抖阴社区

?????????

95 9 0
                                    

ភាគទី៤០
ភូមិគ្រឹះលី
«អ្នកនាងកុំធ្វើអី » សម្លេងម៉ែដោះស្រែកប្រាប់នាងតូច តែកំពុងធ្វើអាហារ
« មានរឿងអីម៉ែដោះ» នាងសួរទៅកាន់គាត់
« អ្នកនាងកុំធ្វើអី ចង់ញាំអីប្រាប់ពួកយើងបាន» ម៉ែដោះប្រាប់ទៅ
   កាន់នាង

« ខ្ញុំចង់ធ្វើខ្លួនឯង មិនចង់អង្គុយស្ងៀមៗទេ» នាងពោលមិចបានគ្រប់គ្នាហាមនាងបែបនេះ
« កុំទៅរំខានគេ កូនឯងមកនេះ» លោកស្រីលីដើរទៅអូសដៃកូនចេញពីផ្ទះបាយ
« វាមិនអីទេម៉ាក់» នាងតូចតប
« អ្នកនាងតូច មានគេមករកចាស» អ្នកបម្រើម្នាក់រត់មកប្រាប់នាងតូច

« ជាស្រីរឺប្រុស» អាយូសួរទៅកាន់នាង
«ជាប្រុស» នាងតប
« ចាំខ្ញុំទៅមើលសិន» នាងក៏ដើរចេញទៅមើលគេ
ចំណែកលោកស្រីលីអង្គុយអានសៀវភៅគាត់បន្ដទៀត
នាងដើរទៅឃើញប្រុសម្នាក់កំពុងឈរបែរខ្នងរង់ចាំនាង
« លោកមករកនរណាគេដែរ» អាយូសួរទៅបុរសម្នាក់នោះ ទើបគេបែរមុខមក
« អាយូ … បងនឹកអូនណាស់» តាមពិតគេជាយ៉ុងហ្គីសោះ  អ៊ុនជូបើកភ្នែកធំៗសម្លឹងទៅគេមិននឹកស្មានថាគេមកទីនេះ

« លោកមកទីនេះធ្វើអី មិននៅអោបប្រពន្ធកូនលោកទៅ» នាងតូចថាឲ្យគេហើយរៀបនឹងដើរត្រលប់ទៅផ្ទះវិញតែគេក៏រត់មកចាប់ដៃជាប់
« ប្រពន្ធកូនបងនៅទីនេះហើយ ឲ្យបងទៅណាទៀត» គេពោល ដៃក៏ចាប់ទាញនាងឲ្យបែរមករកនាង
« នៅឯណា ហេតុអីខ្ញុំមិនឃើញ ? ទីនេះមិនស្វាគមន៍
លោកទេ អញ្ចើញទៅវិញចុះ» នាងក៏គ្រលាស់ដៃចេញពីគេ ហើយក៏ដើរចេញទៅ

« បងសុំឱកាសបានទេ » យ៉ុងហ្គីក៏រត់ទៅអោបនាងពីក្រោយពោលសុំឱកាសពីនាង
« សុំទោសផង ខ្ញុំគិតថាលោកមករកច្រលំមនុស្សហើយ» អាយូព្យាយាមបេះដៃគេចេញតែគេមិនលែងសោះ

« អាយូ អាណិតដល់កូនតើអូនចង់ឲ្យកូនកើតមកគ្មានឪពុកមែនទេ?» នាយក៏លើកកូនមកនិយាយ គិតថានាងនឹងចិត្តទន់

« ខ្ញុំមិនដឹងថាលោកដឹងមកពីណាទេថាខ្ញុំមានកូន តែទោះជាលោកដឹងក៏គ្មានអ្វីអស្ចារ្យដែល ហើយលោកកុំបាច់ជួយភ័យរឿងកូនខ្ញុំគ្មានប៉ាហៅដូចគេ ព្រោះថាបន្ដិចទៀតខ្ញុំអាចមើលកម្លោះ
  ជិតៗនឹងម្នាក់ធ្វើជាប៉ាកូនខ្ញុំបាន លោកលែងទៅ កុំភ្លេចថាយើងលែងជាអ្វីនឹងគ្នាហើយ» នាងពោលពាក្យដ៏សែនចាក់ដោតទៅកាន់គេ យ៉ុងហ្គីក៏ព្រមព្រលែងនាង

??????????????????????????Where stories live. Discover now