Part 12« អឹម!! ណាយ៉ុន នេះនាងនៅឯណា» ដុងសុកស្រែករកនាងខ្លាចនាងគិតខ្លីសម្លាប់ខ្លួន ភ្ញាក់ឡើងបាត់នាងដឹងទេគេភ័យទេ គេក៏រៀបចំខ្លួនព្រោះរកពេញក្នុងបន្ទប់មិនឃើញនាងគិតថាអាចនៅខាងក្រោម
« ម៉ែដោះ ឃើញណាយ៉ុនទេ » គេសួរម៉ែដោះដោយសម្លេងភ័យៗ
« អាវវវវវ ! ហេតុអ្វីអ្នកប្រុសតូចសួរម៉ែដោះទៅវិញ ? ខ្ញុំស្មានថាអ្នកនាងណាយ៉ុនទៅតាំងពីយប់មិញ» ម៉ែដោះពោល គាត់បានចូលសម្រាកតាំងពីពេលនាងតូចទៅឡើងទៅខាងលើឯណោះ
« ម៉ែដោះមិនបាច់រៀបចំអាហារឲ្យខ្ញុំទេ ខ្ញុំមានការងារត្រូវធ្វើ» ដុងសុករត់ទៅរកឡានភ្លាមក្រោយពោលចប់
គេបើកលឿនណាស់ទៅកាន់ខុនដូររបស់គិតថានាងអាចនឹងនៅទីនោះ តែផ្ទុយទៅវិញបន្ទប់ចាក់សោ ម្ចាស់មិននៅ គេក៏ទៅផ្ទះរបស់នាងម្ដងតែនាងក៏មិននៅទីនោះដែរ
« គឺកូនយ៉ុននាងមកយកតែសម្លៀកបំពាក់មួយចំនួនហើយនិយាយថានាងនឹងទៅលំហែរខួរក្បាលបន្ដិច» ម៉ាក់របស់ណាយ៉ុននិយាយប្រាប់ទៅកាន់ដុងសុក
« បាទអរគុណអ្នកមីង ! អញ្ចឹងខ្ញុំសូមលាអ្នកមីងសិនហើយបាទ» ដុងសុកលាគាត់ចេញទៅ នាយព្យាយាមខលទៅកាន់នាងជាច្រើនសារតែនាងមិនលើកហើយនៅចុចប្លុកលេខគេថែមទៀត
« នេះនាងទៅណាទៅ !! » គេខ្លាចនាងគិតខ្លីទោះជាមិនស្រលាញ់នាងក៏ដោយតែគេក៏បារម្ភនាង
ភូមិគ្រឹះមីន
នៅក្នុងភូមិគ្រឹះគឺស្ងាត់ឈឹងព្រោះលោកស្រីមីននឹងលោកមីនទៅអាមេរិកតាំងពីយប់មិញម្លេះ នៅតែ
អាយូ ស៊ូអុីន នឹងយ៉ុងហ្គីប៉ុណ្ណោះ ពេលនេះនាងតូចរួមទាំងស៊ូអុីនកំពុងធ្វើម្ហូបជាមួយគ្នា ព្រោះម៉ែដោះមិននៅ ហើយពួកនាងក៏ចង់ធ្វើអាហារជាមួយគ្នាទើបមិនប្រើអ្នកបម្រើ
«អាយូ! បងសួរឯងបន្ដិចបានទេ» នាងនិយាយ
« ចាសបងសួរមក » អាយូតបទាំងដៃនៅហាន់បន្លែដដែល
« យប់មិញ យ៉ុងហ្គីមិនបាននៅបន្ទប់ទេមែនទេ» បន្ទាប់ពីលឺសំណួរនាងតូចក៏ឈប់បន្ដិច រួចទើបតបនឹងសំណួរ
« នៅតើបង» នាងមិនចង់ឲ្យយ៉ុងហ្គីខឹងនឹងនាងឡើយទើបជ្រើសរើសកុហកបែបនេះ
« ហេតុអីក៏ឯងការពារគេ ? បងដឹងថាយប់មិញគេមិន
បាននៅទេ បងបានឃើញគេចេញ» នាងបានឃើញគេរត់ចេញទៅ ហើយក៏ឃើញគេហៅតាក់ស៊ីចេញទៅផងដែរតែមិនចង់មានរឿងវែងឆ្ងាយក៏សុខចិត្តស្ងាត់ទៅវិញ
« គឺ....!តឺង!តឺង» សម្លេងសារលោតឡើងពីជាប់គ្នា
« នេះមីន យ៉ុងហ្គី!!!! » សារនោះជារូបរបស់យ៉ុងហ្គីនឹង
ដូរីដេកអោបគ្នាយ៉ាងស្អិតដូចមានក្ដីសុខណាស់អញ្ចឹង អាយូគ្រាន់តែឃើញភ្លាមទន់ជើងដួលភ្លាម នេះគេសុខចិត្តទៅចោលនាងដើម្បីទៅសោយសុខជាមួយគ្នាបែបនេះរឺ នេះគេមិនគិតដល់ចិត្តនាងជាប្រពន្ធទេរឺ
« អាយូ ឯងយ៉ាងម៉េចហើយ» ស៊ូអុីនចូលទៅគ្រានាងដើរទៅសាឡុង ហើយក៏យកទឹកមកឲ្យនាងផឹក
« ខ្ញុំមិនអីទេបងស្រី » នាងពោលទាំងទឹកមុខស្ងួត
« បងនឹងប្រដៅគេម្ដង !! គេហ៊ានណាស់ចោលប្រពន្ធទៅដេកជាមួយស្រី» ស៊ូអុីននិយាយទាំងខឹងជំនួសនាងតូច
