« បងសុំទោសណា » គេសុំទោសនាង បែកនាងតែមួយអាទិត្យចិត្តពិបាកពេកក្រៃ ដូចស្លាប់ទាំងរស់អញ្ចឹង
« ចេញទៅ ក្រែងលោកមានប្រពន្ធកូនហើយមិនអញ្ចឹង » នាងស្រែកឲ្យគេម្ដងទៀតហើយក៏រើចេញពីការអោបរបស់គេ
« អាយូ» នាងព្យាយាមក្រោកហើយក៏ដើរចូលឡានបើកចេញទៅរកតែគេហៅមិនទាន់ តែយ៉ាងណាក៏នៅតែប្រញាប់បើកឡានតាមមើលនាងពីក្រោយផងដែរ រហូតដល់នាងមកដល់ផ្ទះដោយសុវត្តិភាពទើបគេបើកទៅផ្ទះរបស់គេវិញ
មកដល់បន្ទប់នាងតូចទន់ជង្គង់យំយកៗ សឹងតែខ្សោះខ្លួនទៅហើយ នឹកឃើញពាក្យដែលគេពោលថាស្រលាញ់តែទង្វើផ្សេងពីសម្ដីនាងឈឺចាប់ណាស់ដឹងទេ មួយរាត្រីនាងគិតតែពីយំឡើងហើមភ្នែកទៅហើយរហូតគេងលក់តែម្ដងជិតគ្រែតែម្ដង ជាប់ដាមទឹកភ្នែកពេញផ្ទះថ្ពាល់ចំណែកយ៉ុងហ្គីក៏ត្រឡប់ទៅផ្ទះ មកដល់បន្ទប់ឃើញដូរីគេងគេក៏ទាញភួយមកដណ្ដប់ឲ្យនាង ហើយក៏ដើរចេញពីបន្ទប់នោះមកអង្គុយក្រៅម្នាក់ឯង
« កូនមិនគេងទេរឺ» លោកស្រីមីនសួរទៅកាន់កូនប្រុសចម្លែកណាស់យប់ទៅហើយតែកូនគាត់បែរជាអង្គុយ
ម្នាក់ឯងនៅខាងក្រៅផ្ទះទៅវិញ
«ខ្ញុំគេងមិនលក់ទេម៉ាក់» គេពោលយ៉ាងស្ងៀមស្ងាត់ មុខក៏អោនចុះមិនហ៊ានប្រឈមមុខនឹងគាត់
«ហេតុអី ? កូនពិបាកចិត្តរឿងអីរឺ» គាត់សួរបន្ដទៀត ដៃក៏អង្អែលសក់កូនថ្នមៗដោយក្ដីស្រលាញ់« ម៉ាក់តើកូនសម្រេចចិត្តខុសរឺត្រូវទៅ ? ម្នាក់ជាមនុស្សដែលកូនស្រលាញ់ចំណែកម្នាក់ទៀតជាម្ដាយកូនរបស់ខ្ញុំ» យ៉ុងហ្គីពោលទាំងសោកសៅទៅកាន់ម្ដាយ ចូលអោបគាត់ដូចជាក្មេងដែលធ្វើខុសអីមួយហើយចង់បានការលួងលោមពីគាត់អញ្ចឹង
« វាជាការទទួលខុសត្រូវក្នុងនាមជាកូនប្រុស ម៉ាក់ស្របតាមការសម្រេចចិត្តរបស់កូន តែកូនច្បាស់ទេថាកូនក្នុងពោះដូរីជាកូនរបស់កូននោះយ៉ុងហ្គី» គាត់សួរទៅកាន់គេ«មិនច្បាស់ទេម៉ាក់ តែនាងមានផ្ទៃពោះបីខែស្របពេលដែលពួកយើងបែកគ្នា» គេនិយាយបកស្រាយប្រាប់ម្ដាយឲ្យបានយល់នៅហេតុផល
« ហេតុអីកូនមិនស៊ើបមើលទៅ? វាអាចមិនទាន់ហួសពេល បើកូននោះមិនមែនជាកូនរបស់កូន តែវាហួសពេល
ព្រោះកូននឹងអាយូបានលែងលះគ្នាហើយ»
លោកស្រីមីនពោលទៅកាន់កូន វាជាជម្រើសរបស់គេ
លទ្ធផលបែបណាក៏ត្រូវតែទទួល
« ខ្ញុំមិនដឹងថាគួរធ្វើអ្វីបន្ដទេម៉ាក់» គេពោលហើយអោបគាត់កាន់តែណែនថែមទៀត
« កូនពីមុនជាមនុស្សពូកែ ហេតុអីក៏រឿងប៉ុណ្ណឹងកូនធ្វើមិនបាននោះ? ឥលូវទៅគេងទៅ ស្អែកកូនត្រូវទៅធ្វើការមិនអញ្ចឹងរឺ» លោកស្រីមីនពោលចប់ក៏បណ្ដើរកូនប្រុសទៅគេង គាត់មិនចង់ឲ្យគេគិតច្រើនទេ ហើយគាត់ក៏ច្បាស់ដែលថាប្ដីគាត់ច្បាស់ជាមានគម្រោងការកម្ចាត់ស្រីម្នាក់នេះចេញទៅ ព្រោះនាងមិនមែនមានតែកូនគាត់ម្នាក់នោះទេ

????????????
Start from the beginning