抖阴社区

?????? Ep32

376 45 5
                                    

ក្រុមហ៊ុនboss

"ប្រាវ!!!........"សម្លេងគប់របស់ បន្លឺសូរឡើងរងំពេញទាំងទាំងក្រុមហ៑ុនដែរបង្ករឡើងដោយស្នាដៃរបស់bossដែរជាម្ចាស់ក្រុមហ៑ុនតែម្តង គ្រប់គ្នាប្រហែលជាដឹងហើយថាអាបុិនិងម៉ួលម៉ៅដោយសារអីនេះត្រឹមតែមួយយប់Geminiអាចបំផ្លាញBossសឹងតែរលាយអស់ទៅហើយ

"អាGem....វាពិតជាចង់ច្បាំងជាមួយយើងហើយទើបបានជាវាហ៑ានធ្វើបែបនេះ"Bossផ្ទុះកំហឹងកាន់តែខ្លាំងនៅពេលដែលដឹងថាកាយក្រាស់ជាអ្នកធ្វើនូវរឿងទាំងអស់នេះដាក់គេ លេងគេបានដ៏គេលេងវិញមកខឹងអីណា

"យើងត្រូវធ្វើយ៉ាងមិចទៀតទៅចៅហ្វាយនៅពេលនេះទំនិញទាំងអស់របស់យើងត្រូវឆេះអស់ខ្ទេចគ្មានសល់សូម្បីតែម្ចាស់ភាគហ៑ុនដែរដាក់ទុនរកសុីជាមួយក្រុមហ៑ុនយើងក៏នាំគ្នាដកភាគហ៑ុនចេញអស់ទៅហើយ" ជំនិត bossនិយាយទាំងបារម្ភព្រោះថាពេលនេះអ្វីដែរ ជា ទ្រព្យសម្បត្តិរបស់bossត្រូវរលាយអស់ហើយ

"យើងដឹងហើយ ទៅហៅអាwayមកយើងមានការចង់និយាយជាមួយវា"គ្រាន់តែឮចៅហ្វាយនាយបញ្ជាភ្លាមនាយជំនិតក៏ប្រញាប់ដើរចេញទៅក្រៅនិងត្រលប់មកវិញជាមួយនិងway

"លោកBossមានការអ្វីចង់អោយខ្ញុំបម្រើដែរបាទ"way
អោនលំទោនទៅកាន់bossហាក់បីដូចជាកោតខ្លាចនាយម្នាក់នេះជាខ្លាំង

"ឯងពិតជាចង់បម្រើយើងអោយអស់ពីចិត្តមែនឬក៏អី"bossដើរមកជិតwayព្រមទាំងសម្លឹងមើលគេដោយក្រសែរភ្នែកដ៏គួរអោយខ្លាច

"គ្រប់យ៉ាងដែរលោកបញ្ជាខ្ញុំព្រមធ្វើទាំងអស់ដើម្បីអោយលោកសប្បាយចិត្ត"way

"ល្អណាស់...យើងមានការងារសំខាន់មួយដែរចង់អោយឯងធ្វើ"boss

"ជាអ្វីទៅបាទ"wayជ្រួញចិញ្ចើមទាំងឆ្ងល់

"ទៅចាប់សង្សារអាGemយកមកអោយយើងឥឡូវនេះបានទេ"bossបន្លឺសម្លេងដាក់wayទាំងទឹកមុខដ៏គួរអោយខ្លាចប្រៀបបាននិងមនុស្សរោគចិត្ត

"តែលោក......ខ្ញុំធ្វើមិនបានទេ"wayឮបែបនេះរាងអេះអុញនិងបដិសេដប៉ុន្តែយ៉ាងណានាយនៅតែទទួលធ្វើដដែរនិង

"បើឯងមិនធ្វើទេឯងច្បាស់ជាដឹងហើយថាវានិងមានរឿងអ្វីកើតឡើងលើឯង យើងមិនចង់ក្លាយជាមនុស្សអាក្រក់ម្តងទៀតទេ"bossអោនមុខសម្លឹងមើលទៅwayដោយកំណាច

?????????????????????? ENDWhere stories live. Discover now