កាយតូចកំពុងតែឈរមើលទៅទិដ្ឋភាពនៅជុំវិញខ្លួនទាំងងឿយឆ្ងល់និងកំពុងតែគិតថាខ្លួនឯងមកកន្លែងដដែរបានយ៉ាងមិច(កន្លែងរបស់លោកយមរាជ)ទាំងដែរការពិតទៅគេភ្លេចគិតថាខ្លួនឯងបានស្លាប់ទៅហើយទើបវិញ្ញាណរបស់គេត្រូវមកទទួលទោសនៅកន្លែងតាមបណ្តាំរបស់យមរាជប៉ុន្តែគេមិនបានសម្គាល់ខ្លួនឯងទេថាពេលនេះវិញ្ញាណរបស់គេបានប្តូរមកជាFourthមួយរយភាគរយទៅហើយ
"មកហើយ ហ៎!...."សម្លេងលោកយមរាជបន្លឺឡើងនៅចំពោះមុខគេទាំងញញឹមហាក់ដូចជាពេញចិត្តនិងវត្តមានរបស់គេយ៉ាងអញ្ចឹង
"លោកចង់ដាក់ទោសអ្វីខ្ញុំក៏ធ្វើទៅ...ខ្ញុំអស់វិធីនិងជម្នះគ្រប់យ៉ាងហើយទីបំផុតខ្ញុំក៏ធ្វើតាមសន្យាមិនបានដដែរតែខ្ញុំក៏ពេញចិត្តនិងការស្លាប់លើកនេះ"Fourth ញញឹមទាំងគ្មានកើតទុកសូម្បីបន្តិចគ្រប់យ៉ាងគេត្រៀមចិត្តរួចរាល់ហើយថានិងមានថ្ងៃនេះមកដល់ចំពោះគេប៉ុន្តែយ៉ាងណាគេក៏លះបង់អស់ហើយដើម្បីមនុស្សដែរគេស្រលាញ់
"យើងដឹងថាឯងពូកែ...ឯងសុខចិត្តធ្វើអ្វីគ្រប់យ៉ាងសម្រាប់មនុស្សដែរឯងស្រលាញ់សូម្បីតែជីវិតរបស់ឯង ឯងក៏ហ៑ានលះយើងសូមសសើរនៅទឹកចិត្តរបស់ឯងពិតមែន ប៉ុន្តែការលះបង់របស់ឯងក៏មិនអត់ប្រយោជន៍ដែរណា"យមរាជស្រាប់តែនិយាយពាក្យនេះឡើងមកស្រាប់តែធ្វើអោយFourthកើតចិត្តឆ្ងល់ជាខ្លាំង
"មិនអត់ប្រយោជន៍យ៉ាងមិចបើខ្ញុំស្លាប់បាត់ទៅហើយនិងទោះយ៉ាងណាខ្ញុំក៏មិនអាចរស់វិញដដែរនិង...បានហើយលោកចង់ធ្វើអីក៏ធ្វើមកយកខ្ញុំទៅដាក់ទោសចុះនរកឬក៏ធ្វើទារុណកម្មអីក៏តាមចិត្តលោកចុះ"ជឿថាមានតែ Fourth ម្នាក់គត់ដែរអាចធ្វើបានមករកយមរាជហើយអោយគេធ្វើទារុណកម្មឆាប់ៗទៀត
"ឯងពិតជាមនុស្សល្អមិនខុសមែន...នេះឯងគិតច្បាស់ហើយមែនទេដែរព្រមមកទទួលទោសនោះមិនគិតចង់សុំយើងអោយទាញពេលវេលាថយក្រោយដើម្បីសុំឱកាសអោយខ្លួនឯងអាចរស់ម្តងទៀតទេឬយ៉ាងមិច...នេះយើងនៅផ្តល់ឱកាសអោយណាអោយតែឯងសុំ"លោកយមរាជ
"បើឱកាសនោះត្រូវប្តូរនិងជីវិតអ្នកដែរខ្ញុំស្រលាញ់ខ្ញុំមិនសុំល្អជាង គ្រាន់តែអោយខ្ញុំមានជីវិតដើម្បីស្គាល់ថាអ្វីជាស្នេហ៍ពិតប៉ុណ្ណេះខ្ញុំក៏okទោះបីជាដឹងថាពេលនេះគេខូចចិត្តក៏ដោយតែបន្តិចទៀតទៅគេក៏ធ្វើចិត្តបានវិញម្តងទៀតអ្វីដែរសំខាន់សម្រាប់ខ្ញុំពេលនេះគឺជីវិតGemini តែប៉ុណ្ណោះខ្ញុំមិនចង់បានអ្វីទៀតទេ"ចប់សម្តីដ៏មានន័យរបស់នាងតូចភ្លាមទឹកភ្នែកមួយដំណក់របស់គេក៏ស្រក់ឡើងដោយអារម្មណ៍រំភើប

YOU ARE READING
?????????????????????? END
Short Story????????????????????????????????????????????????????????????????????????????????????????????????????????????????13????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ?...