[ វគ្គប្រពន្ធដើរផ្សារ]
ក្រឡេកមកមើលខាងក្រមុំៗឯណេះវិញ ម្នាក់ៗកាន់លុយសុទ្ធពេញកាបូបហើយដើរផ្សារធ្វើប្រងើយមិនខ្វល់ពីអ្វីឡើយ ម្នាក់ៗស្លៀកពាក់ថ្លៃថ្នូរតម្លៃរាប់ម៉ឺនមានទាំងអ្នកជួយយួរឥវ៉ាន់ពីក្រោយ ទោះមិនប្រាប់ក៏ដឹងថាជាបងប្អូនថ្លៃនិងគ្នា ដែរត្រូវជាប្រពន្ធរបស់សេដ្ឋីលំដាប់លេខមួយក្នុងប្រទេសនេះដែរ អ្នកណាដែរឃើញហើយមិនស្ងើចនិងជីវិតរបស់ពួកនាង??? មានប្ដីសង្ហារដូចទេវបុត្យចុះពីឋានសួគ៌ទាំងព្រម រៀបការហើយបង្កើតកូនអោយពួកគេហើយក៏ដេកលើគំនរមាសប្រាក់ មានផ្ទះ មានឡាន មានយន្តហោះផ្ទាល់ខ្លួន មានផ្ទះនៅស្ទើរគ្រប់កន្លែងទាំងក្នុងនិងក្រៅប្រទេស មានបងប្អូនថ្លៃសុទ្ធតែជាអ្នកមានដូចគ្នា ហើយថែមទាំងមានប្ដីដែរពូកែថ្នាក់ថ្នមសម្ដីផ្អែម អ្នកណាដែរថាមិនដឹងនោះ??? សូម្បីតែស្រីដែរធ្លាប់ទាក់ពួកគេបានក៏ត្រូវគេទាត់ចោលដូចខ្យល់ដែរក្រោយពេលមានប្រពន្ធរួច នេះហើយទើបគេហៅថាសំណាង....។
«យើងទិញបានច្រើនហើយ ទៅរកអីញ៉ំាល្អទេ?នេះល្ងាចដែរហើយ»ស៊ូឈីន
«តោះបងស៊ូឈីន ខ្ញុំក៏ឃ្លានណាស់ដែរ»គ្រីសស៊ី
«ខ្ញុំកក់restaurant ល្អមួយអោយហើយឆាប់ទៅៗ អ្នកបើកឡានកំពុងរងចាំ»យូរី ថាហើយពួកគេក៏នាំគ្នាដើរទៅរកឡានដែរចតចាំស្រាប់សឹមបើកចេញសម្ដៅទៅរកហាងអាហារលំដាប់ផ្កាយប្រាំដែរនៅអគារកម្ពស់42ជាន់ កណ្ដាលទីក្រុង។
[ 5star Restaurant ✨]
យប់នេះមើលទៅមនុស្សម្នាច្រើនណាស់ ឯនារីៗទាំង4ក៏នាំគ្នាឡើងមកញ៉ំាអីនៅហាងអាហារជាន់ដែរជាជាន់ខ្ពស់ជាងគេជាមួយគ្នា ម្នាក់ៗក៏កម្មង់អាហាររៀងខ្លួន ហើយកំពុងនិយាយគ្នាសុខៗ សម្លេងទូរស័ព្ទរបស់យូរីក៏បន្លឺឡើង នាងក៏រហ័សដកយកមកអានព្រោះជាសារដែរថេយ៉ុងផ្ញើរមក តែពេលអានចប់ក៏ខឹងគេស្ទើរតែបោកក្បាលទៅហើយ។
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. «យូរីហាហ ឆាប់មកផ្ទះមក ថេឃ្យូខឹងនិងអូនហើយមិនព្រមងាកមកលេងបៃឡុកបៃឡរជាមួយបងទេ»
ថេយ៉ុងផ្ញើររូបលើនេះទៅអោយនាងជាមួយសារប៉ុន្មានឃ្លា. តែដឹងថាអ្វីដែរធ្វើអោយនាងខឹងទេ??
«គីមថេយ៉ុង បងសរសៃប្រសាទមែនទេ?? កូននៅមិនទាន់ចេះអង្គុយទេ ហេតុអីយកគ្នាទៅដាក់អង្គុយហើយថតបែបនេះ?» យូរីផ្ញើរvoice សម្លេងទៅធ្វើអោយអ្នកនៅអង្គុយក្បែរងាកមកមើលយ៉ាងលឿន នេះកើតអីទើបខឹងដល់ថ្នាក់នេះ។
«កើតអីមែនទេ?»ហាយ៉ុន
«មើលប្ដីរបស់ខ្ញុំទៅឆ្កួតបំផុតហើយ»យូរី ហុចទូរស័ព្ទអោយទៅពួកគេមើល ហើយម្នាក់ៗក៏ផ្ទុះសំណើចចេញមក ព្រោះដឹងថាថេយ៉ុងគ្រាន់តែញ៉ោះនាងលេងតាមវិធីបែបនេះ តែក៏បានផលពិតមែនណាព្រោះនាងខឹងដាច់ក្បាលដាច់កន្ទុយ ។
«ទៅវិញពេលណាខ្ញុំចាត់ការអោយរៀងមិនខានទេ»យូរី
«ហាសហា ម្ហូបមកហើយឆាប់ញ៉ំាទៅ ចាំទៅវិញចាំគិតទៀត»ស៊ូឈីនក្រវីក្បាលអស់សំណើចហើយក៏បង្ខំនាងអោយឆាប់ញ៉ំាព្រោះអាងនិងបានទៅវិញ ដើរលេងប្ដីមិនតេរកបែបនេះមិនសូវស្រួលចិត្តប៉ុន្មានទេ។
8:00យប់✨
ក្រោយពីដើរលេងអស់ពេលរាប់ម៉ោងពេលនេះក៏បានមកដល់ផ្ទះរៀងខ្លួន យូរីរហ័សចុះពីលើឡានដើរជើងញាប់ឆ្មេញសម្ដៅទៅរកបន្ទប់ខ្លួន ទៅប្រញ៉ាប់មើលថាគេធ្វើអីខ្លះដាក់កូនរបស់នាងទៅហើយ។
ក្រាកកក...
«គីមថេយ៉ុង...»
ក្នុងបន្ទប់ស្ងាត់ជ្រងុំ នាងហៅឈ្មោះរបស់គេពេញតែគ្មានសម្លេងឆ្លើយតបព្រោះគេគេងលក់បាត់ទៅហើយ នាងក៏ក្រវីក្បាលស្ទើរមិនជឿនិងភ្នែកថាឳពុកកូនគេអាចគេងបានបែបនេះ?????
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. «អស្ចារ្យខ្លាំងណាស់ មិនដឹងប្ដីអ្នកណាទេវើយ»យូរី
To be continued ✨🌷
(ចង់បញ្ជាក់អ្នកអានថានេះជារដូវកាលទី4ណា បើអានរំលងរដូវកាលមួុយណាហើយមិនយល់ អាចចូលទៅអានវិញបានណាសាច់រឿងមិនដាច់គ្នាពេក ក៏មិនពាក់ព័ន្ធគ្នាពេក ងាយយល់។ )

YOU ARE READING
????????????????????????????4?
Fanfiction????????????????? ?????????????? ?????????????????????????????????????????????????????????
?????32
Start from the beginning