«នាងហ៊ានថាយើងបែបនេះផងរឺ» ដូរីក៏លាដៃចង់ទះ
ណាយ៉ុនតែបានអាយូចាប់ដៃនាងជាប់ រួចក៏ព្រលែងដៃនាងចេញ គាប់ជួនដូរីលឺសម្រឹបជើងរបស់យ៉ុងហ្គីក៏ដើរចូលមក ដូរីក៏ធ្វើជាទន់ខ្លួនដួលបុកនឹងសាឡុងហើយ ធ្វើឲ្យនាងដួលភ្លាមៗ ឈាមក៏ស្រាប់តែហូរចេញមក យ៉ុងហ្គីរត់មកយ៉ាងលឿនពេលលឺសម្លេងស្រែករបស់ដូរី
«អួយ!! ឈឺពោះណាស់» នាងស្រែក ធ្វើឲ្យអាយូរត់ទៅមើលនាងជាមួយណាយ៉ុន
« ដូរី អូនកើតអីនឹង ឈាម»
« ប្រញាប់នាំនាងទៅមន្ទីពេទ្យទៅ» អាយូពោល យ៉ុងហ្គីក៏លើកបីនាងទៅរកឡាន ហើយក៏បើកចេញទៅ
« នាងមិនអីទេមែនទេ ណាយ៉ុន យើងអត់បានរុញនាងទេ ឯងត្រូវតែជឿយើងណា» អាយូសម្លឹងមុខណាយ៉ុន នាងភ័យណាស់ព្រោះឃើញឈាមច្រើនណាស់អម្បាញ់មិញនេះ
« យើងដឹងហើយ » ណាយ៉ុនតប មិញនាងក៏ឃើញថាដូរីផ្ដួលខ្លួនទៅប៉ះសាឡុងខ្លួនឯងដែរមន្ទីពេទ្យឯកជនមួយកន្លែងនៅកណ្ដាលទីក្រុង
ពេលនេះទាំងយ៉ុងហ្គី អាយូនឹងណាយ៉ុនកំពុងចាំនៅខាងក្រៅ ស៊ូអុីនក៏ដើរមក ជាមួយដុងសុក ព្រោះពួកគេជួបគ្នានៅមុខមន្ទីពេទ្យ ដុងសុកក៏ដើរទៅជិតណាយ៉ុន កាន់ដៃនាងជាប់
« មានរឿងអីមែនទេ» ស៊ូអុីនសួរពួកគេ អាយូអោនមុខចុះ ព្រោះនាងភ័យពេលឃើញឈាមនោះ នាងខ្លាច
ថាកូននោះនឹងកើតអ្វី« ខ្ញុំមិនដឹងទេ» យ៉ុងហ្គីតប
ពេទ្យក៏ចេញ គាត់គ្រវីក្បាលតិចៗ ដូចអស់សង្ឃឹមអញ្ចឹង
« តើនរណាជាស្វាមីអ្នកជំងឺ?»គ្រូពេទ្យសួរទៅកាន់ពួកគេ
« គឺខ្ញុំ» យ៉ុងហ្គីពោលហើយក៏ដើរទៅជិតគាត់
« ហេតុអីក៏លោកធ្វេសប្រហែសជាមួយនាងម្លេះ? ស្រ្ដីមានផ្ទៃពោះត្រូវចេះប្រយ័ត្នប្រយែង នេះសំណាងហើយដែលយកមកមន្ទីពេទ្យទាន់ពេល អញ្ចឹងពេលនេះកូននឹងម្ដាយមានសុវត្តិភាពហើយ» គ្រូពេទ្យពោល ទាំងញញឹម
«ចា៎អរគុណលោកគ្រូពេទ្យហើយ» ស៊ូអុីនពោល
« អាចចូលទៅខាងក្នុងបាន បើអស់ការអ្វីហើយខ្ញុំសូមលាអ្នកទាំងអស់គ្នាហើយ» លោកគ្រូពេទ្យពោលហើយក៏
ចាកចេញទៅបាត់ ពួកគេក៏ចូលទៅក្នុងក្រាក!!
