«នាងលឺទេ នៅធ្វើអីទៀតប្ដីប្រពន្ធគេត្រូវការនៅជាមួយគ្នា» ដូរីនិយាយតម្លើងរឹកជាប្រពន្ធនឹងយ៉ុងហ្គី
« នាងការជាមួយគេពីកាលមិចក៏ថាគេជាប្ដីនាង» សម្លេងណាយ៉ុនដើរចូលមក នាងថាមកសួររកអាយូតាំងពីបាត់មកនាងចង់ដឹងសុខទុក្ខមិត្ត
«នាងទៀតហើយ ចេញទៅទីនេះមិនស្វាគមន៍នាងទេ»
ដូរីដេញណាយ៉ុនចេញ« ណាយ៉ុន…» អាយូហៅមិត្តរួមជាមួយសម្លេងស្រាលៗ
« ឯងបាត់ទៅណា យើងរកឯងគ្រប់កន្លែង តែយើងមិនទាន់ប្រាប់លោកពូអ្នកមីងទេ» ណាយ៉ុនដើរទៅជិតនាងកាន់ដៃនាងជាប់ មុននឹងបង្ហើបវាចាឌឺដងផ្លែផ្កាឲ្យដូរីវិញ
« តែនាងក៏អ្នកក្រៅដែរហេតុអីមិនចេញដែរទៅ?»
ណាយ៉ុនសួរទៅកាន់នាង ចំណែកអាយូអោនមុខចុះនាងនៅអន់ចិត្តនឹងយ៉ុងហ្គីនៅឡើយ
« តែយើងមានកូនយ៉ុងហ្គី មិត្តនាងដណ្ដើមយ៉ុងហ្គីពីយើង នាងជាជនទីបី» ដូរីស្រែកសង្កត់ពាក្យជនទីបីច្បាស់ៗ យ៉ុងហ្គីក៏ចាប់ដៃនាងឃាត់ថាកុំឲ្យពោលពាក្យបែបនេះ
« អូន..»« យ៉ុងហ្គី បងស្រលាញ់នាងមែនទេ បងលែងស្រលាញ់អូនហើយ» ដូរីពោល
« អូនកុំនិយាយបែបនេះ អូនជាម្ដាយកូនបង ច្បាស់ជាបងស្រលាញ់អូនហើយ» យ៉ុងហ្គីពោល ស្ដាប់មើលទៅវាដូចជាគេមិនបានស្រលាញ់អាយូអញ្ចឹង
« មីនយ៉ុងហ្គី នេះលោកហ៊ាននិយាយបែបនេះបានយ៉ាងម៉េច មិត្តខ្ញុំជាប្រពន្ធលោក តែលោកបែរជានិយាយថាស្រលាញ់ស្រីម្នាក់នេះចំពោះមុខប្រពន្ធបានយ៉ាងម៉េច» ណាយ៉ុនស្រែកមួយទំហឹងគេខឹងដែលយ៉ុងហ្គីពោលពាក្យបែបនេះដាក់មិត្តខ្លួន បើជានាងក៏នាងឈឺចាប់ដែរ អាយូកាន់ដៃណាយ៉ុនជាប់ នៅពីក្រោយខ្នងនាង ទឹកភ្នែកក៏ស្រក់នៅលើដៃរបស់ណាយ៉ុនធ្វើឲ្យនាងដឹងថាអាយូកំពុងយំរុឺង!រុឺង
ទូរស័ព្ទយ៉ុងហ្គីក៏រោទ៍ឡើង គេក៏ទៅនិយាយទូរស័ព្ទទុកឲ្យពួកគេទាំងបីនៅជាមួយគ្នា
« នាងលឺទេ គេស្រលាញ់ខ្ញុំ ចុះនាងជាស្អីប្រពន្ធរឺ
ហាសហា វាគ្រាន់ជានាមប៉ុណ្ណោះ» ដូរីពោលទឹកមុខនិយាយយ៉ាងឃោឃៅ ណាយ៉ុនស្ទើតែទះមុខនាងទៅហើយតែបានអ៊ុនជូចាប់ដៃនាងមិនចង់ឲ្យនាងបង្កររឿង
«ស្រីដូចនាងមានតម្លៃត្រង់ណាទៅ ដើរដេកជាមួយប្រុសរាប់ភ្លេចនេះ» ណាយ៉ុននាងធ្លាប់ឃើញដូរីបណ្ដើរប្រុសម្នាក់ចូលសណ្ឋាគា

?????????????????????
Start from the beginning