抖阴社区

                                    

ភូមិគ្រឹះមីន
« នេះបងមិនគិតនៅជាមួយអូនខ្លះទេមែនទេ» ដូរីសួរទៅកាន់យ៉ុងហ្គីដែលកំពុងធ្វើការរបស់គេដោយមិនខ្វល់ពីនាងសោះ
« បងកំពុងនៅជាមួយអូនហើយតាស» យ៉ុងហ្គីតបតែភ្នែក
មិនបានមើលទៅកាន់នាងទេនៅតែសម្លឹង
មើលកុំព្យូរទ័រដដែល

« នាងចង់ឲ្យគេនៅជាមួយនាង24ម៉ោងរឺ កូនខ្ញុំមានការងារត្រូវធ្វើ» លោកស្រីមីនពោលហើយដើរហួសនាងទៅ
« បងមើលម៉ាក់បងថាឲ្យអូនហ៎» ដូរីញិកញ៉ក់ដាក់គេ
« អូនហាបងហត់ណាស់ កុំរករឿងបងបានទេ» យ៉ុងហ្គីពោលទាំងនឿយណាយ តាំងពីបែកពីប្រពន្ធមកគ្មានមួយថ្ងៃណាដែលគេស្រណុកចិត្តឡើយ រឹតតែហត់នោះគឺដូរីគិតតែរករឿងគេមិនឲ្យគេបានសម្រាកសោះ
« បងលែងខ្វល់មួយអូនហើយ ចឹងកូននេះកុំកើតមកអី ឪពុកវាមិនខ្វល់ផងនោះ» ដូរីលើកកូនមកនិយាយទៀតហើយ ឲ្យតែឈ្លោះគ្នានាងតែងតែបែបនេះ ហើយយ៉ុងហ្គីក៏ត្រូវចាញ់ភ្លាមៗព្រោះតែកូន

«អូនតែងតែបែបនេះដូរី » យ៉ុងហ្គីពោលហើយក៏ឡើងទៅបន្ទប់បាត់ទៅ គេមិនចង់ឈ្លោះជាមួយនាងឡើយ
« យ៉ុងហ្គីនេះបងទៅណានឹង ត្រឡប់មកវិញមក »
ដូរីស្រែកមួយទំហឹងព្រោះតែខឹងនឹងយ៉ុងហ្គីដែលទៅចោលនាងបែបនេះ
« នាងមិនចេះហត់ទេរឺដូរី មិនគិតក្រែងចិត្តម្ចាស់ផ្ទះខ្លះទេមែនទេ វាជារឿងត្រឹមត្រូវហើយដែលប្ដីយើងមិនឲ្យកូនយើងរៀបការនឹងស្រីដូចនាងនៅពេលនោះ » លោកស្រីមីនទ្រាំមិនបានថាឲ្យនាងខ្លាំង គិតថាគាត់ស្លូតខ្លាំងពេក
មែនទេទើបបានដៃតម្លើងរឹកម្លឹងៗ

« នេះម៉ាក់ ខ្ញុំមានចៅម៉ាក់ណា ហេតុអីក៏ម៉ាក់
មកថាបែបនេះដាក់ខ្ញុំ?» ដូរីសួរទៅកាន់គាត់
« មានចៅខ្ញុំ ??? នាងគិតថាយើងជឿថាកូននឹងជា
កូនរបស់យ៉ុងហ្គីរឺ ការដែលយើងមិនតបតព្រោះតែកូនយើង
ប៉ុណ្ណោះចាំក្នុងខួររបស់នាងផងថាកូនប្រសារខ្ញុំមានតែអាយូម្នាក់ប៉ុណ្ណោះហើយបើយើងចង់បោះនាងចេញពីផ្ទះនេះពេលណាក៏បានសូម្បីយ៉ុងហ្គីក៏មិនអាចឃាត់យើងបានដែរ » លោកស្រីមីនតបនាងមួយខ្សែល្មមនាងស្ងាត់មាត់ផងដែរ
អ្នកបម្រើក៏លួចញញឹមក្នុងចិត្តពេលឃើញនាងមានអ្នកខ្លាំងជាងមកតទល់បែបនេះ ដូរីបានត្រឹមតែក្ដាប់ដៃទាំងខឹង តែក៏មិនហ៊ានតជាមួយលោកស្រីមីនដែរ

យ៉ុងហ្គីឡើងមកបន្ទប់នាងតូចធ្លាប់នៅម្ដងទៀតហើយ គេសម្លឹងមើលឃើញតែសកម្មភាពពួកគេដែលនៅជាមួយគ្នា គ្រប់កន្លែងសុទ្ធតែមានរូបនាងជានិច្ច ទឹកភ្នែកកូនប្រុសក៏ស្រក់ចុះមក
«អូនយ៉ាងម៉េចទៅហើយអាយូ បងនឹកអូនស្ទើរស្លាប់ទៅហើយ» គេផ្ដួលខ្លួនទៅលើពូកថែមទៀតយកខ្នើយដែលនាងតូចធ្លាប់កើយមកថើបនឹងអោបថ្នមៗ ពេលគេពិបាកចិត្តរឺនឹកនាងតូចគេតែងមកទីនេះ ហើយគេហាមមិនឲ្យអ្នកបម្រើសម្អាតបន្ទប់នេះឡើយខ្លាចបាត់ក្លិននាងជាប្រពន្ធគេគេងអោបខ្នើយនោះរហូតគេងលក់តែម្ដង

_________
ប្រពន្ធរត់ចោលបានធើនឹក

??????????????????????????Where stories live. Discover now