ក្រសោបស្នេហ៍គូដណ្ដឹងសម្អប់
ភាគទី៩
ខុនដូរណាយ៉ុន
តឺង!តឺង
«អ្នកណាអីក៏មកចុចកណ្ដឹងស្មើនឹងលោកអើយ»ណាយ៉ុនពោលទាំងខឹង រួចដើរទៅបើកទ្វា
«សួស្ដី នេះនាងមិនទាន់ភ្ញាក់ទេរឺ ខ្ញុំរំខាននាងទេ»
ដុងសុកញញឹមតិចៗ ព្រោះម្ចាស់ផ្ទះមុខដូចមិនចង់ស្វាគមន៍គេសោះ
«រំខានខ្លាំងណាស់!! លោកមកផ្ទះគេតាំងព្រឹកបែបនេះ មានការអី និយាយមក» ណាយ៉ុនតប មករំខានដំណេកនាងហើយសួរនាងទៀត
« សុំទោសអញ្ចឹង ខ្ញុំស្មានថានាងភ្ញាក់ហើយ.... នេះមិនគិតអញ្ចើញខ្ញុំចូលផ្ទះសិនទេរឺ»
«អញ្ជើញចូលមក លោកប្រុសដុងសុក»
នាងនិយាយចប់គេក៏ដើរចូល ក្នុងផ្ទះរបស់នាងរៀបចំមានរបៀបរៀបរយណាស់
«និយាយមក លោកមានការអី»ណាយ៉ុនសួរទៅកាន់គេ
«ខ្ញុំគ្រាន់តែចង់មកអរគុណនាងដែលបានជូនខ្ញុំមកផ្ទះ »
«ប៉ុណ្ណឹងទេមែនទេ»នាងតូចសួរទៅកាន់គេម្ដងទៀត
«អត់ទេ រឿងមួយទៀតខ្ញុំចង់សួរ យប់មិញខ្ញុំមានធ្វើអីដាក់នាងទេ»
«អឺ... អត់ទេ បើអស់អីសួរហើយចេញទៅ» នាងតបទាំង
រអាក់រអួល ធ្វើឲ្យគេឆ្ងល់ ហើយក៏សួរនាងបញ្ជាក់
«ពិតទេ »
«ពិត»
«ក្រូក! ក្រូក»សម្លេងកូរពោះរបស់ដុងសុកបំភ្លឺឡើងគេ
អត់បានញំាអាហារពេលព្រឹក ពេលនេះគេឃ្លានៗខ្លាំងណាស់
«លោកអត់ទាន់ញាំអីទេរឺ" នាងសួរទៅកាន់គេ
«ហិហិ !! ប្រញាប់មករកនាងពេកទើបអត់បានញុាំ»គេពោលហើយសើចញឹមៗដាក់នាង 10 នាទីក្រោយមកក្លិនមីជះក្លិនពេញបន្ទប់
«ឆាប់ញុំាទៅ» នាងដាក់ចានមីឲ្យគេញុំា
«នាងមានតែមីទេរឺ»
«ត្រូវហើយ !!! យូៗខ្ញុំមកគេងម្ដងទើបខ្ជិលទិញម្ហូបដាក់»នាងតបព្រោះរាល់ដងនាងគេងនៅផ្ទះទេ តែនាងមកគេងទីនេះពេលនាងមានការងារច្រើន ទីនេះជិតក្រុមហ៊ុនផងទើបនាងងាយស្រួលទៅមក
«អឹម»គេលែងមាត់ហើយចាប់ផ្ដើមញុំាមី នាងតូចនាងទៅងូតទឹករៀបចំខ្លួនទៅធ្វើការ វាជាក្រុមហ៊ុនបងប្រុសនាង
ទើបនាងចង់ទៅពេលណាក៏បានដែរ
«លោកញុំារួចរឺនៅ»
«រួចហើយ»គេតប
«ចឹងក៏ចេញទៅ »នាងនិយាយដេញគេដោយមុខស្មើ
«ឆាប់តែដេញ»គេខ្សឹបៗតិចធ្វើមាត់ម្ហបៗដាក់នាង តែគិតរឺថានាងមិនលឺនោះ
«ខ្ញុំត្រូវទៅធ្វើការ មិនអាចកំដរលោកបានទេ »
«អូខេៗអរគុណស្រីស្អាតសម្រាប់អាហារមួយពេលនេះ»គេញញឹមបន្ដិចជាការអរគុណរួចក៏ចាកចេញទៅ
«អូព្រះអើយគ្រាន់តែគេញញឹមក៏អាចឆក់យកបេះដូងខ្ញុំ
បានដែរ»
«យ៉ាងណាក៏លោកគ្មានថ្ងៃមើលឃើញខ្ញុំដែរ សុំត្រឹមជាមនុស្សដែលនៅក្បែរលោកពេលកើតទុក្ខក៏អស់ចិត្ត» នាងប្រែទឹកមុខភ្លាមៗ នាងដឹងថាគេគ្មានថ្ងៃមើលឃើញនាងឡើយក្នុងបេះដូងគេក៏មានអ៊ុនជូរួចទៅហើយ សុំត្រឹមក្បែរក៏អស់ចិត្ត
