"នេះឯងហ៑ានតជាមួយល្បងយើងផងឯងមិនដឹងទេថាប៉ាគាត់ជាអ្នកណានោះ នេះបើគាត់ប្រាប់ប៉ាគាត់តែបន្តិចឯងនិងស្លាប់មិនខាន"កូនចៅ nich
"យ៉ាងមិច ប៉ាវានិងផ្ញើរទុកនិងយើងមែនទេបានជាយើងត្រូវដឹងនោះ យើងមិនខ្វល់ទេថាប៉ាគេជាអ្នកណានោះតែសំខាន់ទីនេះជាសាលារៀនសម្រាប់មនុស្សចេះគិតមិនមែនសម្រាប់ពួកខួរឆ្កែដែរយកអំណាចមកគំរាមអ្នកដទៃនោះទេ "fourth ស្រែកទៅពួកគេដោយមិនញញើតសូម្បីបន្តិច (ប្រាប់ហើយថាម្នាក់នេះមិនដូចម្នាក់មុនទេ តែជេរមកគឺមានជេរទៅហើយដូចGeminiនិយាយមិនខុស)
"អាfourthនេះឯងចង់ងាប់ម្តងទៀតមែនទេ"nichក្តាប់ដៃមួយទំហឹង នេះគេពិតជាក្តៅស្លឹក ត្រចៀកមែនទែនពេលឮនាងតូចតបតនិងគេដោយមិនខ្លាចគេបែបនេះ
"យ៉ាងមិចចង់ធ្វើអីយើង បើហ៑ានក៏ធ្វើមកយើងមិនខ្លាចឯងទេ"fourth មិនខ្លាចគេហើយបញ្ជួសអោយគេវ៉ៃទៀត
"អាfourth បានហើយយើងថាយើងទៅវិញទៅកុំចង់មានរឿងជាមួយវាអី អាyimនៅឈរធ្វើអីមកជួយគ្នា"win ឃើញថាមិត្ត្តខ្លួនមិនចុះញមនិងគេបែបនេះសម្រួលអារម្មណ៍ហើយក៏អូសមិត្តរបស់ខ្លួនអោយចេញដើម្បីកុំអោយមានបញ្ហាឯyimវិញគឺនៅឈរចំហមាត់នៅនិងតែម្តងព្រោះចរិកមិត្តខ្លួនផ្លាស់ប្តូរលឿនពេកសម្រួលអារម្មណ៍មិនទាន់
"ឈប់ពួកឯងចង់ទៅណា គិតថារួចខ្លួនមែនទេហាសអាfourth"nich កាន់តែខឹងខ្លាំងហើយពេលនេះ នាយបានចាប់ទាញកាយតូចមួយទំហឹងដើម្បីកុំអោយគេទៅណា
"លែងយើង យើងឈឺ ...."នាងតូចព្យាយាមរើលដៃចេញពីnichម្តងទៀតតែមិនបានសម្រេចព្រោះថានាយម្នាក់នេះច្របាច់ដៃគេខ្លាំងតែម្តងធ្វើអោយfourthចងយំទៅហើយតែព្យាយាមទប់ទឹកភ្នែកមិនអោយស្រក់ចុះមក ភ្លាមនោះសម្លេងសង្កត់ធ្ងន់ៗក៏បន្លឺមកធ្វើអោយគ្រប់គ្នាត្រូវងាកទៅមើលព្រមគ្នា
"ឈប់ភ្លាម.....!!!"????
"Dady!!....ពូbonz"fourth ឧទានឡើងតិចៗក្រោយឃើញវត្តមានអ្នកជាប៉ាធំនិងពូរបស់ខ្លួនដើរមកទើបគេខំប្រលះដៃចេញពីnichរួចរត់ទៅអោបប៉ាគេ
"ប៉ា ហឹកហុឺៗៗៗ...គេធ្វើបាបកូន"គ្រាន់តែឪពុកមកដល់ភ្លាមគឺនាងតូចស្រែកយំទូពិតភ្លាម

YOU ARE READING
?????????????????????? END
Short Story????????????????????????????????????????????????????????????????????????????????????????????????????????????????13????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ?...
???????????????????????????????? Ep7
Start from the beginning