抖阴社区

                                    

«កូនរបស់បង ហេតុអីក៏ត្រូវឲ្យអ្នកដទៃក្លាយជាប៉ាគេ? » គេសួរទៅកាន់នាង
«ហេតុអីមិនបាន? ពេលខ្ញុំរៀបការម្ដងទៀតគេម្នាក់នោះនឹងក្លាយទៅជាប៉ាកូនខ្ញុំ » នាងនៅតែឌឺដងទៅកាន់គេថែមទៀត
« អូនគ្មានសិទ្ធរៀបការជាមួយអ្នកផ្សេងដាច់ខាត» យ៉ុងហ្គីកាន់ដៃនាងយ៉ាងខ្លាំង ព្រោះខឹងដែលនាឌឺដងឲ្យគេបែបនេះ
« ហេតុអីគ្មានសិទ្ធិនោះ ? យើងបានលែងលះគ្នាហើយ ខ្ញុំចង់ធ្វើអីក៏បានដែរ ចេញពីទីនេះទៅ
មីន យ៉ុងហ្គី » នាងនិយាយហើយគ្រលាស់ដៃចេញពីគេយ៉ាងខ្លាំងតែម្ដង
« តែយើងអាចរៀបការម្ដងទៀតបានតាស» នាយនៅតែលើកហេតុផលនេះនោះមកនិយាយ

« ចេះពោលមិនខ្មាសមាត់ លោកគិតថាលោកជាស្អី ចង់លែងក៏លែង ចង់ការក៏ការ » នាងពោលទៅកាន់គេ ហើយក៏អោនទៅរើសអ្វីម្យ៉ាង
« អូនចង់ធ្វើស្អី » គេសួរទៅកាន់នាងពេលឃើញនាងរើសដុំថ្មយ៉ាងធំម៉ាល្មមគប់បែកក្បាលមកកាន់ក្នុងដៃ
« អរ ចង់គប់ក្បាលមនុស្សចង្រៃដើរចូលផ្ទះគេតែពាសនឹងហាស ដេញមិនចេញ» នាងតបទៅកាន់គេ មិនបញ្ជាក់អារម្មណ៍ស្អីទាំងអស់
« បងមិនជឿថាអូនហ៊ាននោះទេ » គេតប នាងស្លូតណាស់មិចនឹងហ៊ានគប់គេនោះម្យ៉ាងនាងក៏ស្រលាញ់ណាស់ដែរ

ផូស! អួយឈឺ
សម្រែករាងក្រាស់ពោលទាំងការឈឺចាប់លឺដល់ខាងក្នុងផ្ទះ ទាំងលោកស្រីលី ម៉ែដោះនឹងអ្នកបម្រើផ្សេងទៀតចេញមកមើលខ្លាចនាងតូចមានគ្រោះថ្នាក់តែមានឯណានាងកំពុងឈរញញឹមយ៉ាងសប្បាយចិត្តក្រោយពេលគប់អតីតស្វាមីមួយដុំថ្ម

« នេះអូនពិតជាគប់មេន» យ៉ុងហ្គីនិយាយដៃទប់ក្បាលត្រង់កន្លែងដែលនាងគប់
«មែនហើយ ខ្ញុំមិនដែលខ្លាចទេ រឺលោកគិតថាខ្ញុំមិនហ៊ាន» នាងតបឌឺទៅកាន់គេវិញ

« យ៉ុងហ្គីមានរឿងអីនឹង មិញលឺសម្លេងស្រែក ឈាម! យ៉ុងហ្គីឯងត្រូវរបួសហេ នរណាធ្វើដាក់ឯង» លោកស្រីលីរត់មកមើលនាយ ឃើញឈាមហូររហាមជិតកន្លែងក្បាល
« ខ្ញុំប្រាប់ឲ្យគេទៅហើយមិនស្ដាប់ មានតែធ្វើអញ្ចឹង ម៉ាក់ជួយដេញប្រុសម្នាក់នេះចេញផងរឹងណាស់ កូនទៅសម្រាកហើយ» នាងនិយាយរឿងក៏ដើរចេញទៅមិនខ្វល់នឹងរបួសនាយឡើយ

« យ៉ាងម៉េចហើយកូន មកចូលក្នុងផ្ទះលាងរបួសសិនមក»
លោកស្រីលីក៏នាំគេមកលាងរបួសរួចស្រេចទើបនាយដាច់ចិត្តសួរទៅកាន់គាត់
«ម៉ាក់ហេតុអីក៏អាយូប្រែប្រួលយ៉ាងនឹង? នាងខុស
ពីមុនណាស់» យ៉ុងហ្គីនិយាយ ដៃក៏ប៉ះកន្លែងរបួសដែលនៅជ្រាបឈាមរឹមៗនៅឡើយ
« ស្រ្ដីពោះធំនាងអារម្មណ៍ប្រែប្រួលអញ្ចឹងហើយ ពីស្លូតប្រែទៅជាកាចឆ្នាស់ ម៉ាក់ថាកូនសំណាងហើយដែលនាងមិនយកកាំភ្លើងដេញបាញ់កូននោះ ចុះគោលបំណងកូនមកទីនេះធ្វើអី មកសុំត្រូវគ្នាជាមួយនាងមែនទេ» គាត់ប្រាប់ទៅកាន់គេ ចង់អស់សំណើចនឹងគេបន្ដិចដែលមកឲ្យនាងគប់លេង

«បាទម៉ាក់ ខ្ញុំមកចង់សុំនាងត្រូវគ្នាវិញតែនាងគិតតែដេញពេលខ្ញុំមិនព្រមចេញទើបនាងយកដុំថ្មគប់តែម្ដង ស្រ្ដីមានកូនគួរឲ្យខ្លាចម្លេះ » នាយពោលទាំងញញើត នឹកឃើញសកម្មភាពដែលនាងតូចយកដុំថ្មមកគប់គេមិនខ្លាចរអា

« ម៉ាក់ថាកូនទៅវិញសិនទៅ បើនៅទៀតខ្លាចតែចុះមកឃើញរឹតខឹងថែមទៀត» លោកស្រីលីប្រាប់ឲ្យគេទៅសិននៅមិនបានទេ
«បាទចឹងកូនសុំជម្រាបលាម៉ាក់សិនហើយ» នាយក៏ឆ្លៀតមើលបន្ទប់នាងជាលើកចុងក្រោយហើយក៏ចាកចេញទាំងមិនអស់ចិត្ត
ចំណែកអ្នកក្នុងបន្ទប់វីញអើតតាមបង្អួចមើលទៅកាន់គេដែលកំពុងចាកចេញទៅនោះ

« ហឹមសុំទោសណា ខ្ញុំមិននឹកស្មានថាបងនៅឈរឲ្យខ្ញុំគប់ចឹងទេ» នាងតូចពោល ទឹកភ្នែកក៏ហូរមកតិចៗតាមផែនថ្ពាល់ មិញនេះនាងគប់គេមិនញញើតដៃតែមកអង្គុយយំអាណិតគេទៅវិញ

___________________

??????????????????????????Where stories live. Discover now