ជីនទើបតែបានមួយខួបជាង ឯកូនរបស់ថេយ៉ុងទើបតែបាន2ខែ ពេលនេះគ្មានអ្នកម៉ាក់នៅលួងផង សុទ្ធតែធ្ងន់ករស្លាប់ហើយម្នាក់ៗ។
«យ៉ាងមិចដែរ?ឈរមើលផ្លូវប្រពន្ធចេញទៅហេហ?»ហូស៊ុកដែរទំនេរអត់ការងារធ្វើថ្ងៃនេះក៏រហ័សមកឌឺដង ព្រោះឃើញម្នាក់ៗគ្រាន់តែប្រពន្ធទៅដើរផ្សារសោះ ក៏ចេញមកមើលមកជូនដំណើរដែរ មិនដឹងជាបារម្ភអីណាស់ណា ។
«បើមិនមកជួយមើលកូនខ្ញុំទេ ហ្យុងចេញទៅវិញទៅ» ថេយ៉ុង
«ខលហៅអ្នកណាទំនេរមកផ្ទះឯងមក យើងសង្ងំនៅភូមិគ្រិះអប្សុកស្ទើរស្លាប់ មនុស្សធ្លាប់តែរវល់»ហូស៊ុកដើរចូលក្នុងផ្ទះហើយអង្គុយលើសាឡុង ដោយមានថេយ៉ុងនៅពរកូនជាប់ក្នុងដៃ ។
«មិនហៅក៏មកដែរនោះ» ថេយ៉ុងបូញមាត់ទៅរកមាត់ទ្វារ ព្រោះជីមីននិងជីនក៏ដើរចូលមកល្មម នេះនឹកដើមដង្ហើមដល់ល្អណាស់
«គង់តែជាប់មើលកូនទេ កុំអីផឹកបាត់ហើយ ។ ខ្លាចពេលស្រវឹងកូនទៅប្រាប់ប្រពន្ធថាទុកកូនអោយនៅម្នាក់ឯង»ជីមីនដាក់គូទអង្គុយទាំងធុញថប់ មិនមែនធុញដោយសារមើលកូនទេ តែគេតប់ប្រមល់ព្រោះប្រពន្ធស្លៀកពាក់ស៊ិចស៊ីចេញទៅខាងក្រៅដោយគ្មានវត្តមានគេនេះគេប្រាប់អោយដូរចេញហើយតែមិនព្រមស្ដាប់។
«មើលកូនខ្ញុំទៅ? បើខ្ញុំផឹកពិតមែនគេប្រាប់ម៉ាក់គេមិនបានទេព្រោះមិនទាន់ចេះនិយាយ តែខ្ញុំខ្លាចស្រវឹងច្រឡំដៃ បាត់កូនហើយរកមិនឃើញ» សន្ទនារវាងថេយ៉ុងនិងជីមីនធ្វើអោយហូស៊ុកអង្គុយខ្ទប់សើចស្ទើរហើមសួតអស់ទៅហើយ នេះចេះរកនឹកនិយាយចេញទៅកើត។

YOU ARE READING
????????????????????????????4?
Fanfiction????????????????? ?????????????? ?????????????????????????????????????????????????????????
?????32
Start from the beginning