抖阴社区

"?????????????????????"

207 3 0
                                    


ភាគទី១៣

ល្ងាចឡើង យ៉ុងហ្គីពិតជានាំដូរីមកនៅទីនេះពិតមែន គេកាន់ដៃនាងទាំងស្នាមញញឹម ក្រោមក្រសែភ្នែករបស់នាងតូច រួមទាំងស៊ូអុីនផងដែរ គេមិនគិតដល់អារម្មណ៍ប្រពន្ធឡើយ
រៀបការទើបបានមួយថ្ងៃប្ដីយកសង្សាមកនៅផ្ទះ
« មីន យ៉ុងហ្គី!!! អាប្អូនឆ្កួត …. នេះឯងមិនអាណិតចិត្តប្រពន្ធសោះមែនទេ … ចំណែកនាងក៏ដូចគ្នា កាង ដូរី នាងជាស្រីដូចគ្នាហេតុអីមិនចេះយកចិត្តគេដាក់ចិត្តខ្លួនឯង? នាងជា
អ្នកទៅចោលយ៉ុងហ្គី ពេលនេះគេមានប្រពន្ធនាងបែរ
ជាត្រលប់មកវិញ អីក៏មិនចេះខ្មាស់អៀនបែបនេះ ? ពួកឯងមិនខុសពីសាហាយស្មន់ទេ បើមិនស្រលាញ់នាងក៏មិនគួរធ្វើដាក់នាងបែបនេះដែរ លែងលះនាងទៅ
បើឯងនៅស្រលាញ់ដូរី» ស៊ូអុីនខឹងមែនទេនមិននឹកស្មាន
ប្អូននាងហ៊ានធ្វើបែបនឹងដាក់ប្រពន្ធខ្លួនឯង  នេះមិនមែនជាប្ដីនាងផងនាងខឹងប៉ុណ្ណឹងទៅហើយ ចុះទម្រាំអាយូនោះ នាងមើលទៅអាយូដែលមិននិយាយអ្វីទាំងអស់ក្រៅពីមើលមុខពួកគេយ៉ាងស្ងៀមស្ងាត់បំផុតតែចិត្តនាងមិនដឹងឈឺចាប់
ប៉ុណ្ណាទេ បើអាចនាងសឹងតែសម្លាប់ពួកគេចោលឲ្យសមនឹងចិត្តរបស់នាង

« ប្រុសថោកទាបសមជាមួយស្រីឥតកេរិ្ដខ្មាស់បែបនេះហើយ អ្នកនាងកុំគិតថាខ្ញុំមិនដឹងថាអ្នកនាងមានបំណងអ្វីឲ្យសោះសូម្បីតែរូបនោះក៏ដោយ ចំណែកលោកមីន យ៉ុងហ្គី ពេលលោកប៉ានឹងអ្នកម៉ាក់មកវិញលែងលះគ្នា លោកនឹងបានសោយសុខជាមួយគ្នា » នាងទ្រាំច្រើនហើយ គេមានស្រីនាងមិននិយាយ គេដេកជាមួយស្រីនាងមិនថា នេះនៅនាំសង្សាមកផ្ទះទៀត បើមិនស្រលាញ់នាងរៀបការធ្វើអី សងសឹកៗ គេមានតែពាក្យថាសងសឹកអញ្ចឹងមែនទេ
« អស្ចារ្យណាស់ អាយូ !! លែងហើយបងធានាថានឹងរកប្ដីថ្មីដែលល្អជាងគេ100ដង » ស៊ូអុីនពោល នាងគិតថានាងតូចព្រមចុះចាញ់ហើយតែមានអីនិយាយមួយម៉ាត់ៗចុកណាស់
« នាងគិតថាចង់លែងក៏លែងមែនទេ ? ទោះជាខ្ញុំយកសង្សារឺស្រីប៉ុន្មាននាក់មករស់នៅទីនេះក៏ដោយ ក៏នាងគ្មានថ្ងៃអាចលែងលះជាមួយយើងបានដែរ !! លោកប៉ាមែនទេ ពីរខែទៀតទើបគាត់មកកូរ៉េវិញ មិនអីទេចាំយើងលែងឲ្យនាងមានសេរីភាពនៅពេលនោះ វាអាចគ្រប់ល្មមនឹងយើងធ្វើបាបនាងឆ្អែត» សម្ដីរបស់គេស្ដាប់ហើយ សឹងតែទន់ជើង ដោយទ្រាំស្ដាប់មិនបាន ស៊ូអុីនក៏ទះប្អូនពីកំភ្លៀង
ផាច់!ផាច់

You've reached the end of published parts.

? Last updated: Oct 10, 2024 ?

Add this story to your Library to get notified about new parts!

??????????????????????????Where stories live. Discover now