抖阴社区

??????????????????????? Ep28

444 63 9
                                    


    ពេលវេលាសងសឹក

yinដើរមកឈរនៅពីមុខលោកស្រីវេនទាំងកំពុងតែសម្លឹងមើលមុខរបស់គាត់ដោយទឹកមុខស្មើរៗមុននិងអោយសញ្ញាប្រាប់កូនចៅអោយនៅស្ងៀមសិន

"ភ្ញាក់ផ្អើលមែនទេដែលឃើញខ្ញុំមកដល់ទីនេះបាន ដំបូងខ្ញុំគ្រាន់តែគិតថាប្តឹងប៉ូលីសអោយចាប់បងទៅគឺវាចប់ទៅហើយតែមកពីបងដែរជាអ្នកប្តូរការគិតរបស់ខ្ញុំខ្លួនឯង"yin

"យ៉ាងមិចឯងចង់ធ្វើអីយើង ចង់សម្លាប់យើងមែនទេ"
អ្នកស្រីវេន ជិតស្លាប់ហើយនៅធ្វើខ្លាំងទៀត

"គ្រាន់តែសម្លាប់បងភ្លាមៗវាមិនសាកសមនិងអ្វីដែរបងធ្វើមកលើគ្រួសារខ្ញុំទេ បងសម្លាប់កូននិងម្តាយរបស់ខ្ញុំហើយនៅចង់សម្លាប់fourthម្នាក់ទៀតបើគ្រាន់តែសម្លាប់បងដោយមិនបានធ្វើអ្វីអោយបងឈឺចាប់សោះនោះវាមិនសប្បាយទេសម្រាប់ខ្ញុំ joong"yinដើរមកអង្គុយគងទាក់ខ្លាលើសាឡុងរួចក៏អោយសញ្ញាទៅកូនប្រុសដើម្បីមកជិតខ្លួន

"បាទប៉ា!"joong

"យកជីវ៉ាចេញទៅ"yin បញ្ជារួចJoongក៏ប្រាប់អោយកូនចៅយកជីវ៉ាចេញទៅក្រៅឯGeminiនិងfourthកំពុងតែឈរអោបគ្នាមើលថាតើប៉ារបស់ខ្លួននិងធ្វើអ្វីបន្ត

"ឯងចង់ធ្វើអីស្អីយើងអាyin មកណេះ! "ឆ្លៀតពេលដែរGemភ្លេចខ្លួនអ្នកស្រីវេនក៏ទាញរាងតូចចេញមកបានតែប៉ុណ្ណេះគាត់មានប្រៀបជាងyinហើយ

"កុំចូលមកណាបើមិនអញ្ចឹងទេយើងនិងបាញ់បំបែកក្បាលកូនឯងមិនខាន"លោកស្រីវេនប្រៀបដូចមនុស្សរោគចិត្តទឹកមុខគាត់ម្តងសើចម្តងយំគួរអោយខ្លាច

"អ៑ំលែងfourthទៅ ហើយឈប់ធ្វើអាក្រក់ទៅគ្មានអ្នកណាបន្ទោសអ៑ំទេ គ្រប់យ៉ាងពួកយើងដឹងថាអ៑ំមិនបានតាំងចិត្តទេ"joong ព្យាយាមនិយាយលួងលោមដើម្បីអោយអ្នកស្រីវេនស្ងប់ចិត្តតែមើលទៅមិនបានផលទេ

"ពួកឯងរាល់គ្នាជាអ្នកបំផ្លាញយើងជាពិសេសអាក្មេងម្នាក់នេះ បើវាងាប់តាំងពីថ្ងៃនោះម្លេះយើងក៏មិនវេទនាបែបនេះដែរអញ្ចឹងហើយវាសមតែងាប់"កំហឹងរបស់លោកស្រីវេនសឹងតែធ្វើអោយដៃរបស់គាត់ចង់បាញ់ទៅលើfourthទៅហើយប៉ុន្តែក៏ឈប់ទៅវិញក្រោយឮសម្លេងគ្រប់គ្នាស្រែកឃាត់

?????????????????????? ENDWhere stories live. Discover now