//skip//
ហាងអាហារ
ព្រោះតែនាងតូចឃ្លានទើបពួកគេចូលហាងអាហារក្បែរនោះ
«នាងញុាំឲ្យលឿនៗទៅ »
«ខ្ញុំប្រាប់ហើយតើ បើលោកធុញក៏ទៅមុនទៅ» នាងហាមាត់និយាយ នាងប្រាប់ហើយតើឲ្យទៅមុន សុខចិត្តនៅខ្លួនឯងបែរជាមកអង្គុយរអ៊ូទៅវិញ
«យើងមិនចង់ឲ្យប៉ាយើងស្ដីឲ្យយើងព្រោះនាងទេ»គេពោលហើយធ្វើមុខខឹង តែទឹកមុខគេបែរជាធ្វើឲ្យនាងញញឹមចេញមកបាន ព្រោះវាគួរឲ្យស្រលាញ់ទៅវិញ
«យ៉ុងហ្គី ពិតជាបងមែន»នារីសិចស៊ីស្បែកជើងចោតដើរមករកពួកគេ
«អូនមកទីនេះជាមួយនរណាទៅ»យ៉ុងហ្គីសួរទៅកាន់នារីនោះវិញ ជាមួយសព្វនាមអូនបង វាធ្វើឲ្យទឹកមុខអ៊ុនជូដែលញញឹមអប្បាញ់មិញប្រែជាស្ងួត
«គឺអូនមកជាមួយមិត្តភក្តិ ចុះនាងជានរណា សង្សាបងរឺ»
នារីនោះសួរទៅកាន់គេ នាងមិនបានសម្ដែងអាការះខឹងទេ បែរជាធម្មតា ព្រោះនាងដឹងថាគេមានស្រីច្រើនសូម្បីតែនាងក៏ជាស្រីស្នេហ៍គេដែរ
«មិនមែនទេ !! ជាអ្នកស្គាល់គ្នា ក៏នាំមកញាុំអីតែប៉ុណ្ណោះ»យ៉ុងហ្គីនិយាយហីៗតែអ្នកស្ដាប់បែរជាមានអារម្មណ៍ឈឺចាប់ទៅវិញ
«អ្នកស្គាល់គ្នា ដែលជិតរៀបការជាមួយគ្នានេះរឺ»
នាងតូចពោលក្នុងចិត្តទាំងញញឹមស្ងួតដាក់នារីនោះ
«អរ!! ពួកយើងដូចខានជួបគ្នាយូរហើយ បងទៅជាមួយអូនទេ»នារីនោះសួរទៅកាន់គេ
«អូខេ !! នាងទៅវិញខ្លួនឯងទៅ យើងមានធុរះទៅមុនហើយ»គេហាក់យល់ន័យនារីនោះនិយាយ ហើយក៏យល់ព្រមរួចប្រាប់នាងតូចឲ្យទៅខ្លួន គេក៏បណ្ដើរនារីនោះដើរចេញទៅដោយឆ្លៀតថើបនាងឌឺអាយូទៀតផង
«ធុរះហ៎!! ធុរះលើគ្រែច្រើនជាង លោកមិនដែលខ្វល់គិតពីខ្ញុំឡើយមីនយ៉ុងហ្គី»ទឹកភ្នែកស្រក់តក់ៗកាត់ផែនថ្ពាល់ក្រពុំព្រោះហួសចិត្តទុកគូដណ្ដឹងចោលទៅជាមួយស្រីស្នេហ៍ទៅ ហើយចុងក្រោយនាងត្រូវទៅវិញខ្លួនឯង ចំណែកគេក៏ទៅសប្បាយជាមួយស្រីរបស់គេ«នាងទៅវិញទៅ យើងមានធុរះត្រូវធ្វើ នេះលុយយកទៅ»ក្រោយពេលដើរហួសនាងតូចបន្ដិច យ៉ុងហ្គីគេក៏មិនបានទៅជាមួយស្រីនោះដែរ គ្រប់យ៉ាងគ្រាន់សម្ដែងឌឺដងដាក់នាងតូចប៉ុណ្ណោះ
«បងមិនទៅជាមួយអូនទេមែនទេ»នាងសួរ
យ៉ុងហ្គីបែបម្ញិកម្ញក់ មាយាតាមចរឹកស្រីស្អាត
«យើងមិនបានទៅជាមួយនាងទេ !! នាងទៅវិញជាមួយមិត្តនាងចុះ »គេថាហើយក៏ដើរចេញទៅយ៉ាងរំភើយ... មិនខ្វល់អ្វីទាំងអស់
«យ៉ាងណាៗក៏បានលុយចាយដែរ»នារីនោះក្រោយពីបានលុយហើយក៏ញញឹម គិតថានាងខ្វល់រឺប្រុសច្រើនណាស់ចាំទទួលនាង
_____________