« កុំអីបង !! » នាងតូចនៅតែការពារគេ នាងស្រលាញ់គេណាស់ មិនសូម្បីតែចង់ស្អប់គេ
« ឯងកុំការពារគេអី !! ចរឹកគេបែបនេះទាល់តែប្រដៅម្ដងហើយ នេះមិនទាន់ដឹងដល់ប៉ាម៉ាក់ផង បើដឹងនោះបែកផ្ទះទៀតហើយ» ស៊ូអុីនពោល នាងដឹងច្បាស់ថាបើម៉ាក់ប៉ាគេដឹងយ៉ុងហ្គីត្រូវធ្ងន់មិនខាន យប់ផ្សំដំណេកជាយប់របស់ពិសេសរបស់ប្ដីប្រពន្ធតែគេបែរជាទៅដេកជាមួយស្រីផ្សេងជំនួសវិញ កំពុងនិយាយសុខៗឡានទំនើបមួយក៏បើកចូលមក
« មីនយ៉ុងហ្គី ឯងទើបមកពីណា» ប្រុសសង្ហាដើរចូល
មកយ៉ាងអង់អាចជាប់ជាមួយស្នាមញញឹម
« ទើបមកពីខុនដូរ » គេតបតាមត្រង់
« ឯងមើលទៅសប្បាយចិត្តដល់ហើយ !!ក្រោយរត់ចោលប្រពន្ធមួយយប់ទៅជួបសង្សាចាស់បែបនឹង» នាងពោលឃ្លាឌឺដងដាក់ប្អូនប្រុសវិញ
« នរណាប្រាប់បងថាខ្ញុំទៅរកដូរីនោះ !! នាងរឺ មាត់នាងមិនចេះបិទខ្លះទេមែនទេ» យ៉ុងហ្គីគំហកដាក់នាងហើយ
សម្លក់ទៅនាងតូច នាងក៏អោនមុខចុះមិនហ៊ានប្រសព្វមុខជាមួយគេ
« ឯងកុំថាឲ្យនាងបែបនេះ !! ឯងជាអ្នកខុសគ្មានសិទ្ធ
គំហកដាក់នាងបែបនេះទេ ស្រីឯងទេដែលថតវាផ្ញើឲ្យនាង» ស៊ូអុីននិយាយហើយហុចទូរស័ព្ទឲ្យទៅគេមើល
« បងក៏ដឹងថាខ្ញុំរៀបការជាមួយនាងព្រោះអ្វី ? នាងក៏ដឹងដូចគ្នាមិនអញ្ចឹងមែនទេ !! »
« មែនខ្ញុំដឹង ! បើពេលនេះនាងមកវិញទៅហើយ យើងលែងលះគ្នាទៅ ខ្ញុំដោះលែងលោកហើយតើ» នាងតូចពោលមួយៗច្បាស់ប្រាប់ទៅកាន់គេ នាងឈឺចាប់ណាស់ មិនចង់ពោលពាក្យបែបនេះដាក់មនុស្សខ្លួនស្រលាញ់ឡើយ
« នាងគិតរឺថានាងចង់លែងក៏លែងបាននោះ !! យើងនឹងមិនលែងលះ យើងនឹងធ្វើឲ្យនាងឈឺចាប់រហូតដល់ពេលយើងឆ្អែតជាមួយនាង កុំប្រញាប់ពេក ប្រុសនាងមិនរត់ចោលនាងទេ » ពាក្យសម្ដីមួយនេះវាចាក់ដោតដល់អារម្មណ៍នាងមែនទេនរហូតដល់នាងទ្រាំលែងបាន
ផាច់!! ផាច់
« មីន យ៉ុងហ្គី !! ខ្ញុំជាប្រពន្ធលោក សូមនិយាយផ្ដល់តម្លៃឲ្យខ្ញុំផង»
« យ៉ុងហ្គីបងមិនស្មានថាឲ្យពោលពាក្យបែបនេះដាក់អាយូសោះឡើយ » ស៊ូអុីននិយាយទាំងហួសចិត្តមិននឹកស្មានថាគេហ៊ាននិយាយបែបនេះដាក់ប្រពន្ធឡើយ
« លើសនេះខ្ញុំក៏ហ៊ាន !! ល្អល្ងាចនេះដូរីនឹងមកនៅទីនេះ ចាំឲ្យច្បាស់ផង លី ជីអ៊ុន យើងគ្មានថ្ងៃស្រលាញ់នាងឡើយមនុស្សយើងស្រលាញ់ជាដូរីមិនមែននាង ហើយដូរីនឹងមកនៅទីនេះឋានះជាប្រពន្ធយើង នាងកុំគិតថាមានបង
ស៊ូអុីនហើយ យើងនឹងធ្វើល្អដាក់នាង» គេដើរទៅបន្ទប់បាត់ក្រោយពោលពាក្យមួយនេះមកកាន់មនុស្សស្រីដែល
មាននាមជាប្រពន្ធគេមិនខ្លាចនាងអន់ចិត្តសោះឡើយ
« អាយូ!! យ៉ុងហ្គីគេមាត់រឹងបែបនេះហើយ !! បើនាងដូរីនោះមកហើយហ៊ានធ្វើបាបឯង បងនឹងចាត់ការនាងដោយផ្ទាល់ដៃ» ស៊ូអុីននិយាយលើកទឹកចិត្តនាងតូច នាងសែន
អាណិតប្អូនថ្លៃដែលត្រូវមកជួបប្ដីបែបនេះ
« ចាសបងស្រី» នាងញញឹមទាំងទឹកភ្នែកកំពុងហូរស្រកចុះមក ពាក្យយើងគ្មានថ្ងៃស្រលាញ់នាង ហោះហើរពេញខួរក្បាលនាងជាប់
__________
