ស្ថានភាពពេលនេះគឺថាវាអាប់អួលពិបាកបរិយាយយកតែមែនទែនព្រោះថានៅក្នុងបន្ទប់កំពុងតែមានភ្នែកពីរគូរកំពុងតែឈរសម្លក់គ្នាមិនដាក់ភ្នែកហាក់បីដូចកំពុងតែធ្វើសង្គ្រាមជាមួយយ៉ាងអញ្ចឹង មើលទៅដូចមិនសូវស្រួលទើបអេមប្រញាប់រត់ចេញទៅក្រៅរកGeminiអោយមកជួយបើមិនអញ្ចឹងទេវ៉ៃគ្នាងាប់លូវហើយ
"យើងថាយល់ល្អឯងឆាប់សុំទោសយើងភ្លាមទៅកុំអោយGeminiមកដល់រឿងវាកាន់តែវែងឆ្ងាយជាងនេះអី" លីន សុំទោសរឿងអីនាងៗជាអ្នកដៀមដាមគេមុននិង
"ហេតុអីខ្ញុំត្រូវសុំទោសនាងនោះ នាងមកមើលងាយខ្ញុំមុនទេ ដូចច្នេះហើយនាងនេះទេដែលត្រូវមកសុំទោសខ្ញុំមិនមែនខ្ញុំត្រូវសុំទោសនាងទេ"fourth មកដៀលគេមុនចង់អោយគេសុំទោសយ៉ាងមិច
"អាក្មេងឈ្លើយគ្មានម៉ែឪប្រដៅទេយ៉ាងមិចទើបតមាត់យើងបែបនេះកុំអោយយើងអស់ការអត់ធ្មត់ជាមួយឯងណា"លីន ប្រកែកអត់ឈ្នះគេលេងរាលដាលដល់ម៉ែឪ
"យ៉ាងមិចចង់ធ្វើស្អីខ្ញុំហាស់!~ និយាយមិនឈ្នះខ្ញុំកុំមកដៀមដាមដល់គ្រួសាររបស់ខ្ញុំ ប៉ាខ្ញុំប្រដៅខ្ញុំបានល្អណាស់ ណាស់តែស្រីមុខចាស់ដូចជានាងនិងហើយចេញវាចាមកឈ្លើយនោះ ខ្ញុំសូមប្រាប់បន្តិចទៅចុះ ស្រីដូចជាអ្នកនាងនេះណាកើតមកស្អាតតែរូបពិតមែន ណ៎! មិនគួរណាខ្ញុំបានមកជួបនាងនៅលើភពផែនដីមួយនេះសោះ មកដើរមើលងាយអ្នកដទៃទាំងអត់មានមើលខ្លួនឯងសូម្បីបន្តិច"fourth នេះកូនអាយុ19ឆ្នាំទេតែអាពាក្យដៀលនេះអីក៏ពូកែម្លេះលើសពីការគិតរបស់ម៉ែទៅទៀត
"អាវ!អាក្មេងឆ្កួតចាំមើលយើងនិងប្រាប់អោយGemini
ដេញក្បាលឯងចេញហើយ នេះសម្បត្តិត្រឹមក្មេងចិញ្ចឹមទេកុំខ្លាំងដាក់យើងពេក"លីន មួយមា៉ត់ក្មេងចិញ្ចឹពីរម៉ាត់ក្មេងចិញ្ចឹម FotFot ហក់វ៉ៃលូវហើយកំពុងតែខឹងផង"ប្រហែលខ្លួនឯងធ្លាប់ត្រូវបានគេចិញ្ចឹមទេដឹងបានជាចូលចិត្តចោទអ្នកដទៃម្លេះ ប៉ុន្តែសម្រស់ប្រហែលនាងនេះណា លោកGeminiមិនយកទៅចិញ្ចឹមទេដឹង
ចាស់ក៏ចាស់ ថែមទាំងសម្តីឆ្កែទៀត សមជាមួយលោកតាៗច្រើនជាង" OMG កូនម្តាយសកអោយស្រីម្នាក់នេះសាហាវពេកហើយ នេះម៉ែគ្រាន់តែស្តាប់ក៏ចុកឈាមទៅហើយចុះទម្រាំសមីខ្លួននោះឈឺចាប់ប៉ុណ្ណា

YOU ARE READING
?????????????????????? END
Short Story????????????????????????????????????????????????????????????????????????????????????????????????????????????????13????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ?...