« អូនយ៉ាងម៉េចហើយ» យ៉ុងហ្គីដើរទៅជិតនាង កាន់ដៃនាងជាប់ អាយូតាមមើលពួកគេ មើលទៅពួកគេមានក្ដីសុខណាស់
« អូនលែងអីហើយ នេះនាង !! នាងមកធ្វើអី»
ដូរីក្រឡេកទៅឃើញអាយូនៅជិតនោះក៏ស្រែកសួរនាង
« យ៉ាងម៉េចនាងមកមិនបានមែនទេ» ណាយ៉ុនបកសួរនាងវិញ
«អូន នៅឲ្យស្ងៀម» ដុងសុកពោល ប្រពន្ធខ្លួនជាមនុស្សត្រង់គេមិនដឹងគួរធ្វើយ៉ាងម៉េចទេ
« និយាយមកមានរឿងអីបានដល់ថ្នាក់នេះ» ស៊ូអុីនសួរទៅពួកគេ
« គឺនាង !! នាង បានរុញខ្ញុំឲ្យបុកនឹងសាឡុង» ដូរីចង្អុល
អាយូ យ៉ុងហ្គីក៏មើលទៅកាន់អាយូតាមដៃដូរី« កុំជឿនាង ខ្ញុំមិនបានធ្វើទេ លោកអាចសួរណាយ៉ុនក៏បានដែរ នាងក៏នៅទីនោះដែរ» អាយូចាប់ដៃគេ សង្ឃឹមថាគេជឿខ្លួន តែពាក្យដែលគេនិយាយធ្វើឲ្យទឹកភ្នែកនាងស្រក់មកទាំងមិនដឹងខ្លួន
« នាងចង់ឲ្យខ្ញុំជឿនាង ទាំងដែលពេលនេះដូរីកំពុងដេកនៅពេទ្យមែនទេ នាងឲ្យខ្ញុំសួរមិត្តនាង មិត្តនាងដែលកាន់ជើងដូរីមែនទេ បើនាងស្អប់ដូរីក៏គួរគិតដល់ក្មេងក្នុងពោះដែរ មិនគួរនាងធ្វើបែបនេះដាក់ដូរីឡើយ ខ្ញុំខកបំណងនឹងនាងណាស់អ៊ុនជូ ខ្ញុំមិនស្មានថានាងចរឹកបែបនេះឡើយ» យ៉ុងហ្គីពោល ដូរីញញឹមសមចិត្ត វាបានបញ្ជាក់យ៉ាងច្បាស់ថា គេមិនបានជឿអាយូឡើយ ស៊ូអុីននាងមិនដឹងគួរនិយាយបែបណាទេ មើលទៅប្អូននាងមិនជឿអាយូឡើយ ពេលនេះគេកំពុងខឹងនឹងអាយូហើយបើនិយាយទៀតកាន់តែធ្វើឲ្យគេស្អប់អាយូខ្លាំងឡើង
« លោកខកបំណងលើខ្ញុំ លោកមិនជឿខ្ញុំ តើខ្ញុំឃោឃៅដល់ថ្នាក់សម្លាប់ក្មេងមិនដឹងអីអញ្ចឹងមែនទេ? មីនយ៉ុងហ្គី ក្នុងភ្នែកលោកខ្ញុំអាក្រក់ដល់ថ្នាក់នឹងមែនទេ» អាយូសួរទៅកាន់គេ ទឹកភ្នែកក៏ស្រក់ហូរមក នាងក៏យកដៃគ្រវាសចេញ អ្នកផ្សេងដែលនៅក្នុងបន្ទប់នឹងគ្មាននរណាហ៊ាននិយាយអ្វីឡើយ គ្រប់យ៉ាងគឺស្ងប់ស្ងាត់« ពួកយើងលែងគ្នាទៅ ខ្ញុំមិនអាចរស់នៅជាមួយមនុស្សស្រីដែលចង់សម្លាប់កូនរបស់ខ្ញុំបានទេ » យ៉ុងហ្គីពោលទាំងមិនចង់ ចិត្តគេស្រលាញ់នាងតែគេគិតថានាងមានបំណងចង់សម្លាប់កូនរបស់គេ
« យ៉ុងហ្គី» ស៊ូអុីនហៅយ៉ុងហ្គីដោយសម្លេងហួសចិត្ត
គេមិនគិតស៊ើបសិនទេ
« យល់ព្រម ខ្ញុំនឹងរៀបចំឯកសារឲ្យលោកស្អែក វានឹងដល់ដៃលោក ហើយខ្ញុំនៅតែអះអាងដដែលថាខ្ញុំមិនបានធ្វើ » អាយូក៏ងាកទៅនិយាយជាមួយស៊ូអុីនវិញម្ដងក្រោយពេលតបជាមួយយ៉ុងហ្គីចប់« ខ្ញុំអរគុណបងកន្លងមកដែលមើលថែខ្ញុំ ហើយក៏ជួយផ្ដាំសុំទោសលោកប៉ាអ្នកម៉ាក់ផងដែលខ្ញុំទៅមិនបានលា !! លាហើយបងស្រី» អាយូអោនគោរពនាងហើយក៏ចាកចេញទៅ ដោយមានដុងសុកនឹងណាយ៉ុនដើរទៅតាមពីក្រោយ
« អរគុណដែលបងជឿអូនណា» ដូរីកាន់ដៃគេទាំងញញឹម ស៊ូអុីនមើលមុខនាងបែបជ្រេញ ទោះជាមានសាច់ឈាមក្មួយនាងក៏ដោយតែនាងបែរជាស្អប់ម្ដាយណាស់
«បងច្បាស់ជាជឿអូនហើយ គេងទៅបងនឹងឲ្យគេ
ទិញបបរឲ្យអូន» យ៉ុងហ្គីក៏បេះដៃនាងចេញ ហើយប្រាប់នាងថាឲ្យគេង
« យើងមានរឿងចង់និយាយជាមួយឯងបន្ដិច ចេញមកក្រៅមក» ស៊ូអុីនក៏ដើរចេញទៅមុន យ៉ុងហ្គីក៏ដើរតាមក្រោយចេញទៅ
« យើងពិតជាមានកូនពិតមែន សំណាងហើយដែលមិនប៉ះពាល់ខ្លាំងមិនអញ្ចឹងយើងស្ដាយនូវទង្វើរខ្លួនឯងហើយ ម៉ាក់សុំទោសណាកូនសម្លាញ់» ដូរីយកដៃអង្អែលពោះតិចៗ______________

?????????????????????
Start from the beginning