[បន្ទប់]
«លើកមុនអូនប្រាប់ថាចូលចិត្តសមុទ្យ ទើបបងទិញផ្ទះនៅទីនេះទុកមួយ ស្រួលឧស្សាហ៍នាំអូនមកលេង» ថេយ៉ុងបិទទ្វារហើយឆ្លើយនិងសំណួរដែរនាងសួរកាលពីនៅលើឡាន ទើបនាងងាកមកញញឹមពព្រាយដាក់គេតែម្ដង ។
«ប្ដីអ្នកណាល្អដល់ហើយ» យូរីចូលមកឱបគេទាំង ញញឹមបិទមាត់មិនជិត ទោះមានកូនមួយរួចទៅហើយតែគេតែងតែធ្វើរឿងភ្ញាក់ផ្អើលអោយនាងសប្បាយចិត្តរហូត មិនស្រឡាញ់មិនបានទេ ។
«កុំមកបញ្ជោរបង ឆាប់មើលទៅត្រង់នោះទៅស្អាតដែរទេ?»ថេយ៉ុងធ្វើរឹកពារធម្មតាៗ តែឃើញនាងសប្បាយចិត្តគេក៏សប្បាយចិត្តណាស់ទៅហើយ មុននិងចង្អុលដៃទៅលើជញ្ជាំងម្ខាងក្បែរគ្រែដែរមានរូបមួយផ្ទាំងធំភ្ជួរនៅលើនោះធ្វើអោយនាងបើកភ្នែកធំៗនឹកស្មានមិនដល់ ព្រោះចូលមកអម្បិញមិញមិនបានងាកទៅមើលខាងនិងនោះទេ។
«បងនឹកឃើញយ៉ាងមិចទើបយករូបនេះមកដាក់តាំងក្នុងបន្ទប់ធំដល់ថ្នាក់នេះ?» យូរីបោះជំហ៊ានដើរទៅជិត និងមើលរូបដែរនាងពពោះកូនជិតសម្រាលនៅលើនោះ នាងចាំបានថាកាលនោះគេបបួលនាងទៅថតទុកធ្វើជាាអនុស្សាវរីយ៍ដើម្បីទុកមើលពេលក្រោយ ព្រោះនេះជាកូនដំបូងរបស់នាងនិងគេ ជាពេលដែរនាងនិងគេរំភើបចិត្តក្នុងការទន្ទឹងរងចាំវត្តមានរបស់កូនដែរមិនទាន់សម្រាលខ្លាំងបំផុត វាគួរតែជាពេលដ៏មានតម្លៃរវាងនាងនិងគេ ។
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. «ព្រោះអូនស្អាតណាស់ពេលកំពុងពពោះ បងចង់ចងចាំពេលវេលានេះទុកថាអូនហត់ប៉ុណ្ណា លំបាកប៉ុណ្ណា ឈឺប៉ុណ្ណាទម្រាំផ្ដល់ជីវិតអោយកូនរបស់យើងរួច ។ បងស្រឡាញ់រូបនេះខ្លាំងណាស់ដឹងទេ?»ថេយ៉ុងដើរមកឱបនាងពីក្រោយ និងយកដៃទៅអង្អែលពោះរាបស្មើររបស់នាងដូចកាលដែរនាងកំពុងពពោះយ៉ាងអញ្ចឹង ធ្វើអោយនាងញញឹមស្ទើររហែកមាត់ទៅហើយ។

YOU ARE READING
????????????????????????????4?
Fanfiction????????????????? ?????????????? ?????????????????????????????????????????????????????????
??????????
Start from the beginning