Part 14
« ហាសហា!! » គ្រាន់តែឃើញរូបភ្លាមស៊ូអុីនក៏ផ្ទុះសម្លេងសើចភ្លេត មិននឹកស្មានប្អូននាងបែបនេះសោះមាត់ថាមិនស្រលាញ់បែរជាប្រច័ណ្ឌប្រពន្ធទៅវិញ
« បងសើចអី !! នាងកំពុងក្បត់ប្អូនបងណា» យ៉ុងហ្គីសួរទៅបងស្រីខ្លួន
« យ៉ាងម៉េចឯងឃើញនាងនៅជាមួយអ្នកផ្សេងឯងខឹង?ចុះនាងមិនចេះខឹងទេមែនទេ » ស៊ូអុីនចោទសួរទៅកាន់គេវិញ ចេះខឹងអីតែឯងគេក៏ចេះខឹងដែរ
« នាងផ្សេងខ្ញុំផ្សេង នេះបើគេដឹងថាកូនប្រសារត្រកូលមីនណាត់ជួបប្រុសបែបនេះ កេរ្ដិ៍ឈ្មោះគ្រួសារយើងនៅមិនល្អទេណា» យ៉ុងហ្គីពោល នាងតូចដែលទ្រាំស្ដាប់ជាយូរក៏វាចាឡើង
« ចុះបើគេដឹងថាកូនប្រសារត្រកូលលី យកសង្សាចាស់មកនៅផ្ទះជាមួយនោះតើគេនឹងនិយាយថាយ៉ាងណា? » នាងបកទៅគេវិញ រឿងស្រលាញ់ទុកក្រោយចាត់ការ
ប្ដីពិនយកតែចិត្តខ្លួនឯងមួយឃើញនាងមិនមាត់គិតថានាងស្លូតហើយនឹងហ៎
« នាងកុំមកបក បងស្រីខ្ញុំយកនាងទៅចាត់ការចេញម្ដង ហ៊ានណាស់ មកនេះ » យ៉ុងហ្គីចាប់នាងជាប់ហើយក៏អូសទៅបន្ទប់មិនដឹងថាគេនឹងធ្វើបែបណាទៅកាន់នាងតូចឡើយ ទុកឲ្យដូរីនឹងស៊ូអុីននៅតែពីរនាក់
« យ៉ុងហ្គីៗ នេះបងទុកឲ្យខ្ញុំចោល» ដូរីហៅគេពីក្រោយ ទាក់ទាញក្រសែភ្នែកពិឃាតពីស៊ូអុីន
« ប្ដីប្រពន្ធគេនិយាយគ្នា នាងអ្នកដទៃមិនពាក់ព័ន្ធចេញឲ្យឆ្ងាយ !! កុំមកធ្វើឆ្អឹងទទឹងករគេ » ស៊ូអុីននាងជាមនុស្សឆ្នាស់ឆ្នើម ហើយបើមនុស្សដែលនាងមិនចូលចិត្តហើយ
ត្រៀមទៅថានាងនឹងចាត់ការបែបមិច
« តែគេក៏ជាសង្សាខ្ញុំដែរ អ្នកនាងមិចក៏ចូលចិត្តបំបែកបំបាក់គេយ៉ាងនេះ»
« ស្អីគេ !! យើងនេះរឺបំបែកបំបាក់នាង ? មិនមែនជានាងទេមែនទេ ដែលរត់តាមប្រុសចោលប្អូនយើង នាងធ្វើអីកុំស្មានយើងមិនដឹង យើងមិនមែនល្ងង់
ដូចយ៉ុងហ្គីដែលឲ្យស្រីដឹងច្រមុះបានទេ នាងបើចង់រស់ដល់ស្អែកចេញពីទីនេះទៅ» ស៊ូអុីនរ៉េបដាក់នាងរហូតដល់នាងព្រមចេញពីទីនេះ ចេញទាំងមានកំហឹងជាប់ខ្លួនតែម្ដង
« ចាត់ការរួចរាល់ !! ផែនការបន្ទាប់ធ្វើឲ្យពីរនាក់នោះ
ស្រលាញ់គ្នា » ស៊ូអុីនពោលទាំងញញឹម សម្រេចផែនការមួយ តែនាងដឹងច្បាស់ថាដូរីនឹងមិនលែងរញ៉េរញ៉ៃជាមួយយ៉ុងហ្គីឡើយទើបនាងមានផែនការកំចាត់ស្រីម្នាក់នេះទុកយូរមិនបានទេ
Skip
« លែងដៃខ្ញុំ! យ៉ុងហ្គី ឈឺណាស់» អាយូព្យាយាមបេះដៃយ៉ុងហ្គីចេញ តែហាក់ដូចជាមិនរបេះសោះដៃស្រាលៗរបស់នាងគិតថាមានកម្លាំងជាមួយដៃយ៉ុងហ្គីមែនទេ
