抖阴社区

?????????????? Ep26

482 58 6
                                    

      ក្រោយពីរៀបចំទុកដាក់សម្លៀកបំពាក់និងកន្លែងគេងរួចរាល់Fourthក៏ដើរចុះមកក្រោមតែម្នាក់ឯងដើម្បីទៅយករបស់ដែរគេភ្លេចនៅក្នុងឡានរាងក្រាស់យករួចរាល់គេក៏ដើរត្រលប់មកវិញតែក្នុងអំឡុងពេលដែរដើរមកនោះភ្នែករបស់គេក៏រេលទៅឃើញស្រ្តីចំណាស់ម្នាក់ដែរគេបានឃើញកាលពីពេលថ្ងៃមិញ កំពុងតែឈរនៅចំកណ្តាលនៃបន្ទប់ទទួលភ្ញៀវតែម្នាក់ឯងនិងសម្លឹងមកកាន់គេដោយទឹកមុខពោលពេញទៅដោយភាពសោកសៅ

"លោកយាយ"នាងតូចឧទានតិចៗម្នាក់ឯងក្រោយឃើញមុខស្រ្តីចំណាស់ម្នាក់នោះកាន់តែច្បាស់ថាគាត់គឺជាលោកយាយរបស់គេដែរស្លាប់កាលពី14ឆ្នាំមុន
  នាងតូចប្រញាប់ដើរទៅយ៉ាងលឿនតម្រង់ទៅរកកន្លែងដែលគាត់បានឈរប៉ុន្តែស្រាប់តែមានសម្លេងមួយហៅគេកាត់

"ឯងត្រលប់មកវិញធ្វើអី"ជីវ៉ាដែលត្រូវជាបងជីដូនមួយរបស់គេដើរមកឈរនៅចំពោះមុខនាងតូចទាំងទឹកមុខដូចជាខឹងសម្បារជាខ្លាំង

"បងជីវ៉ា នេះបងនិយាយស្អីខ្ញុំមិនយល់ទេគ្រាន់តែផ្ទះលោកតាហេតុអីខ្ញុំមកមិនបាន"Fourth ធ្វើឆ្ងល់ក្រោយឮបងជីដូនមួយខ្លួនសួរបែបនេះ

"ឯងកុំមកធ្វើជាមិនដឹងនោះ ការពិតឯងមករករឿងពួកយើងមែនទេ"ចំមែនហើយកញ្ញានេះអាមនុស្សមិនដឹងរឿងអីផងមកបង្ហើបនិងតិចគេចាំមកវិញ

"រឿងស្អីខ្ញុំមិនដឹងពិតមែន ឬក៏បងធ្វើអីខុសទើបបានជាភ័យម្លេះពេលឃើញខ្ញុំត្រលប់មកវិញបែបនេះ"និយាយនិងគ្មានទៅដឹងស្អីទេតែមនុស្សបង្ខំពេកមានតែចាក់បណ្តោយតាមនិងតែម្តងទៅ

"ខុសស្អីយើងមិនបានធ្វើស្អីខុសទេ យើងគ្រាន់តែមិនពេញចិត្តដែរឯងមកប៉ុណ្ណោះ ប៉ាឯងជាអ្នកនិយាយខ្លួនឯងមិនអញ្ចឹងថានិងឈប់មកជាន់ទីនេះទៀតចុះពេលនេះមកធ្វើអី"ជីវ៉ាធ្វើជានិយាយបង្វែរខ្លាចថាFourthចាប់បានចំណុចសំខាន់ដែរខ្លួននិយាយ

"រឿងពីមុនខ្ញុំចាំមិនបានទេតែពេលនេះលោកតាចង់ជួបពួកយើងទើបខ្ញុំមក រួចរាល់ពួកយើងត្រលប់ទៅវិញហើយបងមិនបាច់បារម្ភទេ ខ្ញុំទៅគេងសិនហើយបាទ"
នាងតូចដើរចេញទាំងមានស្នាមញញឹមដាក់ជីវ៉ាតែកុំមើលទឹកមុខអ្នកនិយាយមិនឈ្នះគេវិញគឺឈរសំឡក់គេយកតែម្តង

?????????????????????? ENDWhere stories live. Discover now