抖阴社区

                                    

«ម្ហូបត្រជាក់អស់ហើយ មើលចុះអ្នកបម្រើនៅឈរចាំយើងអោយទៅញ៉ំា»គេនាំនាងទៅអង្គុយលើកៅអីក្នុងផ្ទះបាយ ហើយម៉ែដោះក៏រហ័សមកទទួលថេឃ្យូទៅមើលព្រោះអោយពួកគេទាំងពីរបានញ៉ំាបាយអោយស្រួលមាត់សិន ។ ថេយ៉ុងចេះតែបន្លប់និយាយពីនេះនោះមិនអោយនាងមានឱកាសស្ដីអោយគេឡើយ ហើយស្លៀកពាក់ស្អាតបាតដែរប្រពន្ធរៀបចំអោយព្រោះថ្ងៃនេះត្រូវទៅធ្វើការបន្តរ។

«ថ្ងៃនេះបងមានប្រជុំ ហើយមានណាត់ជាមួយអតិថិជន អូនញ៉ំាបាយល្ងាចមុនទៅ»ថេយ៉ុងយកក្រដាសមកជូតមាត់ពេលញ៉ំាអាហារនៅលើតុរួចហើយ ហើយនាងក៏ងក់ក្បាលជាការឆ្លើយតបនិងគេវិញដូចគ្នា។

«ជាអតិថិជនស្រី ដូច្នេះហើយជៀសវាងការយល់ច្រឡំ  បងគួរតែប្រាប់អូនអោយបានដឹងមុន»ថេយ៉ុង

«អូនដឹងហើយ ឆាប់ទៅធ្វើការចុះ»យូរី

«បងនិងប្រញ៉ាប់ត្រឡប់មកវិញ» ថេយ៉ុងថាហើយ យូរីក៏ជូនដំណើរគេមកដល់មាត់ទ្វារនិងឈរមើលរហូតដល់ឡានបើកចេញទៅផុតទើបព្រមដើរចូលមកក្នុងផ្ទះវិញ ។

«ខ្ញុំយកថេឃ្យូទៅខាងលើជាមួយ ម៉ែដោះទៅសម្រាកចុះ»យូរី

«ចាស អ្នកស្រី» ម៉ែដោះតបហើយ នាងក៏ពរថេឃ្យូឡើងទៅខាងលើបាត់ និងធ្វើនេះធ្វើនោះទៅតាមទម្លាប់របស់មនុស្សស្រីទូទៅ ដើម្បីរងចាំពេលគេត្រឡប់មកវិញ។

.....
        9:00យប់........✨🌷

    ពេលនេះក្នុងភូមិគ្រិះ និងតាមផ្ទះវីឡាស្កឹមស្កៃរបស់កម្លោះនីមួយៗបិទភ្លើងស្ងាត់ជ្រងំអស់ទៅហើយ ឯឡានទំនើបពណ៍ខ្មៅរបស់អគ្គនាយកគីមថេយ៉ុងទើបតែបានបរចូលមកទីធ្លាអម្បិញមិញនេះឯង មិនដឹងជាការងារអីណាស់ណាទេ ទើបត្រឡប់មកផ្ទះវិញយប់ជ្រៅដល់ថ្នាក់នេះ។

   ក្រាកកក~~~~

  ជំហ៊ានជើងវែងៗបោះចូលមកក្នុងផ្ទះស្ងាត់ៗ មិនបញ្ចេញសម្លេងរញ៉េរញៃអោយរំខានអ្នកណាឡើយ គេឡើងជណ្ដើរម្ដងមួយកាំៗ រហូតដល់មុខបន្ទប់ដែរមានភរិយារបស់ខ្លួននៅក្នុងនោះសឹមរុញទ្វារបើកយឺតៗ និងទុកកាបូបធ្វើការនៅលើសាឡុងថ្នមៗ ព្រោះខ្លាចបញ្ចេញសម្លេងធ្វើអោយនាងអោយភ្ញាក់។

????????????????????????????4?Where stories live. Discover now